BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ផ្លូវជាតិលេខ៤ ដែលមានអាយុកាលជាង៧០ឆ្នាំ នឹងត្រូវប្រើពេលស្ថាបនា និងពង្រីក រហូតដល់ឆ្នាំ២០២៦

ថ្ងៃពុធ, 09 ខែមីនា 2022 10:48  លាង ឡា

photo_2022-03-09_10-34-03c (1)

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសពីការស្ថាបនា និងពង្រីកផ្លូវជាតិលេខ៤ ដោយប្រើរយៈពេលរហូតដល់ខែធ្នូ ឆ្នាំ២០២៦ និងបានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមសហការដើម្បីឱ្យការងារអភិវឌ្ឍផ្លូវជាតិលេខ៤ទទួលបានជោគជ័យ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានទទួលប្រាក់កម្ចី សម្បទានពីធនាគារពិភពលោក តាមរយៈគម្រោងលេខ IDA Credit. 6279-KH: សម្រាប់ធ្វើការស្ថាបនា និងពង្រីកផ្លូវជាតិលេខ៤ ដើម្បីធន់នឹងការបម្រែបម្រួលអាកាសធាតុ និងបង្កើនសុវត្ថិភាពដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ។ 

ក្រសួងបានចាប់ផ្ដើមធ្វើការពង្រីក និងជួសជុលផ្លូវជាតិលេខ៤ ចាប់ពី ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (គ.ម ១៩ + ៧០០) និងបញ្ចប់ នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (គ.ម ២១៥ + ៨០០) ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ការងារដែលអនុវត្តរួមមាន៖

១.ការងារពង្រីកផ្លូវកៅស៊ូបច្ចុប្បន្នពី ទទឹង ៧ម៉ែត្រ ទៅទទឹងចាក់កៅស៊ូ ១០ម៉ែត។

២.ការងារពង្រីកស្ពានបេតុង និងលូ ចំនួន ៤៦ ទីតាំង 

៣.ការងារស្ថាបនាស្ពានថ្មី ចំនួន ០៨ ទីតាំង ដើម្បីធានាដល់ការធ្វើចរាចរណ៍គ្រប់រដូវកាល ដែលឆ្នាំខ្លះត្រូវទឹកជំនន់ជន់លិចកំណាត់ផ្លូវជាតិលេខ៤ ខណៈរយៈពេល នៃការងារស្ថាបនាពង្រីក និងជួសជុលថែទាំផ្លូវជាតិលេខ៤នេះ គឺចាប់ផ្តើមពី ខែ ធ្នូ ឆ្នាំ២០២១ រហូតដល់ ខែ ធ្នូ ឆ្នាំ២០២៦។

សូមបញ្ជាក់ថា ផ្លូវជាតិលេខ៤ ពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ មានចម្ងាយ២៣០គីឡូម៉ែត្រ ហើយបានសាងសង់ឡើងក្នុងអំឡុងឆ្នាំ១៩៥០៕

photo_2022-03-09_10-34-04m

photo_2022-03-09_10-34-02m


 


ថ្ងៃពុធ, 09 ខែមីនា 2022 10:48  លាង ឡា