BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្សីនឹងរៀបចំសង្កេតការណ៍ពីរកន្លែងនៃបទឈប់បាញ់គ្នានៅក្នុងអ៊ុយក្រែន

ថ្ងៃសៅរ៍, 05 ខែមីនា 2022 15:39  គុន ច័ន្ទរដ្ឋា

photo_2022-03-05_00-33-24

Kyiv -AP-

ទីភ្នាក់ងារសាព័ត៌មានរដ្ឋរុស្សីរាយការណ៍ថា យោធារុស្សីនឹងសង្កេតការណ៍ដើម្បីរៀបចំបទឈប់បាញ់គ្នានៅ​ ពីរកន្លែងក្នុងអ៊ុយក្រែនចាប់តាំងពីថ្ងៃសៅរ៍ ដើម្បីអនុញ្ញាតិឲ្យជនភៀសខ្លួនចាកចេញ។ ក្រសួងការពារជាតិរុស្សីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលទទួលបានដោយ RIA  Novosibirsk និង​ Tass ថា បានយល់ព្រមបើកផ្លូវឲ្យជំលៀសជាមួយនឹងយោធាអ៊ុយក្រែនដើម្បីអនុញ្ញាតិឲ្យជនភៀសខ្លួនចាកចេញពីកំពង់ផែយុទ្ធាសាស្ត្រ Mariupol នៅក្នុងភាអគ្នេយ៍នៃទីក្រុង Volnovakha ។

មិនទាន់មានការបញ្ជាក់ពីកងកម្លាំងអ៊ុយក្រែន ហើយក៏មិនទាន់ដឹងច្បាស់ថាតើផ្លូវដែលត្រូវជំលៀសពលរដ្ឋនេះនឹងត្រូវបើកយូរប៉ិនណា។ ប្រធានក្រុមប្រឹក្សារសន្តិសុខ អ៊ុយក្រែន Oleksky Danilo  បានអំពាវនាវដល់រុស្សីឲ្យបង្កើតច្រកមនុស្សធម៌ដើម្បីអនុញ្ញាតិឲ្យកូនក្មេង ស្ត្រីនិងមនុស្សចាស់រត់គេចចេញពីការច្បាំងគ្នា ដោយនិយាយថា ច្រកនែះជាបញ្ហាទី១។  នៅពេលដែលកងកម្លាំងរុស្សីបានវាយប្រហារទៅលើកន្លែងយុទ្ធសាស្ត្រ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានមានការខឹងសម្បារទៅលើ​ NATO ក្នុងការបដិសេធមិនព្រមបង្កើតតំបន់គ្មានការហោះហើរលើអ៊ុយក្រែន។

NATO​ បាននិយាយថាតំបន់គ្មានការហោះហើរអាចបង្ករឲ្យមានសង្រ្គាមនុយគ្លេអ៊ែរជាមួយរុស្សី ។ លោកប្រធានាធិបតី Zelensky នឹងផ្តល់ព័ត៌មានខ្លីៗជូនទៅព្រឺទ្ធសភាអាមេរិកនៅថ្ងៃសៅរ៍តាមការប្រជុំវីឌីអូរ ខណៈដែលសភាកំពុងពិចារណារនូវទឹកប្រាក់ចំនួន ១០ពាន់លានដុល្លា រសំរាប់ជំនួយក្នុងគ្រាមានអាសន និងជំនួយមនុស្សធម៌ព្រមទាំងសេចក្តីត្រូវកាសម្រាប់សន្តិសុខ។ លោក Stoltenberg  បាននិយាយកាលពីថ្ងៃសុក្រថា ការបដិសេធនូវតំបន់គ្មានការហោះហើរ ព្រោះយន្តហោះ NATO នឹងត្រូវបាញ់ទម្លាក់យន្តហោះរុស្សី។

ក្រុមប្រឹក្សារសន្តិសុខអ.ស.ប. នឹងបើកឲ្យមានការប្រជុំមួយជាចំហរមួយនៅ ថ្ងៃច័ន្ទលើស្ថានភាពកាន់តែអាក្រក់អាក្រីចំពោះបញ្ហាមនុស្សធម៌។ អ.ស.ប. បានប៉ាន់ប្រមាណថា ប្រជាពលរដ្ឋប្រហែលជា​ ១២លាននាក់នៅក្នុងអ៊ុយក្រែន និង៤លាននាក់ទៀតនៅក្នុងប្រទេសជិតខាងនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនឹងត្រូវការជំនួយមនុស្សធម៌។ ខណៈដែលជួររថយន្តដ៏វែងរបស់កងទ័ពរុស្សីដែលបានគំរាមកំហែងទីក្រុង Kyiv នៅតែមិនអាចរុលទៅមុខរួច យោធារបស់​ Putin បានបាញ់មីស៊ីលជាច្រើនរយគ្រាប់និងវាយប្រហារដោយកាំភ្លើងផ្លោងទៅលើទីក្រុងនឺងកន្លែងដ៏ទៃទៀតក្នុងផ្ទៃប្រទេស។


ថ្ងៃសៅរ៍, 05 ខែមីនា 2022 15:39  គុន ច័ន្ទរដ្ឋា