BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ទាហ៊ានរុស្សី ដែលបាក់ទឹកចិត្តនិយាយពីកំហឹង ដែលត្រូវគេបោកបញ្ឆោតឲ្យមកច្បាំង

ថ្ងៃសុក្រ, 04 ខែមីនា 2022 16:16  គុន ច័ន្ទរដ្ឋា

photo_2022-03-04_15-31-31

Theguardian-

ទាហ៊ានរុស្សី៥នាក់អង្គុយនៅក្បែរអគារថ្មមួយ។ ពួកគេត្រូវបានគេចងមុខ ជាឈ្លើយសឹកដែលត្រូវបានចាប់ខ្លួនក្រោយគេ នៅក្នុងអ៊ុយក្រែន។ សម្លែងជនជាតិអ៊ុយក្រែនម្នាក់បានសួរចម្លើយពួកគេ គេបានសួរទៅកាន់ទាហ៊ានរុស្សីថា តើអ្នកឯងមានសារអ្វីផ្ញើរទៅកាន់ទាហ៊ានរុស្សី និងពលរដ្ឋរុស្សីនៅស្រុកវិញទេ?
"និយាយឲ្យត្រង់គេបោកពួកយើង" មន្ត្រីទាហ៊ានរុស្សីនោះបានឆ្លើយ ដោយនិយាយយោងទៅរកមេទាហ៊ានជាន់ខ្ពស់របស់ពួកគេនៅមូស្គូ "អ្វីៗដែលគេនិយាយប្រាប់យើងគឺកុហក ក្លែងក្លាយ ខ្ញុំចង់ប្រាប់ទៅមិត្តភ័ក្តិរបស់ខ្ញុំ ឲ្យចាកចេញពីទឹកដីរបស់អ៊ុយក្រែន យើងសុទ្ធតែមានគ្រួសារបងប្អូនកូនចៅ ខ្ញុំគិតថា៩០%នៃពួកយើងនឹងយល់ព្រមត្រឡប់ទៅផ្ទះវិញ"។

វីឌីអូចំនួន៣នាទីត្រូវបានបង្ហោះនៅក្រោមលក្ខ័ណបង្ខិតបង្ខំ ដែលជាភស្តុតាងពួកគេមានការភ័យខ្លាច ហើយក៏មានកិច្ចសម្ភាសន៍ស្រដៀងដូចគ្នានេះជាច្រើនដែលគេបានបង្ហោះផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ៊ុយក្រែន ដែលបានបញ្ចេញនូវមនោសញ្ចេតនាសរដៀងគ្នា។ នៅពេលដែលសួរថាតើអ្នកនឹងប្រាប់មេបញ្ជាការអ្នកដូចម្តេច? ទាហ៊ានរុស្សីម្នាក់បានឆ្លើយដោយគ្មានការគួរសមថា ពួកវាដូចគល់អុសអញ្ចឹង សម្លេងមួយឃ្លាទៀតដែលគេលឺជាញឹកញយ “ពួកគេបោកបញ្ឆោតយើង”។ ៨ថ្ងៃបន្ទាប់ពីការឈ្លានពានរបស់ Vladimir Putin វាបង្ហាញយ៉ាងច្បាស់ថា ចំនួនកងទ័ពជាច្រើនបានបាក់ទឹកចិត្ត និងស្ទាក់ស្ទើរក្នុងការប្រយុទ្ធ។

អ្នកខ្លះទៀតបានបោះបង់ចោលរថយន្តរបស់ខ្លួន និងធ្វើដំណើរដោយជើងទៅកាន់ព្រំប្រទល់រុស្សីវិញ អូសកាំភ្លើងនិងស្បោងដាក់សម្ភារៈវីឌីអូបានបង្ហាញ។ឈុតឆាកនេះមិនមែនមានន័យថា វិមានក្រឹមឡាំងនឹងបរាជ័យក្នុងការឈ្លានពានអ៊ុយក្រែន ខណៈដែលតាក់ទិករបស់គេបានផ្លាស់ប្តូរផ្លោងសំដៅទៅរកជនស៊ីវិល។ ប៉ុន្តែការធ្លាក់ចុះនៃវិន័យ និងការបាក់ទឹកចិត្តវាបានធ្វើឲ្យផែនការរបស់ Putin ដែលចង់បានជោគជ័យឆាប់រហ័សនោះត្រូវបានខកខាន។ ការសន្មតរបស់ទីក្រុងមូស្គូគឺត្រូវតែបានជោគជ័យហើយលឿន។ ពលទាហ៊ានត្រូវបានផ្តល់ម្ហូបអាហារ និងប្រេងសំរាប់តែ២ទៅ៣ថ្ងៃប៉ុណ្ណោះ សំរាប់ប្រតិបត្តិការនេះ។

ទីក្រុងក្រឹមឡាំងហាក់ដូចជាបង្ហាញផងដែរនូវគំនិតឆ្នៃប្រឌិតក្នុងការទទួលយកអ្វី ដែលខ្លួនត្រូវទទួល។ ឈ្លើយសឹកជាច្រើនបាននិយាយថា ពួកគេបានទទួលនូវការធានាថា ប្រជាពលរដ្ឋអ៊ុយក្រែននឹងស្វាគមន៍ពួកគេថាជាអ្នករំដោះ កងកម្លាំងរុស្សីនឹងបានទទួលនូវបាច់ផ្កា និងការហ៊ោកញ្ជ្រៀវជំនួសឲ្យគ្រាប់កាំភ្លើងនិងគ្រាប់បែក ពួកគេនិយាយ។ ពួកគេខ្លះទៀតបានគិតថា ពួកគេមកនេះគឺមកធ្វើសមយុទ្ធយោធាជាមួយប្រទេសបែលឡារុស៕


ថ្ងៃសុក្រ, 04 ខែមីនា 2022 16:16  គុន ច័ន្ទរដ្ឋា