BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

នាយករដ្ឋមន្រ្តីកម្ពុជា៖ សង្រ្គាមរវាងរុស្ស៊ី-អ៊ុយក្រែន មានតែការចរចាប៉ុណ្ណោះ

ថ្ងៃចន្ទ, 07 ខែមីនា 2022 10:22  លាង ឡា

photo_2022-03-07_09-49-33c (1)

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវដល់រដ្ឋាភិបាលប្រទេសរុស្ស៊ី និងរដ្ឋាភិបាលប្រទេស អ៊ុយក្រែន ឱ្យចរចាគ្នាដើម្បីបញ្ចប់សង្រ្គាម។

មានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ដំណោះស្រាយ នៃសង្រ្គាមរវាងប្រទេសរុស្ស៊ី និងប្រទេស អ៊ុយក្រែន គឺមានតែការចរចាប៉ុណ្ណោះ។

សម្តេចតេជោ មានប្រសាសន៍ទៀតថា អ្វីដែលត្រូវធ្វើ គឺការឈប់បាញ់នៅនឹងកន្លែងហើយត្រូវចរចាដោយម្ខាងជាមួយរុស្សី-អ៊ុយក្រែន និងម្ខាងទៀតចរចាជាមួយណាតូ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិតំណាងកម្ពុជា បានបោះឆ្នោតគាំទ្រលើដីកាដំណោះស្រាយ ស្ដីពីវិបត្តិសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ដោយទាមទារឱ្យរុស្ស៊ី បញ្ឈប់ការប្រើប្រាស់កម្លាំងប្រឆាំងនឹងអ៊ុយក្រែន ព្រមទាំងត្រូវដកកងកម្លាំងយោធារបស់ខ្លួនចេញពីប្រទេស អ៊ុយក្រែន វិញ៕

photo_2022-03-07_09-49-33 (2)m


 


ថ្ងៃចន្ទ, 07 ខែមីនា 2022 10:22  លាង ឡា