ថ្លែងក្នុងកិច្ចប្រជុំដើម្បីត្រួតពិនិត្យលទ្ធផលការងារ នៃការអនុវត្តផែនការសកម្មភាពជាក់ស្តែង ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងកំពង់ចាម នាព្រឹកថ្ងៃសៅរ័ទី០៥ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះជួយក្រុងកំពង់ចាម បានលើកឡើងថា ដើម្បីទទួលបានជ័យជម្នះក្នុងការបោះឆ្នោត។
គណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់ បានដាក់ចុះនូវផែនការសកម្មភាព និងយន្តកា ការងារតាមដំណាក់កាលនីមួយៗ (មុនពេល កំឡុងពេល និងក្រោយពេលបោះឆ្នោត) ដូចនេះសូមក្រុមការងារ គណៈកម្មាធិការគណបក្ស និងមន្ត្រីគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក រួមកម្លាំងសាមគ្គី ឯកភាពគ្នាក្នុងការអនុវត្តតាមតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវ "សមូហភាពដឹកនាំ បុគ្គលម្នាក់ៗទទួលខុសត្រូវ" ។
ឯកឧត្តមបានលើឡើងបន្តថា ក្រុមការងារ និងមន្រ្តីគណបក្សគ្រប់ថ្នាក់ បានរួមគ្នាអនុវត្តផែនការសកម្មភាពជាក់ស្តែងឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ សម្រេចបានលទ្ធផលជាជំហានៗ រួចមកហើយ។
ដូចនេះសូមក្រុមការងារ និងមន្ត្រីគណបក្សគ្រប់ថ្នាក់ បង្កើនការចុះមូលដ្ឋាន ដើម្បីបង្កើនភាពស្និទ្ធស្នាល ពង្រឹងពង្រីកក្រុមបក្ស គ្រួសារបក្ស និងដោះស្រាយសំណើសំណូមពរតម្រូវការចាំបាច់នានា ធ្វើឲ្យប្រជាជន មហាជនមានជំនឿចិត្ត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។