BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ហោរាសាស្រ្តសម្រាប់ថ្ងៃពុធ ទី០៩ ខែមីនា ឆ្នាំ២០២២

ថ្ងៃពុធ, 09 ខែមីនា 2022 13:24  BeeTube News
A1

ឆ្នាំជូត (រាសីស្រុតចុះ)

សូមព្យាយាមជៀសវាងការឈ្លោះប្រកែកគ្នាជាមួយសមាជិកគ្រួសារ ដោយរក្សាភាពសកម្មជាមួយក្រុមរបស់លោកអ្នក។ កុំបណ្តោយឱ្យជីវិតស្នេហារបស់លោកអ្នករំខានអ្នកដល់ការងារ និងសម្រេចកិច្ចការរបស់លោកអ្នក។ ប្រសិនបើលោកអ្នកអាចតស៊ូពុះពារឧបសគ្គសម្រាប់ថ្ងៃនេះ លោកអ្នកនឹងអាចសម្រាកបានស្រួលនៅយប់នេះ។

A2

ឆ្នាំឆ្លូវ (រាសីស្រុតចុះ)

ថ្ងៃនេះលោកអ្នកទទួលបានថាមពលអវិជ្ជមានច្រើន។ ប៉ុន្តែកុំ​បាក់ទឹក​ចិត្ត​ជាមួយភាពអាប់អួរដែលកើតមានចំពោះលោកអ្នក ព្រោះ​វានឹងនាំ​ឱ្យលោកអ្នក​ដើរ​ទិញ​ឥវ៉ាន់​ ដើម្បី​ធ្វើ​ឱ្យ​ខ្លួន​ឯង​មាន​អារម្មណ៍​ល្អ​ប្រសើរ ឬធ្វើការសម្រេចចិត្តខុស។ ចូរប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីទប់ទល់នឹងបញ្ហាថ្ងៃនេះ។

A3

ឆ្នាំខាល (រាសីល្អមធ្យម)

ចូរកត់សម្គាល់នរណាម្នាក់ដែលអាចទាមទារការយកចិត្តទុកដាក់ពីលោកអ្នកនៅថ្ងៃនេះ។ បើសិនអាច សូមព្យាយាមនៅឱ្យឆ្ងាយពីមិត្តភក្តិ ឬក្រុមគ្រួសារដែលមានបំណងឈ្លោះប្រកែកនឹងលោកអ្នក។ គួរយកពេលហាត់ប្រាណ ឬលេងកីឡា! ថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អ ឬប្រហែលលោកអ្នកមានគម្រោងធ្វើដំណើរទៅក្រៅប្រទេស។

A4

ឆ្នាំថោះ (រាសីល្អមធ្យម)

ថ្ងៃនេះលោកអ្នកអាចមានចិត្ត​ស្ងប់ ​ប្រសិន​បើលោក​អ្នក​គិត​អំពី​ការ​បណ្តាក់​ទុន​ថ្មី។ ចំពោះទំនាក់ទំនងស្នេហា លោកអ្នកអាចទទួលបានអារម្មណ៍ល្អ និងរំភើបពីដៃគូររបស់លោកអ្នក។ ទោះយ៉ាងណា លោកអ្នកគួរប្រុងប្រយ័ត្ន​ការរំពឹងខ្ពស់ពេក ហើយគួរតែរីករាយជាមួយអ្វីដែលលោកអ្នកមាននៅពេលនេះ។

A5

ឆ្នាំរោង (រាសីល្អមធ្យម)

លោកអ្នកអាចមានឱកាសធ្វើដំណើរនៅថ្ងៃនេះ។​ លោកអ្នកនឹងបំពេញការងារបានល្អ ប្រសិនបើលោកអ្នកចេញទៅក្រៅច្រើន។ ប៉ុន្តែត្រូវប្រាកដថាលោកអ្នកកំពុងយកចិត្តទុកដាក់និង ផ្តោតលើអ្វីដែលអាចកើតឡើងនៅផ្ទះ។ 

A6

ឆ្នាំម្សាញ់ (រាសីល្អមធ្យម)

លោកអ្នកប្រហែលជាមានអារម្មណ៍ថា មិនមានការលើកទឹកចិត្ត និងខ្ជិលបន្តិចនៅថ្ងៃនេះ។ នៅពេលនិយាយអំពីការធ្វើអាជីវកម្ម លោកអ្នកអាចមានអារម្មណ៍មិនល្អ។ លោកអ្នកគួរចំណាយពេលជាមួយគ្រួសារ និងស្នាក់នៅផ្ទះជាជាងចេញទៅក្រៅ។ ព្រោះពួកគេអាចផ្តល់កំលាំងចិត្តដល់លោកអ្នកបាន។

A7

ឆ្នាំមមី (រាសីល្អមធ្យម)

