BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ៊ុយក្រែននិយាយថា ឧត្តមសេនីយ៍រុស្សីត្រូវបានសម្លាប់

ថ្ងៃអង្គារ, 08 ខែមីនា 2022 09:38  គុន ច័ន្ទរដ្ឋា

photo_2022-03-08_09-14-09 (1) (1)

Lviv-Russia-

ឧត្តមសេនីយ៍រុស្សីម្នាក់ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធនៅជុំវិញក្រុង Kharkiv ដែលជាក្រុងធំជាងគេទី២ ដែលកងទ័ពរុស្សីបានព្យាយាមចាប់យកចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពាន អង្គភាពចារកម្មយោធាអ៊ុយក្រែនបាននិយាយ។ គេបានកំណត់អត្តសញ្ញាណលោក គឺជាឧត្តមសេនីយ៍ទោ Vitaly Gerasimov អាយុ៤៥ឆ្នាំ និងបាននិយាយថាលោកធ្លាប់បានប្រយុទ្ធជាមួយនឹងកងទ័ពរុស្សីនៅក្នុងប្រទេសស៊ីរី Chechenia និងបានចូលរួមកាន់កាប់ Crimea នៅក្នុងឆ្នាំ២០១៤។ នៅមិនទាន់អាចបញ្ជាក់ការស្លាប់នេះជាឯករាជ្យនៅឡើយ ដោយសារខាងរុស្សីមិនទាន់បានធ្វើអត្ថាធិប្បាយ។

ឧត្តមសេនីយ៍រុស្សីផ្សេងទៀតត្រូវបានស្លាប់កាលពីពេលថ្មីនេះ នៅក្នុងការប្រយុទ្ធ មន្រ្តីនៅក្នុងប្រទេសរុស្សីបានបញ្ជាក់នូវការស្លាប់នៅក្នុងអ៊ុយក្រែន គឺលោកឧត្តមសេនីយ៍ទោ Andrew Sukhovvetsky មេបញ្ជាការកងពលធំផ្នែកអាកាសលេខ៧ របស់រុស្សី។ Sukhovvetsky ក៏បានចូលរួមនៅក្នុងយុទ្ធនាការយោធារុស្សីនៅក្នុងស៊ីរីផងដែរ។ ដែលជាសោកនាដកម្មរបស់រុស្សី លោកប្រធានាធិបតី Putin បានបិទនូវសម្លេងឯករាជ្យព្រមទាំងរាំងខ្ទប់នូវការចូលទៅកាន់ព័ត៌មានប្រចាំថ្ងៃក្នុងពិភពលោក ដែលជាការខិតខំភូតកុហកនិងផ្សាយព័ត៌មានមិនពិត។ Pany បាននិយាយ។

រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន Dmytro Kubela និយាយថា លោកនឹងជួបជាមួយសមភាគីរុស្សីលោករដ្ឋមន្ត្រីក្រសួងការបរទេស Serey Lavrov នៅក្នុងតួរគីនៅថ្ងៃព្រហស្បត៍ លោកនឹងស្នើសុំឲ្យមានការជជែកដោយចំពោះរវាងលោកប្រធានាធិបតីអ៊ុយក្រែននិងរុស្សី។ "យើងចង់ឲ្យមានការជជែករវាងប្រធានាធិបតីអ៊ុយក្រែននិងលោកប្រធានាធិបតីរុស្សី Vladimir Putin ក្នុងឋានៈលោកជាមនុស្សតែម្នាក់និងជាចុងក្រោយក្នុងការសំរេចចិត្ត" Kubela បាននិយាយកាលពីដើមថ្ងៃអង្គារ៍នៅក្នុងទូរទស្សន៍។

លោកប្រធានាធិបតី Volodymyr Zelensky ជាញឹកញ៉យតែងតែស្នើរសុំឲ្យមានការជួបជជែកដោយផ្ទាល់ជាមួយនឹងលោកប្រធានាធិបតី Vladimir Putinបន្ទាប់ពីសង្រ្គាមបានផ្ទុះឡើង និងបាននិយាយថា លោកបានទូរស័ព្ទទៅកាន់វិមានក្រឹមឡាំងមុនពេលដែលមានការឈ្លានពាន ប៉ុន្តែមិនមានការឆ្លើយតប Putin បានយល់ព្រមនិយាយតែជាមួយមេដឹកនាំលោកខាងលិច។ Kubela បាននិយាយ បន្ទាប់ពីមានការសន្ទនាកាលពីល្ងាចថ្ងៃច័ន្ទជាមួយនឹងលោករដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken។


ថ្ងៃអង្គារ, 08 ខែមីនា 2022 09:38  គុន ច័ន្ទរដ្ឋា