ឆ្នាំជូត (រាសីស្រុតចុះ) ថ្ងៃនេះគឺលោកអ្នកមិនអាចប្រើថាមពល ឬសកម្មបានទេ ហើយលោកអ្នកអាចនឹងមានអារម្មណ៍តានតឹង។ គ្រប់យ៉ាងអាចដំណើរការបានល្អ ប្រសិនបើលោកអ្នកមានគំនិតឆ្នៃប្រឌិត ឬមានការផ្លាស់ប្តូរមួយចំនួន។ លោកអ្នកប្រហែលជាព្យាយាមគេចពីបញ្ហាដោយធ្វើដំណើរកម្សាន្តនៅក្នុងប្រទេស។ |
|
ឆ្នាំឆ្លូវ (រាសីល្អមធ្យម) លោកអ្នកអាចមានភាពតានតឹងក្នុងការងារជាមួយមនុស្សដែលសួរសំណួរច្រើន និងជជែកដេញដោល ដែលរារាំងលោកអ្នកមិនឱ្យបញ្ចប់ការងារ។ ពន្លឺតែមួយដែលលោកអ្នកអាចមានគឺជីវិតស្នេហារបស់លោកអ្នក។ ប្រសិនបើលោកអ្នកមានភាពគួរសម និងចេះយោគយល់គ្នា លោកអ្នកអាចដោះស្រាយការយល់ច្រលំខ្លះ ឬកែខៃទំនាក់ទំនងដែលរអាក់រអួលបាន។ |
|
ឆ្នាំខាល (រាសីល្អមធ្យម) ប្រសិនបើលោកអ្នកស្ថិតនៅក្នុងផ្នែកវេជ្ជសាស្ត្រ ឬវិទ្យាសាស្ត្រ លោកអ្នកអាចរកបានរបកគំហើញថ្មីលើគម្រោងរបស់លោកអ្នក។ ថ្ងៃនេះលោកអ្នកអាចមានអារម្មណ៍អន្ទះអន្ទែង និងនិយាយច្រើនហួសហេតុពេក ហើយវាអាចនឹងធ្វើឱ្យមិត្តភ័ក្តិមួយចំនួនគេចចេញពីលោកអ្នក។ មនុស្សមួយចំនួនអាចមានអារម្មណ៍ធុញ និងមិនចាប់អារម្មណ៍ពីការផ្តល់ដំបូន្មានដល់លោកអ្នក ហើយគ្រប់គ្នានឹងទុកឱ្យលោកអ្នកឆ្លងកាត់រឿងរ៉ាវថ្ងៃនេះតែម្នាក់ឯង។ |
|
ឆ្នាំថោះ (រាសីឡើងខ្ពស់ត្រដែត) ថ្ងៃនេះជាពេលវេលាដ៏ល្អដើម្បីធ្វើដំណើរ។ ដូចនេះលោកអ្នកគួរធ្វើដំណើរក្នុងប្រទេសជាមួយដៃគូរបស់លោកអ្នក។ ប្រសិនបើលោកអ្នករកមើលហាងលក់វត្ថុបុរាណ ហើយលោកអ្នកអាចរកឃើញអ្វីដែលល្អឥតខ្ចោះសម្រាប់ផ្ទះរបស់លោកអ្នក។ លោកអ្នកប្រហែលជាអាចរកកន្លែងតូចមួយដ៏ប្លែកសម្រាប់ចំណាយពេលយប់នេះជាមួយមនុស្សពិសេស។ គ្រប់សកម្មភាពស្ទើរតែទាំងអស់គួរតែទទួលបានជោគជ័យយ៉ាងរីករាយនៅថ្ងៃនេះ។ |
|
ឆ្នាំរោង (រាសីល្អមធ្យម) លោកអ្នកចូលចិត្តភាពរំភើប និងសកម្មភាព ប៉ុន្តែថាមពលនៃថ្ងៃនេះគឺស្ងប់ស្ងាត់ និងអសកម្ម។ ដូច្នេះលោកអ្នកអាចមានអារម្មណ៍មិនល្អ និងធុញទ្រាន់នៅថ្ងៃនេះ។ លោកអ្នកប្រហែលជាចង់ចំណាយពេលមួយថ្ងៃតែម្នាក់ឯង ដើម្បីជៀសវាងភាពអវិជ្ជមានដែលអាចកើតមានជាមួយមិត្តភក្តិ ឬក្រុមគ្រួសារ។ |
|
ឆ្នាំម្សាញ់ (រាសីល្អមធ្យម) ថ្ងៃនេះអាចជាថ្ងៃដ៏វិជ្ជមានសម្រាប់លោកអ្នក។ លោកអ្នកប្រហែលជាចង់ចាត់វិធានការលើគម្រោងដែលលោកអ្នកកំពុងគ្រោងចេញ ព្រោះវាមានភាពពិបាក។ ប្រសិនបើមានវិបត្តិ ចូរប្រើភាពឈ្លាសវៃក្នុងការដោះស្រាយបញ្ហាជាជាងប្រើអារម្មណ៌។ |
