BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សម្ដេចក្រឡាហោម ស ខេង ណែនាំឱ្យបន្តបង្ក្រាបបទល្មើសឧក្រិដ្ឋក្នុងខេត្តព្រះសីហនុ

ថ្ងៃពុធ, 09 ខែមីនា 2022 15:17  លាង ឡា

ព្រះសីហនុ៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំដល់អគ្គស្នហការនគរបាលជាតិ ឱ្យសហការជាមួយគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បង្ក្រាបបទល្មើសឧក្រិដ្ឋ ឲ្យមានប្រសិទ្ធភាព។

photo_2022-03-09_14-47-50

មានប្រសាសន៍ ក្នុងពិធីបិទសន្និបាតបូកសរុបកាងារប្រចាំឆ្នាំ២០២១ និងទិសដៅកាងារឆ្នាំ ២០២២ របស់រដ្ឋបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា រាល់បទល្មើសឧក្រិដ្ឋកើតឡើងក្នុងខេត្តព្រះសីហនុកន្លងមក នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ត្រូវសហការជាមួយលោក គួច ចំរើន ប្រធានគណៈបញ្ជាការឯកភាពខេត្ត ធ្វើយ៉ាងណាបង្ក្រាបបទឧក្រិដ្ឋឲ្យអស់នៅក្នុងខេត្តព្រះសីហនុ ដើម្បីឲ្យមានភាពកក់ជូនប្រជាពលរដ្ឋអ្នកវិនិយោគ និងដើម្បីបង្កើនទំនុកចិត្តក៏ដូចជាកិត្តិយសរបស់កម្ពុជា ឲ្យបានជាដាច់ខាត។

photo_2022-03-09_14-47-50 (2)

សម្ដេចក្រឡាហោម ស ខេង បានបន្ថែមទៀតថា រដ្ឋបាលខេត្តត្រូវចុះទៅដល់មូលដ្ឋានដើម្បីក្តាប់ឲ្យបាននូវផលលំបាករបស់ប្រជាពលរដ្ឋ និងសំណូមពរនានា ឲ្យបានទាន់ពេលវេលា។

photo_2022-03-09_14-47-50 (3)

សម្ដេចក្រឡាហោម ស ខេង បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារដែលរដ្ឋបាលខេត្តសម្រេចបានក្នុងឆ្នាំ២០២១ កន្លងមក សម្រាប់សេវាសាធារណៈជូនប្រជាពលរដ្ឋអ្នកវិនិយោគ និងការបង្ការទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ-១៩ និងបទល្មើសផ្សេងៗដែលកើតឡើងក្នុងខេត្តព្រះសីហនុ៕

អត្ថបទ៖លាង ឡា


ថ្ងៃពុធ, 09 ខែមីនា 2022 15:17  លាង ឡា