BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ចាប់ខ្លួន៤នាក់ និងរឹបអូសគ្រឿងញៀនជាង៦០ គីឡូក្រាម ព្រមទាំងអាវុធ៣ដើម

ថ្ងៃចន្ទ, 07 ខែមីនា 2022 14:31  លាង ឡា

ភ្នំពេញ៖ ជនសង្ស័យ ចំនួន៤នាក់ ( ខ្មែរម្នាក់ និងថៃ៣នាក់ )ត្រូវបានសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួន និងរឹបអូសគ្រឿងញៀន ជាង ៦០ គីឡូក្រាម ព្រមទាំងអាវុធ ចំនួន៣ដើម នៅក្នុងប្រតិបត្តិការបង្រ្កាបជាបន្តបន្ទាប់ កាលពីថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២២ នាភូមិសាស្រ្តរាជធានីភ្នំពេញ។

photo_2022-03-07_13-47-08

សមត្ថកិច្ច នៃមន្ទីរប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ក្នុងប្រតិបត្តិការកាលពីវេលាម៉ោង១៣:១០នាទី នាថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២២ សមត្ថកិច្ចបានធ្វើការស៊ើបអង្កេតស្រាវជ្រាវ បង្រ្កាប ២គោលដៅផ្សេងគ្នា ដោយគោលដៅទី១ នៅចំណុច ស្ថានីយ៍ប្រេងឥន្ទន:តេឡា ផ្លូវបេតុង ស្ថិតក្នុង ភូមិជម្ពូវន្ត័ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចាប់បានជនសង្ស័យម្នាក់ឈ្មោះ ទិន ទី និងរឹបអូសរថយន្ត១គ្រឿង និងសារធាតុញៀនប្រមាណជាង៦០គីឡូ ។

photo_2022-03-07_13-47-08 (2)

ចំណែកនៅគោលដៅទី២ ឃាត់បានរថយន្ត០២គ្រឿង និងជនសង្ស័យ០៣នាក់ និង អាវុធ០៣ដើម( វែង១ដើម ខ្លី២ដើម ) នៅចំណុច បូរីពិភពថ្មី ផ្លូវ១៥B សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

សមត្ថកិច្ចបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ ដកហូតបានសារធាតុញៀន រួមមាន៖

-មេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ ៤២គីឡូនិង៧៥៩.៨៤ក្រាម។
-ហេរ៉ូអ៊ិន(HEROIN)ទម្ងន់សុទ្ធ ២១គីឡូ និង១២០ក្រាម។
-អាវុធAK ១ដើមនិងអាវុធខ្លី២ដើម និងរថយន្ត ៣គ្រឿង។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាង បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានី តាមនីតិវិធី៕

អត្ថបទ៖លាង ឡា


ថ្ងៃចន្ទ, 07 ខែមីនា 2022 14:31  លាង ឡា