BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អុីតាលីចាប់យកផ្ទះវិឡានិងនាវាកំសាន្តរបស់សេដ្ឋីរុស្សីដើម្បីដាក់គំនាបលើរុស្សី

ថ្ងៃអាទិត្យ, 06 ខែមីនា 2022 14:53  គុន ច័ន្ទរដ្ឋា

photo_2022-03-06_14-44-03 (1)

Reuters -

ប៉ូលីសអុីតាលីបានចាប់យកផ្ទះវិឡានិងនាវាកំសាន្តដែលមានតម្លៃ ១៤៣លានដុល្លារ ពីជនជាតិរុស្សី ៥នាក់ដែលមានឈ្មោះក្នុងបញ្ជីដាក់ទណ្ឌកម្មបន្ទាប់ពីរុស្សីបានវាយលុកចូលឈ្លានពានអ៊ុយក្រែន រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃអាទិត្យ។ កម្មសិទ្ធដ៏ប្រណីតបានរិបអូសយកនៅក្នុងទីកន្លែងដែលលក់អចលនវត្ថុរាយនៅក្នុងកន្លែងដ៏ប្រណីតនៅអុីតាលី គីកោះ Sardinia នៅក្នុងបឹង Como និងTuscany ខណៈដែលនាវាកំសាន្តប្រណីត២គ្រឿងត្រូវបានរិបអូសយកនៅកំពង់ផែផ្នែកខាងជើង។

ប្រតិបត្តិការណ៍របស់ប៉ូលីសគឺជាផ្នែកនៃកិច្ចប្រតិបត្តិការណ៍ដែលដឹកនាំដោយរដ្ឋបស្ចឹមប្រទេសដើម្បីដាក់ពិន័យលើអ្នកមានរុស្សីនិងដើម្បីចាប់បង្ខំលោកប្រធានាធិបតី Putin ដើម្បីឲ្យដកកងទ័ពចេញពីអ៊ុយក្រែន។ បញ្ជីរឈ្មោះមួយដែលចេញដោយការិយាល័យលោកនាយករដ្ឋមន្ត្រី Mario Draghis បានបង្ហាញនូវកម្មសិទ្ធដ៏មានតម្លៃជាងគេឥឡូវនេះកំពុងតែស្ថិតនៅក្នុងដៃប៉ូលីស គឺនាវាកំសាន្តដែលមានប្រវែង៦៥ម៉ែត្រ The Lady M ដែលមានតម្លៃ៦៥លានដុល្លារនិងដែលជាកម្មសិទ្ធរបស់អ្នកមានរុស្សី Alex Mordashow ដែលកំពុងចតនៅកំពង់ផែ Imperial ។

នាវាកំសាន្តទី២ ដ៏ប្រណីត The Lena ត្រូវបានចាប់នៅជិតកំពង់ផែ Sanremo។ វាមានតម្លៃ៥០លាអឺរ៉ូហើយដែលជាកម្មសិទ្ធរបស់ Gennady Timchenko ដែល Putin បានអះអាងថាជាមនុស្សដ៏ជំនិត្យរបស់គាត់។ ពាណិជ្ជករដែលមានប្រាក់រាប់ពាន់លានដុល្លារ មានវិឡាមួយដែលមានតម្លៃ១៧លានអឺរ៉ូត្រូវបានចាប់យកនៅលើកោះមួយនៅក្នុងសមុទ្រម៉េឌីទែរ៉ាន់ណេនៃ Sardinia  ខណៈដែល Oleg Savchenko ដែលជាសមាជិកសភារុស្សីម្នាក់ មានផ្ទះបុរាណតាំងពីសតវត្យរ៍ទី១៧នៅជិតក្រុង Tuscan នៃ Luca  ដែលមានតម្លៃ៣លានអឺរ៉ូ ត្រូវបានរិបអូស។

ចំនួននៃទ្រព្យសម្បត្តិដែលមិនបានបញ្ចេញឲ្យដឹងពីអត្តសញ្ញាណ ហើយមានតម្លៃ៨លានអឺរ៉ូ ត្រូវបានដកហូតនៅក្នុងComo ពីម្ចាស់ស្ថានីយ៍ទូរទស្សន៍ Vladimir Soloviev  ដែលបានត្រូវគេរាយការណ៍មកថាបានត្អូញត្អែរតាមទូរទស្សន៍រុស្សីនៅពេលដែលគាត់បានដឹងកាលពីខែមុនថា លោកនឹងបាត់បង់ផ្ទះវិឡាមួយនៅអុីតាលី។ “ប៉ុន្តែ អ្នកបានប្រាប់យើងថានៅអឺរ៉ុបមានសិទ្ធកម្មសិទ្ធដ៏ពិសិដ្ឋ” លោកត្រូវបានគេដកស្រង់សម្តីដោយនិយាយតាម Daily Beast៕


ថ្ងៃអាទិត្យ, 06 ខែមីនា 2022 14:53  គុន ច័ន្ទរដ្ឋា