Paris-
អស់រយៈពេលជិត២សប្តាហ៍ហើយ នៅក្នុងការឈ្លានពានរបស់រុស្សីចូលទៅក្នុងប្រទេសរបស់គេ កងកម្លាំងរបស់អ៊ុយក្រែនបានចាត់ចែងទប់ទល់ចំពោះការរុលទៅមុខរបស់សត្រូវរបស់គេ ជាមួយនឹងការតស៊ូដ៏ស្វិតស្វាញ ដែលបានទទួលនូវការសរសើរពីសម្ព័ន្ធមិត្តលោកខាងលិច។ អ្នកវិភាគបាននិយាយថា ការសំដែងក្នុងការប្រឆាំងទប់ទល់ទៅនឹងសត្រូវ ដែលមានឧត្តមភាពខ្ពស់ និងចំនួនច្រើនខាងយោធាវាបានជំរុញដោយភាពរួមច្របាច់បញ្ចូលគ្នា ក្នុងការរៀបចំបានល្អ សាមគ្គីជាតិ និងកំហុសរបស់រុស្សី។
តែទោះជាយ៉ាងណាក៏ដោយអនាគតនៅមិនទាន់ច្បាស់លាស់នៅឡើយទេ ជាមួយនឹងសេចក្តីប្រកាសរបស់លោក Putin ម្តងហើយម្តងទៀតថា នឹងគ្មានអ្វីដែលឈរនៅពីមុខគាត់ និងដៃគាត់បានទេ។ ដែលជាមូលដ្ឋានពួកគេ (រុស្សី) មិនទៅមុខលឿនទេ មន្ត្រីយោធាបារាំងជាន់ខ្ពស់ម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយ "នៅក្នុងចំណុចខ្លះពួកគេត្រូវរៀបចំជាថ្មីឡើងវិញ ប៉ុន្តែវានឹងមិនបង្ហាញនូវការបរាជ័យទេ"។ AFP មើលឃើញ៥ចំណុច ដែលអ៊ុយក្រែនអាចមានសមត្ថភាពទប់ទល់នឹងការរុលទៅមុខរបស់រុស្សី។
១/ការរៀបចំ:
ជាមួយនឹងការជួយពីបស្ចឹមប្រទេស អ៊ុយក្រែនបានពង្រឹងកងទ័ពរបស់ខ្លួនបន្ទាប់ពីរុស្សីបានផ្តាច់យកតំបន់ Crimea ។ ក្នុងឆ្នាំ២០១៦ NATO និងទីក្រុង Kyiv បានចាប់ផ្តើមបង្កើតកងទ័ពពិសេសក្នុងកម្មវិធីហ្វឹកហ្វឺនពិសេស ដូច្នេះអ៊ុយក្រែនបានចំណាយពេលអស់៨ឆ្នាំ ក្នុងការហ្វឹកហ្វឺន បំពាក់អាវុធ និងធ្វើផែនការ។ដោយដឹងជាមុនថា NATO និងអាមេរិកមិនអាចមកជួយខ្លួនបានទេ អ៊ុយក្រែនបានរៀបចំផែនការបង្ហូរឈាមសត្រូវ ក្នុងពេលដែលចូលមកក្នុងប្រទេស។
២/ចំណេះដឹងពីភូមិសាស្ត្រក្នុងស្រុក
ស្គាល់ពីស្ថានភាពភូមិសាស្ត្រច្បាស់ ពេលណារថយន្តត្រូវជាប់ផុង រដូវទឹកកកធ្លាក់ និងស្គាល់ពីសមត្ថភាពរបស់ប្រជាពលរដ្ឋនៅនឹងកន្លែងថា តើគេអាចជួយអ្វីបានខ្លះដល់កងទ័ព។
៣/សាមគ្គីភាព
ដឹកនាំដោយ លោកប្រធានាធិបតី Volodymyr Lezensky ដែលទោះបីជាដឹងថាខ្លួនត្រូវមានគ្រោះថ្នាកដល់អាយុជីវិត ខណៈដែលរុស្សីចូលមកឈ្លានពាន ប្រជាពលរដ្ឋអ៊ុយក្រែនបានបង្ហាញនូវចាក់ស្រេះ ដែលមិនចេះស្រកស្រុតទៅកាន់បច្ចាមិត្ត។
៤/កំហុសយុទ្ធសាស្ត្រ
ការវាយតម្លៃខុសរបស់រុស្សីជាមួយនឹងការរំពឹងគិតថា ខ្លួននឹងយកទីក្រុង Kyiv ក្នុងរយៈពេល៤៨ម៉ោង ដោយបញ្ជូនទ័ពថ្មើរជើងមកតិចពេក ដោយរុស្សីរំពឹងថាអ៊ុយក្រែននឹងទម្លាក់អាវុធ ហើយគេនឹងបញ្ជូនអង្គភាពកងទ័ពមកជាបន្តបន្ទាប់។
៥/សង្រ្គាមចិត្តសាស្ត្រ
រុស្សីបានអង្រួនពិភពលោកដោយសំញែងកងទ័ព ជាច្រើនសែននាក់ តែទាហ៊ានទាំងអស់នោះត្រូវបានគេប្រាប់ថា មកធ្វើសមយុទ្ធទេ ទីបំផុតត្រូវបានបញ្ជូនមកឈ្លានពានអ៊ុយក្រែន ទាំងមិនដឹងខ្លួន ដែលនាំឲ្យទាហ៊ានគ្មានស្មារតីប្រយុទ្ធ៕