BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តើអ្វីទៅជាតំបន់គ្មានការហោះហើរ ហើយវានឹងចាប់បង្ខំឲ្យម្នាក់ៗត្រូវធ្វើយ៉ាងដូចម្តេច?

ថ្ងៃអង្គារ, 08 ខែមីនា 2022 11:20  គុន ច័ន្ទរដ្ឋា

photo_2022-03-08_10-52-02 (1) (1)

NBCNews-

តំបន់គ្មានការហោះហើរការពារប្រទេសមួយពីការប្រើប្រាស់នូវយន្តហោះចម្បាំងដើម្បីវាយប្រហារទៅលើមុខព្រួញយោធា​ ឬស៊ីវិលនៅលើដី ប៉ុន្តែជាធម្មតាការប្រកាសនូវដែនអាកាសដែលគ្មានដែនកំណត់មិនគ្រប់គ្រាន់ទេ។ នៅពេលដែលមានការប្រកាស NATO នឹងត្រូវទទួលខុសត្រូវក្នុងការល្បាតទីកន្លែងនោះជាមួយនឹងយន្តហោះចម្បាំងរបស់ខ្លួន ហើយត្រូវប្រុងប្រៀបចាំបាញ់ប្រហារទៅលើយន្តហោះសត្រូវដើម្បីធានាថាជនស៊ីវិលដែលនៅនឹងដីនឹងមានសុវត្តិភាព។ “វាមានការស្ទាក់ស្ទើរដ៏ធំនៅក្នុងផ្នែកមួយរបស់មន្ទីរបញ្ចកោណនិងការរៀបចំនូវគោលនយោបាយ” Mark Cancian ទីប្រឹក្សារជាន់ខ្ពស់នៃក្រុមស្រាវជ្រាវដែលមានមូលដ្ឋាននៅទីក្រុង វ៉ាស៊ិនតោន សំរាប់យុទ្ធសាស្ត្រនិងសិក្សារពីអន្តរជាតិបាននិយាយនៅក្នុងបទសម្ភាសន៍។

“លោកប្រធានាធិបតីនិង NATO បានប្រកែកយ៉ាងដាច់អហង្ការ ហើយហេតុផលគឺជាប្រតិបត្តិការនៃការប្រយុទ្ធ” យើងត្រូវតែបញ្ជាឲ្យយន្តហោះ ហោះឡើងជាច្រើនគ្រឿង អាចនឹងរាប់រយគ្រឿងនៅលើដែនអាកាសអ៊ុយក្រែន ហើយត្រូវតែបាញ់ប្រហារយន្តហោះរុស្សី ហើយពួកគេនឹងបាញ់មកលើយើងវិញ Cancian បាននិយាយ។ “វាមានន័យថាជាសង្រ្គាម”  Michael O’ Hanson, នាយកស្រាវជ្រាវនៃនយោបាយការបរទេសដែលមានការលំអៀងទៅឆ្វេងនៅក្នុងវិទ្យសា្ថន Brooking បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអុីម៉ែល ដោយបន្ថែមថាតំបន់គ្មានការហោះហើរ អាចនឹងពាក់ព័ន្ធនឹង NATO ក្នុងការប្រើកម្លាំងដើម្បីធានាថាយន្តហោះរបស់ខ្លួនត្រូវមានសុវត្តិភាព។

“ម្នាក់ៗត្រូវការផ្តួលសមត្ថភាពនៃប្រព័ន្ធការពារអាកាសរបស់គូរប្រជែង វាមានន័យថាមិនមែនត្រឹមតែយន្តហោះទេ ប៉ុន្តែរ៉ាដានិងប្រព័ន្ធទូរគមនាគមន៍ផងដែរ មនុស្សគ្រប់គ្នាត្រូវប្រុងប្រយ័ត្នគ្រប់ពេល និងលុះត្រាណាតែអ្នកអាចធ្វើឲ្យគូរសត្រូវជាប់គាំង ដែលនិងត្រូវការគ្រាប់ហើយវានឹងត្រឡប់ទៅជាសម្លាប់ជីវិតមនុស្សដដែល” O’Hanlong និយាយ។ ប្រទេសទាំងអស់នៅក្នុងសម្ព័ន្ធមិត្ត NATO ដែលមិនរាប់បញ្ចូលអ៊ុយក្រែន រហូតមកទល់ពេលនេះ បានបញ្ជូនសព្វាវុធទៅកាន់ទីក្រុង Kyiv ខណៈដែលមានការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងរុស្សី ប៉ុន្តែគេបានធ្វើការតស៊ូតាមរូបភាពមួយដែលមិនពាក់ព័ន្ធផ្ទាល់ក្នុងសង្រ្គាមជាមួយរុស្សី។

អគ្គលេខាធិការ NATO  លោក Jess Stoltenberg បាននិយាយកាលពីសប្តាហ៍មុនថា ខណៈដែលការឈ្លានពានរបស់រុស្សីមានសភាពឃោឃៅ វាជាការទទួលខុសត្រូវរបស់ NATO ក្នុងការធ្វើឲ្យសមាជិករបស់ខ្លួនមានសុវត្តិភាព។ មធ្យោបាយតែមួយក្នុងការអនុវត្តិនូវតំបន់គ្មានការហោះហើរ គឺបញ្ជូន យន្តហោះ NATO និងយន្តហោះប្រយុទ្ធចូលទៅក្នុងដែនអាកាសអ៊ុយក្រែន ហើយបង្កើតនូវតំបន់គ្មានការហោះហើរដោយបាញ់ទម្លាក់យន្តហោះរុស្សី ដូច្នេះការគណនារបស់យើង គឺយើងយល់ពីភាពអស់សង្ឃឹមនិងតម្រូវការនេះ។


ថ្ងៃអង្គារ, 08 ខែមីនា 2022 11:20  គុន ច័ន្ទរដ្ឋា