Reuters-
តម្លៃនៃប្រេងឆៅបានឡើងថ្លៃម្តងទៀតកាលពីថ្ងៃពុធខណៈដែលភាគហ៊ុនអាស៊ានខំប្រឹងស្ទុះឡើង ខណៈដែលវិនិយោគិនបានធវើការគណនានូវផលប៉ះពាល់នៃទំនាស់ដ៏អាក្រក់អាក្រីនៅក្នុងអ៊ុយក្រែននិងការហាមឃាត់ថម្មីក្នុងការនាំប្រេងចូលពីរុស្សី។នៅក្នុងអឺរ៉ុប ទោះជាយ៉ាងណាក៏ដោយ ភាគហ៊ុនបានត្រៀមដើម្បីបើកដើម្បីឲ្យខ្លាំងជាងមុន។ Euro Stoxx ៥០ និងអាល្លឺម៉ង់ Dax ក្នុងពេលអនាគតប្រហែលជាឡើង ២%និង FTSE អនាគតអាចឡើង១,៣៦% ពីការចាប់ផ្តើមបើកដំបូង។ការប្រថុយប្រថានបានឡើងខ្ពស់ចំពោះតម្លៃប្រេងនៅអាមេរិកដែលអាចនឹងធ្វើឲ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ច។
“ វាមិនទាន់ច្បាស់នៅឡើយ ហារនិភ័យស្ថិតនៅក្នុងការជួបជុំគ្នា” វាសំខាន់ត្រង់ថា អ្នកវិនិយោគមានហេតុផលតីចតួចក្នុងការលក់ជាងកាលពីពេលមុន វានឹងមិនមានអ្វីច្បាស់លាស់តាមរយៈការផ្លាស់ប្តូរមនោសញ្ចេតនានៅជុំវិញខ្លួន ហើយអ្នកប្រហែលជាបានទទួលនូវការលាក់លៀមក្នុងរយៈពេលដ៏ខ្លីនៅទីនោះ” Matt Simpson អ្នកវិភាគទីផ្សារជាន់ខ្ពស់ផ្នែកសូចនាករទីក្រុងក្នុងក្រុង Sydney ។” តម្លៃប្រេងឆៅក្នុង១ធុង កំពុងតែមានដណើរឡើងខ្ពស់ខ្លាំងក្នុងខែមករា នៅលើការព្រួយបារម្ភពីការផ្គត់ផ្គង់និងការរំពឹងទុកក្នុងការពង្រឹងនូវការងើនឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ដែលបានឡើងថ្លៃខ្ពស់ត្រដែត ចាប់តាំងពីមានការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែនកាលពីថ្ងៃទី២៤ខែកុម្ភះ។
លោកប្រធានាធិបតី Joe-Bidenកាលពីថ្ងៃអង្គារ៍បានដាក់ចេញនូវការហាមឃាត់មួយរំពេចចំពោះប្រេងរុស្សីនិងការនាំចូលឋាមពលដ៏ទៃទៀត ក្នុងការឆ្លើយតបទៅនឹងចំពោះការឈ្លានពាន នៅចំពេលដែលមានការគាំទ្រពីអ្នកបោះឆ្នោតនិងសភាអាមេរិក។ការហាមឃាត់នេះ គឺជាការបោសចេញឲ្យអស់របស់សហរដ្ឋអាមេរិកនិងអឺរ៉ុបដែលជាការដាក់ទណ្ឌកម្ម ទៅលើទីក្រុងមូស្គូ ក្នុងការដែលបានធ្វើសង្រ្គាមដ៏ធំក្នុងទ្វីបអឺរ៉ុបបន្ទាប់ពីសង្រ្គាមលោកលើកទី២។ ការវាយប្ហាររបស់អឺរ៉ុបបានផ្តោតមុខព្រួញទៅលើទីក្រុងធំៗរបស់អ៊ុយក្រែននិងបានសម្លាប់ជានស៊ីវិលជាច្រើនរយនាក់។ អង់គ្លេសក៏បានប្រកាសផងដែរថានឹងលុបបំបាត់ចោលនូវការនាំចូលប្រេងរបស់រុស្សីនិងការចូលរួមផលិតប្រេងនៅចុងឆ្នាំ២០២២នេះ។
តម្លៃបហរេងឆៅលើពិភពលោកសំរាប់បច្ចុប្បន្ននេះមានតម្លៃ១៣៨,៣៨ដុល្លារអាមេរិកក្នុង១បារ៉ែល ឡើងថ្លៃ១,៨៨% ក្នុងថ្ងៃនេះតែាអាចនឹងឡើងដល់ ១៣៩,១៣ដុល្លារអាមេរិករហូតទៅដល់ថ្ងៃច័ន្ទ។តម្លៃប្រេងនៅTexas ខាងលិចឡើង ១,២៨% ក្ុនងតម្លៃ១២៥,៥៨ ដុល្លារអាមេរិកក្នុងមួយបារ៉ែល។ រុស្សីបានហៅទង្វើររបស់ខ្លួនថាជា “ប្រតិបត្តិការពិសេស”និងបានព្រមានក្នុងពេលថ្មីៗនេះថាទមតលៃប្រេងអាចឡើងថ្លៃរហូតដល់ ៣០០ ដុល្លារអាមេរិកក្នុង១បារ៉ែល ហើយនឹងបិទបំពង់បង្ហូរឧស្ម័នទៅអាល្លឺម៉ង់ទៀតបើសិនជាលោកខាងលិចរាំងខ្ទប់ការនាំចេញប្រេងរបស់ខ្លួន។