|
ឆ្នាំមមី (រាសីឡើងខ្ពស់ត្រដែត) ថ្ងៃនេះគួរតែជាថ្ងៃល្អសម្រាប់លោកអ្នក។ លោកអ្នកប្រហែលជាចង់ចំណាយវាធ្វើដំណើរជាលក្ខណៈឯកឯង ឬដើរលេងនៅឧទ្យានក្បែរផ្ទះ។ លោកអ្នកអាចមានសំណាង ប្រសិនបើលោកអ្នកទាញយកអត្ថប្រយោជន៍ពីឱកាសនៃការវិនិយោគផ្សេងៗ។ |
|
ឆ្នាំមមែ (រាសីឡើងខ្ពស់ត្រដែត) សូមចំណាយពេលថ្ងៃនេះនៅក្នុងផ្ទះរបស់លោកអ្នកដោយអារម្មណ៍ស្ងប់ និងរីករាយ។ ប្រសិនបើលោកអ្នកជួបមនុស្សថ្មី លោកអ្នកប្រហែលជាអាចឆ្លៀតឱកាសស្គាល់ពួកគេ និងបង្កើតមិត្តភាពថ្មី។ ប្រសិនបើមានបញ្ហាកើតឡើង លោកអ្នកនឹងអាចដោះស្រាយវាបាន ដោយមានជំនួយពីមនុស្សក្បែរខ្លួន។ |
|
ឆ្នាំវក (រាសីល្អមធ្យម) លោកអ្នកអាចជួបប្រទះនឹងបញ្ហាយល់ច្រលំខ្លះនៅផ្ទះ។ ប្រសិនបើលោកអ្នកអត់ធ្មត់ និងគិតពិចារណាឱ្យបានល្អិតល្អន់លោកអ្នកអាចដោះស្រាយបញ្ហាទាំងនោះបាន។ សូមព្យាយាមធ្វើអ្វីពិសេសជាមួយមនុស្សជាទីស្រលាញ់របស់លោកអ្នកនៅយប់នេះ។ លោកអ្នកអាចរៀបចំជាអាហារពេលល្ងាចឆ្ញាញ់ៗ និងចំណាយពេលវេលាខ្លះសម្រាប់បង្កើនទំនាក់ទំនង។ |
|
ឆ្នាំរកា (រាសីស្រុតចុះ) លោកអ្នកប្រហែលជាមិនចង់ចេញមុខមាត់ច្រើនទេនៅថ្ងៃនេះ។ លោកអ្នកជាមនុស្សដែលចូលចិត្តសកម្មភាព ប៉ុន្តែថាមពលថ្ងៃនេះគឺមិនអំណោយផលទេ។ លោកអ្នកអាចជួបបញ្ហាដោយឆ្លងកាត់ការរុញច្រានពីអ្នកក្បែរខ្លួន ឬជួបប្រទះគំនិតរិះគន់ខ្លះ។ លោកអ្នកអាចមានការឈ្លោះប្រកែកគ្នា ឬការយល់ច្រឡំជាមួយសមាជិកគ្រួសារ។ |
|
ឆ្នាំច (រាសីល្អមធ្យម) លោកអ្នកប្រហែលជាមានការថប់បារម្ភ និងតានតឹង ខណៈពេលដែលអ្នកផ្សេងទៀតអាចសម្រាក និងមានអារម្មណ៌ល្អ។ លោកអ្នកប្រហែលជាចង់ចំណាយពេលមួយថ្ងៃនេះតែម្នាក់ឯង ឬអង្គុយនៅខាងក្រៅមើលមនុស្សជុំវិញខ្លួន។ បើលោកអ្នកនៅផ្ទះ គួរតែធ្វើអ្វីដែលជាសិល្បៈឬអានសៀវភៅល្អៗ។ |
|
ឆ្នាំកុរ (រាសីឡើងខ្ពស់ត្រដែត) ថ្ងៃនេះគឺជាថ្ងៃដែលអំណោយផលសម្រាប់លោកអ្នក ដូច្នេះសូមរីករាយជាមួយមនុស្សឬសត្វដែលនៅជុំវិញខ្លួនលោកអ្នក។ លោកអ្នកអាចរីករាយពេញមួយថ្ងៃ ដូចជាទៅកន្លែងស្ប៉ា ឬហាងកាហ្វេខាងក្រៅ។ លោកអ្នកអាចញ៉ាំអាហារឆ្ងាញ់ៗនៅភោជនីយដ្ឋានដែលលោកអ្នកចូលចិត្ត និងយកមិត្តភ័ក្ដិម្នាក់មកចែករំលែកភាពរីករាយរបស់លោកអ្នក។ |