Mirror Co.Uk
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសរុស្សីបានធ្វើការគំរាមកំហែងចំពោះអង់គ្លេសនិងសម្ព័ន្ធមិត្ត។ អ្នកនាំពាក្យ Maria Zhakharova បានព្រមានថា "រុស្សីនឹងមិនដែលបំភ្លេចសេចក្តីត្រូវការរបស់អង់គ្លេសក្នុងកិច្ចសហប្រតិបត្តិការណ៍ជាមួយកងកម្លាំងជាតិនិយមជ្រុលក្នុងអ៊ុយក្រែននិងការផ្គត់ផ្គង់អាវុធរបស់អង់គ្លេសទៅកាន់របបទីក្រុងKyiv។ ការដាក់ទណ្ឌកម្មប្រកបទៅដោយការក្រេវក្រោធ ដែលនៅក្នុងនោះអង់គ្លេសដើរតួរជាអ្នកឈានមុខ បានបន្សល់ទុកឲ្យយើងគ្មានជំរើស ប៉ុន្តែត្រូវចាត់វិធានការតបតរយ៉ាងស្វិតស្វាញ ទីក្រុងឡុងដ៍បានជ្រើសរើសជំរើសជាចុងក្រោយក្នុងការប្រឈមមុខដោយចំហរជាមួយរុស្សី។"
ការអភិវឌ្ឍដូចនេះធ្វើឲ្យយើងជឿជាក់ជាថ្មីម្តងទៀតថា ការស្អប់ជនជាតិរុស្សីនិងគោលបំណងក្នុងការគាស់រំលើងរដ្ឋរុស្សីវាជាធាតុផ្សំទាំងស្រុងរបស់នយោបាយការបរទេសអង់គ្លេស។ Zhakharova កាលពីពេលមុនបានចោទ BBC ក្នុងការដើរតួរជាអ្នកគាស់រំលើងស្ថិរភាពនិងសន្តិសុខរុស្សី បន្ទាប់ពីបានប្រកាសថាព្យួរការងារនៃអ្នកការសែតរបស់គេនៅក្នុងរុស្សី ខណៈដែលអាជ្ញាធរបានអនុមត្តិច្បាប់បង្រ្កាបអ្នកកាសែតប្រទេស។
ការឆ្លើយតបបានលេចចេញមកបន្ទាប់ពីនាយករដ្ឋមន្ត្រីអង់គ្លេសបាន បញ្ចេញនូវកញ្ចប់ដ៏ធំនិងធ្ងន់ធ្ងរនៃទណ្ឌកម្ម ដែលរុស្សីមិនដែលជួបប្រទះ បន្ទាប់ពីរុស្សីបានឈ្លានពានអ៊ុយក្រែនតាមដែនដី ទឹក និងអាកាស។ ទោះបីជារុស្សីមានកំហឹងជាមួយចក្រភព្រអង់គ្លេស លោកនាយករដ្ឋមន្ត្រីត្រូវបានទទួលនូវការរិះគន់ ដោយអ្នកខ្លះថាការឆ្លើយតបរហូតមកដល់ពេលនេះទើបតែបានបុគ្គលរុស្សី១៥នាក់ប៉ុណ្ណោះ រួមទាំង Putin និងរដ្ឋមន្ត្រីក្រសួងការបរទេសរបស់លោក ដែលបានទទួលនូវទណ្ឌកម្ម។
ផ្ទុយទៅវិញ សហគមន៍អឺរ៉ុប បានដាក់ទណ្ឌកម្មនិងហាមឃាត់ការធ្វើដំណើរលើមនុស្ស ៧២០នាក់ រួមបញ្ចូលទាំងសមាជិកសភារុស្សីទាំអស់ និង៥០អង្គាកេដែលមានការពាក់ព័ន្ធជាមួយ Putin។ លោកនាយករដ្ឋមន្ត្រី Boris Johnson បាននិយាយថា “នៅពេលដែលPutin បន្តការវាយប្រហារច្រងេងច្រងាង ទៅលើប្រជាពលរដ្ឋស្លូតត្រង់អ៊ុយក្រែន យើងនឹងបន្តដាក់បន្ថែមនូវអំណាចដែលយើងមាន ដើម្បីបន្ថែមនូវការឈឺចាប់ខាងសេដ្ឋកិច្ចជាអតិប្បរមា ទៅលើ Putin និងយន្តការនៃសង្រ្គាមរបស់គាត់៕