BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ផលប៉ះពាល់និងវិធីសាស្រ្ត ដើម្បីបញ្ចៀសគ្រោះថ្នាក់ពីការប្រើប្រាស់បណ្តាញសង្គម

ថ្ងៃអាទិត្យ, 06 ខែមីនា 2022 14:43  BeeTube News

សព្វថ្ងៃមនុស្សកាន់តែច្រើនឡើងៗ ជ្រើសរើសប្រព័ន្ធបណ្ដាញសង្គម ដើម្បីជាមធ្យោបាយធ្វើជំនួញ ទំនាក់ទំនង និងសម្រាប់ការកម្សាន្តលេងសប្បាយ។ ប៉ុន្តែភាគច្រើនពួកគេមិនដឹងថាវាធ្វើឱ្យប៉ះពាល់ប្រឈមទៅនឹងបញ្ហាផ្សេងៗនោះទេ។ 

តោះស្វែងយល់ពីបញ្ហានេះនិងរកដំណោះស្រាយទាំងអស់គ្នា អំពីផលប៉ះពាល់ពីបណ្តាញសង្គមដែលមានដូចជា ការថប់អារម្មណ៍ ភាពតានតឹង ការអស់អារម្មណ៍ធ្វើអ្វីមួយ ជម្ងឺបាក់ទឹកចិត្ត ភាពឯការ និងមិនឱ្យតម្លៃខ្លួនឯង។ ការគេងមិនគ្រប់គ្រាន់ បញ្ហាសុខភាព ការញៀននឹងប្រព័ន្ធបណ្ដាញសង្គម ការរំខានដល់កិច្ចការសំខាន់ៗដូចជា កិច្ចការសាលាជាដើម ហើយបញ្ហាទាំងអស់នេះត្រូវបានរកឃើញក្នុងកម្រិតខុសៗគ្នា ទោះបីជាវាមានគ្រោះថ្នាក់ជាច្រើន។

ហេតុអ្វីបានជាមនុស្សនៅតែបន្តប្រើវា? មានកត្តាជាច្រើនដែលធ្វើឱ្យមនុស្សនៅតែបន្តប្រើប្រាស់បណ្តាញសង្គមដែលមានដូចជា មិនដឹងពីផលប៉ះពាល់របស់វា ដឹងអំពីផលប៉ះពាល់តែមិនខ្វល់ដើម្បីកម្សាន្តអារម្មណ៍ ដើម្បីរក្សាទំនាក់ទំនងខ្លាចបាត់បង់វត្តមានខ្លួននៅលើបណ្តាញសង្គម និងលទ្ធភាពផ្សព្វផ្សាយប្រព័ន្ធសង្គម។ ដើម្បីឱ្យដឹងថាប្រព័ន្ធបណ្ដាញសង្គមធ្វើឱ្យប៉ះពាល់ដល់អ្នក និងអវិជ្ជមានក្នុងករណីណាខ្លះ អាចស្វែងយល់អំពីវិធីទាំងអស់នេះ។

ទី១ ភាពជាប់គាំងអារម្មណ៍
តើអ្នកធ្លាប់គិតថា អ្នកគិតអ្វីមិនចេញក្រៅពីចង់លេងតែបណ្ដាញសង្គមតែប៉ុណ្ណោះ។

ទី២ ភាពអត់ធ្មត់
តើអ្នកធ្លាប់មានអារម្មណ៍ថាខ្វះបណ្ដាញសង្គមមិនបានដែរឬទេ?

ទី៣ ការដកថយ
តើអ្នកធ្លាប់មានអារម្មណ៍មិនល្អដែលឬទេនៅពេលដែលអ្នកមិនបានប្រើប្រាស់បណ្តាញសង្គម?

ទី៤ ការព្យាយាម
តើអ្នកធ្លាប់ព្យាយាមកាន់បន្ថយការប្រើប្រាស់លើបណ្តាញសង្គម ប៉ុន្តែមិនអាចសម្រេចបានដែរឬទេ?

ទី៥ ការរកលេស
តើអ្នកធ្លាប់បោះបង់ចោលការងារផ្សេងៗ ដើម្បីមកលេងបណ្តាញសង្គមជំនួសវិញដែរឬទេ?

ទី៦ បញ្ហា
តើអ្នកធ្លាប់មានជម្លោះជាមួយអ្នកដទៃជាប្រចាំដោយសារតែការប្រើប្រាស់បណ្តាញសង្គមដែរឬទេ?

ទី៧ ការបោកប្រាស់
តើអ្នកធ្លាប់កុហកដៃគូ មិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នកអំពីរយៈពេលនៃការប្រើប្រាស់បណ្តាញសង្គមដែរឬទេ?

ទី៨ ការរត់គេច
តើអ្នកធ្លាប់ប្រើប្រាស់បណ្តាញសង្គម ដើម្បីគេចចេញពីអារម្មណ៍អវិជ្ជមានដែរឬទេ?

វិធីជៀសវាងគ្រោះថ្នាក់លើបណ្ដាញសង្គម

ទី១​ កាត់បន្ថយការប្រើប្រាស់បណ្តាញសង្គម ឬលុបចោលទាំងស្រុង អ្នកអាចធ្វើតាមរយៈកាលកំណត់ពេលវេលានៃការលេង ឬស្វែងរកនូវសកម្មភាពផ្សេងៗមកជំនួសវិញ។

ទី២ ផ្តោតលើការប្រើប្រាស់បណ្តាញសង្គមនៅក្នុងន័យវិជ្ជមាន តាមរយៈការផ្សព្វផ្សាយចំណេះដឹង ឬដើម្បីទាក់ទងទៅនឹងមិត្តភក្តិឬក្រុមគ្រួសារដែលអ្នកបានស្គាល់៕


ថ្ងៃអាទិត្យ, 06 ខែមីនា 2022 14:43  BeeTube News