លោកអ្នក​អាច​នឹង​ធ្វើ​ដំណើរ​ច្រើននៅ​ថ្ងៃ​នេះ។ ប្រសិនបើលោកអ្នកមានឱកាស សូមចំណាយពេលកម្សាន្តខ្លះ ដូចជាលេងកីឡា ឬមើលព្រឹត្តិការណ៍កីឡា។ លោកអ្នកនឹងទទួលបានភាពរីកចម្រើនគួរ​ឱ្យ​កត់សម្គាល់ ប្រសិនបើលោកអ្នកកុំចិត្តទន់ក្នុងការសម្រេចកិច្ចការនានា។

A8

ឆ្នាំ​មមែ (រាសីស្រុតចុះ)

លោកអ្នកប្រហែលជាមានការប្រឈមមុខនឹងបញ្ហាខ្លះជាមួយមិត្តរួមការងារ ឬមិត្តភក្តិនៅថ្ងៃនេះ។ លោកអ្នកមិនអាចឈ្លោះប្រកែកឈ្នះមិត្តលោកអ្នកបានទេ។ ​ពេលខ្លះមិត្តភ័ក្តិអាចមានអារម្មណ៍ថា ពួកគេដូចជាមិនយកចិត្តទុកដាក់ចំពោះលោកអ្នក ប៉ុន្តែគ្រួសារតែងតែនៅក្បែរលោកអ្នកជានិច្ច។

A9

ឆ្នាំវក (រាសីល្អមធ្យម)

លោកអ្នកគួរតែចាត់វិធានការលើផែនការរបស់លោកអ្នកបានបង្កើតឡើង។ ចូរចាំថា លោកអ្នកគួរចំណាយពេលលើវាឱ្យ​បានច្រើនហើយទុកការងារ ដែលមិនសំខាន់មួយឡែកសិននៅពេលនេះ។ អ្នក​អាច​នឹង​មាន​ការ​លំបាក​ខ្លះ​ក្នុង​ថ្ងៃ​នេះ​ ក្នុង​ចំណោម​មិត្តភ័ក្ដិ ប៉ុន្តែ​អាច​មាន​ការ​ភ្ញាក់​ផ្អើល​ក្នុង​ចំណោម​អ្នកដែល​ស្គាល់។

A10

ឆ្នាំរកា (រាសីស្រុតចុះ)

ថ្ងៃនេះលោកអ្នកអាចមានការលំបាកខ្លះជាមួយមិត្តម្នាក់ ដែលស្និទ្ធស្នាលជាមួយលោកអ្នក។ ប៉ុន្តែវាប្រហែលជាមិនធ្ងន់ធ្ងរទេ គ្រាន់តែវាអាចប៉ះពាល់ដល់អារម្មណ៍របស់លោកអ្នកតែប៉ុណ្ណោះ។ ផ្ទះគឺជាកន្លែងដ៏ល្អបំផុតសម្រាប់លោកអ្នកឥឡូវនេះ។ ចូរចងចាំថា មិនត្រូវលាយឡំការសប្បាយជាមួយនឹងអាជីវកម្មនោះទេ ព្រោះវាអាចធ្វើឲ្យបញ្ហាកាន់តែអាក្រក់ទៅៗនៅថ្ងៃនេះ។

A11

ឆ្នាំច (រាសីឡើងខ្ពស់ត្រដែត)

ថ្ងៃនេះគឺជាថ្ងៃដ៏រ៉ូមែនទិករបស់លោកអ្នក។ វាប្រៀបដូចជាលោកអ្នកអាចចំណាយពេលពេញមួយថ្ងៃណាត់ជួបមនុស្សពិសេស ដោយមិនចាំបាច់ខ្វល់ពីអ្វីទាំងអស់។ លោកអ្នកនឹងមានអារម្មណ៍ថា លោកអ្នកកំពុងមានស្នេហា​ ដែលឈ្នះអស់មារសត្រូវ។

A12

ឆ្នាំកុរ (រាសីឡើងខ្ពស់ត្រដែត)

ចូររៀបចំផែនការរបស់លោកអ្នកនៅថ្ងៃនេះ មិនថាវាជាការងាររបស់លោកអ្នក ស្ថានភាពហិរញ្ញវត្ថុ ឬអ្វីដែលលោកអ្នកចង់ធ្វើនោះទេ។ លោកអ្នកនឹងទទួលបានរង្វាន់ពីការរៀបចំផែនការយ៉ាងប្រុងប្រយ័ត្នរបស់លោកអ្នក ហើយពេញចិត្តនឹងប្រាក់ចំណេញហិរញ្ញវត្ថុផងដែរ។


ថ្ងៃពុធ, 09 ខែមីនា 2022 13:24  BeeTube News