BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ហោរាសាស្រ្តសម្រាប់ថ្ងៃចន្ទ ទី០៧ ខែមីនា ឆ្នាំ២០២២

ថ្ងៃចន្ទ, 07 ខែមីនា 2022 17:02  BeeTube News
A1

ឆ្នាំជូត (រាសីស្រុតចុះ)

ថ្ងៃនេះលោកអ្នកគឺនឹងជួបប្រទះការលំបាកច្រើន។ ចូរប្រុងប្រយ័ត្នដើម្បីជៀសវាងការប្រឈមមុខមិនល្អដាក់គ្នានៅកន្លែងធ្វើការព្រមទាំងទំនាក់ទំនងថ្មីៗផងដែរ។ នេះ​ជា​ពេល​វេលា​ដ៏​ល្អ​ក្នុង​ការ​សម្រាក និង​ជជែកជាមួយ​មិត្តភ័ក្ដិ​ជិតស្និត​របស់លោក​អ្នក។

A2

ឆ្នាំឆ្លូវ (រាសីស្រុតចុះ)

ថ្ងៃនេះគឺជាថ្ងៃដែលលំបាកសម្រាប់លោកអ្នក។ សូមប្រយ័ត្នព្រោះការប្រឈមមុខនឹងពាក្យសំដី។ ជៀសវាង​ការប្រើពាក្យពេចន៍មិនសមរម្យជាមួយ​មិត្ត​រួម​ការងារ​របស់លោក​អ្នក ព្រោះ​រឿង​តូចតាច​អាច​កើន​ឡើង។ សូមសាកល្បងធ្វើការងារថ្មីៗក្នុងថ្ងៃនេះ!

A3

ឆ្នាំខាល (រាសីខ្ពស់ត្រដែត)

នេះគឺជាថ្ងៃដ៏ល្អបំផុតរបស់អ្នក! លោកអ្នកអាចទាញយកប្រយោជន៍ពីឥទ្ធិពលនៅថ្ងៃនេះ។វាជាពេលវេលាដ៏ល្អដើម្បីទៅជួបចៅហ្វាយរបស់អ្នក​ និងទទួលការឡើងដំណែង ឬវិស្សមកាលដែលលោកអ្នកបានសុបិនជាយូរមកហើយ។

A4

ឆ្នាំថោះ (រាសីល្អមធ្យម)

លោកអ្នកអាចឆ្លងកាត់ថ្ងៃនេះដោយរលូន។ សូមត្រៀមខ្លួនដើម្បីដោះស្រាយបញ្ហានៅថ្ងៃនេះ។ កុំភ្ញាក់ផ្អើលប្រសិនបើមានអ្វីគួរឱ្យចាប់អារម្មណ៍កើតឡើងចំពោះអ្នក។ ចូររីករាយជាមួយដំណើរផ្សងព្រេងរបស់លោកអ្នក!

A5

ឆ្នាំរោង (រាសីខ្ពស់ត្រដែត)

នេះគឺជាថ្ងៃដ៏អស្ចារ្យដែលអាចនាំមកនូវដំណើរផ្សងព្រេងមករកលោកអ្នក។ ប្រសិនបើលោកអ្នក​ទៅ​វិស្សមកាលត្រូវ​ធ្វើ​អ្វីដែលលោកអ្នកមិនធ្លាប់ធ្វើ! កុំភ្ញាក់ផ្អើលប្រសិនបើអ្នកត្រូវបានល្បួងដោយអ្នកស្គាល់គ្នាថ្មី។

A6

ឆ្នាំម្សាញ់ (រាសីល្អមធ្យម)

ហេតុអ្វីលោកអ្នកមិនរីករាយជាមួយភាពជោគជ័យថ្មីនៅល្ងាចនេះ? លោកអ្នកគួរ​នៅជាមួយ​មនុស្ស​ពិសេស ឬ​មិត្ត​ជិតស្និទ្ធ​ពីរ​បី​នាក់​ ដែលអាចទទួលយកគំនិតល្អៗរបស់អ្នក។ លោកអ្នកគួរផ្តោតលើការពង្រឹងមិត្តភាពចាស់ជាជាងការបង្កើតទំនាក់ទំនងថ្មី។

