BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ចំនួនអ្នកស័្មគ្រចិត្តបរទេសទៅជួយប្រយុទ្ធនៅអ៊ុយក្រែនបានកើនឡើង

ថ្ងៃចន្ទ, 07 ខែមីនា 2022 09:17  គុន ច័ន្ទរដ្ឋា

photo_2022-03-07_01-08-06 (1)

Ukaraine-AP

រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន Dmytro Kubela បាននិយាយថាមនុស្សច្រើនជាង២០,០០០នាក់មកពី៥២ប្រទេសបានស្ម័គ្រចិត្តរួចជាស្រេចដើម្បជួយប្រយុទ្ធក្នុងអ៊ុយក្រែន ដែលជាកន្លែងដែលគេនឹងបំរើការដោយបង្កើតជាកងពិសេសអន្តរជាតិថ្មីមួយ។ លោកមិនបាននិយាយថាតើមានអ្នកស្ម័គចិត្តបរទេសប៉ុន្មានអ្នកហើយដែលបានមកដល់អ៊ុយក្រែន។ “ពិភពលោកបច្ចុប្បន្ននេះនៅជាមួយអ៊ុយក្រែន មិនក្នុងពាក្យសំដីទេតែនៅក្នុងសកម្មភាព” Kubelaបាននិយាយនៅក្នុងទូរ៛ស្សន៍អ៊ុយក្រែនកាលពីយប់ថ្ងៃអាទិត្យ។

លោកមិនបានបញ្ចេញឈ្មោះប្រទេសនៃអ្នកស្ម័គ្រចិត្តទេ ដោយនិយាយថាពួកគេខ្លះមិនបានបង្ហាញសញ្ជាតិចំពោះប្រទេសដែលគេជួយច្បាំងនោះទេ។ Kubela បានជំរុញផងដែរចំពោះជនជាតិអ៊ុយក្រែនដែលកំពុងរស់នៅបរទេសចាប់ផ្តើមធ្វើយុទ្ធនាការដើម្បីជំរុញឲ្យ អ៊ុយក្រែនឆាប់បានចូលជាសមាជិកក្នុងសហគមន៍អឺរ៉ុប។​​ ស្ថិតិក្នុងរយៈពេលប៉ុន្មានថ្ងៃមុនដែលបញ្ចេញដោយក្រសួងការបរទេសអ៊ុយក្រែន មានចំនួនតែ ១៦,០០០ នាក់តែប៉ុណ្ណោះ តែចំនួនបានចេះតែកើនឡើងគួរឲ្យចាប់អារម្មណ៍ ដែលបង្ហាញថាប្រជាពលរដ្ឋក្នុងពិភពលោកមិនគាំទ្រការឈ្លានពានរបស់រុស្សីមកលើ អ៊ុយក្រែនទេ។

ការប្រយុទ្ធគ្នានៅតែបន្ត បណ្តាលឲ្យមានការផ្អាក ជំលៀសពលរដ្ឋចំនួន២០០,០០០នាក់ពីទីក្រុងដែលត្រូវឡោមព័ទ្ធ គឺទីក្រុង Mariupol ក្នុងថ្ងៃទី២ជាប់គ្នាកាលពីថ្ងៃអាទិត្យ ខណៈដែលលោកប្រធានាធិបតីរុស្សី Vladimir Putin បានប្តេជ្ញាចិត្តថានឹងបន្តនូវការកៀបសង្កត់ទៅមុខរហូតដល់ទីក្រុង​ Kyiv ទទួលយកការចុះចាញ់។ មនុស្សភាគច្រើនដែលនៅជាប់ក្នុងទីក្រុងកំពង់ផែនេះ បានដេកនៅក្រោមដី ដើម្បីគេចចេញពីការផ្លោងជាប្រចាំរបស់កងទ័ពរុស្សីដែលបានឡោមព័ទ្ធទីក្រុងនេះ ហើយដែលបានកាត់ផ្តាច់នូវម្ហូបអាហារ ទឹក ភ្លើង និងការផ្គត់ផ្គង់កំដៅ បើយោលទៅតាម អាជ្ញាធរអ៊ុយក្រែន។

នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយលោកប្រធានាធិបតី តួរគី Tayyip  Erdogan , Putin បានប្រាប់ Erdogan​​ ថា លោកបានប្រុងប្រៀបរួចជាស្រេចដើម្បីជជែកក្នុងការបញ្ចប់នូវការប្រយុទ្ធ ប៉ុន្តែការប៉ុនប៉ងណាមួយក្នុងការដកចេញនូវការសន្ទនាគ្នានឹងបរាជ័យ បើយោងទៅតាមវិមានក្រឹមឡាំង។ ការផ្អាកនូវអ្វីដែលទីក្រុងមូស្គូហៅថាជា “ប្រតិបត្តិការយោធាពិសេស” នឹងអាចធ្វើទៅបាន លុះត្រាណាតែទីក្រុង Kyiv បញ្ឈប់នូវប្រតិបត្តិការយោធានិងអនុវត្តិន៍ទៅតាមការទាមទាររបស់រុស្សី ​វិមានក្រឹមឡាំងបាននិយាយក្នុងការអាននូវការសន្ទនាគ្នាតាមទូរស័ព្ទ។


ថ្ងៃចន្ទ, 07 ខែមីនា 2022 09:17  គុន ច័ន្ទរដ្ឋា