BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សភាអាមេរិកអះអាងថានឹងបញ្ចេញជំនួយជាទឹកប្រាក់ចំនួន១០ពាន់លានដុល្លារអាមេរិកដល់អ៊ុយក្រែន

ថ្ងៃអាទិត្យ, 06 ខែមីនា 2022 10:52  គុន ច័ន្ទរដ្ឋា

2022-03-04t215407z_2_lynxmpei230ur_rtroptp_3_ukraine-crisis-kharkiv (1)

Washington - សភាអាមេរិកបានអះអាងនៅក្នុងការសន្ទនាតាមវីឌីអូកាលពីថ្ងៃសៅរ៍ជាមួយលោកប្រធានាធិបតីអ៊ុយក្រែនថា នឹងផ្តល់បន្ថែមទៀតនូវទឹកប្រាក់ចំនួន១០ពាន់លានដុល្លារជាជំនួយខណៈដែលប្រទេសនេះកំពុងតែរងការវាយប្រហារពីរុស្សី។ នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយអ្នកច្បាប់អាមេរិកនៃគណបក្សទាំង២ លោកប្រធានាធិបតី Zelensky បានទទូចសុំជំនួយយន្តហោះដែលផលិតនៅរុស្សី។

ប្រធានព្រឹទ្ធសភាសម្លេងភាគច្រើន Chuck Schumer ដែលបញ្ចេញដោយប្រភពមួយតាមរយៈការសន្ទនាតាមទូរស័ព្ទថា គណបក្សប្រជាធិបតេយ្យនិងសាធារណរដ្ឋកំពុងធ្វើការយ៉ាងខ្លាំងដើម្បីអនុម័ត្តនូវកញ្ចប់ជំនួយនេះ។ "យើងនឹងទទួលនូវជំនួយនេះជាង១០ពាន់លានដុល្លារអាមេរិកលើផ្នែកសេដ្ឋកិច្ច មនុស្សធម៌ និងសន្តិសុខសំរាប់ពលរដ្ឋអ៊ុយក្រែនឆាប់ៗនេះ" លោកនិយាយ។ ការប្រឹងប្រែងរបស់គណបក្សទាំង២ត្រូវបានបញ្ចេញឲ្យដឹងដោយសមាជិកព្រឺទ្ធសភា Steve Daines ដែលបានប្រាប់ FoX news បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទបានឲ្យដឹងថាសភាបានរួបឬួមគ្នាក្នុងការគាំទ្រអ៊ុយក្រែន។

“យើងត្រូវការអនុម័ត្តនូវថវិការជំនួយជាកញ្ចប់នេះ” លោកនិយាយ ថា “ពាក់កណ្តាលទៅកាន់ជំនួយមនុស្សធម៌និងពាក់កណ្តាលទៅកាន់ជំនួយយោធា”។ "ពួកគេត្រូវការកងទ័ពជើងគោកបន្ថែមទៀត" លោកនិយាយ ខណៈដែលរុស្សីបានដាក់សម្ពាធក្នុងការវាយលុកក្នុងអ៊ុយក្រែនអស់រយៈពេល១០ថ្ងៃ។ Zelensky បានពាក់អាវយឺតពណ៌ទាហ៊ាន ហើយអង្គុយនៅជិតទង់ជាតិអ៊ុយក្រែន បានជំរុញផងដែរចំពោះសភាឲ្យរិតបន្តឹងថែមទៀតផ្នែកទណ្ឌកម្មលើរុស្សីរួមទាំងវិស័យប្រេងនិងឧស្ម័ន ដែលជាទង្វើរដែលសមាជិកសភាខ្លះបានអំពាវនាវផងដែរ ខណៈដែលសង្រ្គាមនៅក្នុងអ៊ុយក្រែនកាន់តែតឹងតែង។

ប៉ុន្តែរហូតមកដល់ពេលនេះសេតវិមានបានច្រានចោលលើបញ្ហានេះ ដោយព្រួយបារម្ភពីតម្លៃប្រេងដែលនឹងឡើងថ្លៃបន្ថែមទៀត និងអាចប៉ះពាល់ដល់អ្នកប្រើប្រាស់អាមេរិកដែលនឹងធ្វើឲ្យមានអត្រាអតិផរណារទៀតផង។ Zelensky បានស្នើសុំផងដែរនូវយន្តហោះប្រយុទ្ធសំរាប់អឺរ៉ុបខាងកើតឲ្យផ្តល់នូវយន្តហោះរុស្សី ដែលអាកាសយានិកអ៊ុយក្រែនបានកំពុងហ្វឹកហ្វឺនហោះហើរ ,Schumer បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍បន្ទាប់ពីការហៅទូរស័ព្ទ ដោយបានបន្ថែមថាលោកនឹងធ្វើការដើម្បីជួយ ឲ្យរដ្ឋការរបស់ខ្លួនក្នុងការជួយសម្រួលក្នុងការផ្ទេរយន្តហោះនេះ”៕


ថ្ងៃអាទិត្យ, 06 ខែមីនា 2022 10:52  គុន ច័ន្ទរដ្ឋា