A7

ឆ្នាំមមី (រាសីល្អមធ្យម)

ថាមពលថ្ងៃនេះនឹងនាំមកនូវតុល្យភាពល្អដល់លោកអ្នក។ ប្រសិនបើលោកអ្នកអាចសម្រាកខ្លះ គួរតែរីករាយនឹងការហាត់ប្រាណ។ ប្រសិនបើអ្នកជ្រើសរើសធ្វើការជំនួសការហាត់ប្រាណ លោកអ្នកអាចមានសមត្ថភាពក្នុងការបញ្ចុះបញ្ចូលអ្នកដទៃ។ អ្នកនឹងយកឈ្នះចិត្តមនុស្សជំុវិញខ្លួនដោយមិនចាំបាច់ខំប្រឹងនោះទេ។

A8

ឆ្នាំ​មមែ (រាសីល្អមធ្យម)

ថាមពលនៅថ្ងៃនេះនឹងនាំមកនូវព្រឹត្តការណ៍ដ៏គួរឱ្យចាប់អារម្មណ៍មកកាន់លោកអ្នក។ អ្វីដែលអ្នកត្រូវធ្វើគឺបណ្តោយតាមព្រេងវាសនា។ ត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរជាវិជ្ជមាន និងប្រើប្រាស់ឱកាសរបស់អ្នក!

A9

ឆ្នាំវក (រាសីឡើងខ្ពស់ត្រដែត)

វាគឺជាថ្ងៃដែលគួរឱ្យចាប់អារម្មណ៍សម្រាប់អ្នក! លោកអ្នកនឹងទទួលបានឱកាសដែលមិនអាចទាយទុកជាមុនបានក្នុងថ្ងៃនេះ។ ចូរបើកចិត្តនិងស្តាប់តាមបេះដូងរបស់លោកអ្នក។ ការសង្ស័យរបស់លោកអ្នកចំពោះអ្នកដទៃអាចជាការពិត។

A10

ឆ្នាំរកា (រាសីល្អមធ្យម)

ថ្ងៃនេះគឺជាថ្ងៃ​ល្អ​សម្រាប់​ចេញ​ក្រៅ។​ ព្រោះភាព​វិជ្ជមាន​នៃ​ថ្ងៃនេះ​​នឹង​បង្ហាញ​ពី​អ្វី​ដែល​លោកអ្នកនឹក​ស្មានមិន​​ដល់។ សូមទទួលយកគ្រប់យ៉ាងដែលកើតឡើងដោយភាពរីករាយ!

A11

ឆ្នាំច (រាសីល្អមធ្យម)

ថ្ងៃនេះគឺ​ជា​ថ្ងៃ​ដ៏​ល្អ​មួយ​របស់​អ្នក។ ចូរទាញយកអត្ថប្រយោជន៍ពីថាមពលដែលគាំទ្រអ្នកក្នុងថ្ងៃនេះ ហើយព្យាយាមចេញទៅចូលរួមក្នុងកីឡាមួយចំនួន ឬសកម្មភាពខាងក្រៅផ្សេងទៀត។

A12

ឆ្នាំកុរ (រាសីស្រុតចុះ)

នេះមិនមែនជាថ្ងៃអាក្រក់សម្រាប់អ្នកទេ។ ប៉ុន្តែលោកអ្នកនឹងជួបប្រទះនឹងភាពមមាញឹកដែលអាចរំខានដល់បំណងប្រាថ្នារបស់អ្នកក្នុងការសម្រាក និងរីករាយនឹងបរិយាកាសជុំវិញខ្លួន។ ខិតខំប្រឹងប្រែងដោយស្មារតីដើម្បីស្វែងរកឱកាសណាមួយដែលអាចផ្តល់ប្រយោជ៍ដល់លោកអ្នក។


ថ្ងៃចន្ទ, 07 ខែមីនា 2022 17:02  BeeTube News