ឆ្នាំជូត (រាសីល្អមធ្យម) លោកអ្នកនឹងជួបប្រទះនឹងការផ្លាស់ប្តូរដ៏សំខាន់មួយគឺនៅក្នុងវិស័យការងារ។ តើលោកអ្នកត្រៀមខ្លួនហើយឬនៅ? នេះគឺជាពេលត្រូវបើកចិត្តទទួលយកអ្វីដែលជីវិតកំពុងផ្តល់ឱ្យលោកអ្នក ទោះបីជាវាហាក់ដូចជាចម្លែកបន្តិចក៏ដោយ។ ពេលខ្លះលោកអ្នកអាចយល់ថា វាគ្មានន័យតែលោកអ្នកនឹងយល់ថាអ្វីៗដែលកំពុងកើតឡើងចំពោះលោកអ្នកពិតជាមានអត្ថន័យសម្រាប់លោកអ្នកនៅពេលក្រោយ។ |
|
ឆ្នាំឆ្លូវ (រាសីខ្ពស់ត្រដែត) ពេលនេះលោកអ្នកគួរស្វែងយល់ពីរឿងរ៉ាវខ្លះនៅក្នុងជីវិតរបស់លោកអ្នក។ លោកអ្នកប្រហែលជាកំពុងដាក់សម្ពាធខ្លួនឯង ឬនរណាម្នាក់។ ព្យាយាមមើលលើផ្លូវល្អ និងគិតវិជ្ជមាន! លោកអ្នកគួរស្វែងរកហេតុផលដើម្បីរីករាយនឹងជីវិតជាមួយមិត្តភ័ក្តិរបស់លោកអ្នក ឬមនុស្សជាទីស្រលាញ់របស់លោកអ្នក។ |
|
ឆ្នាំខាល (រាសីស្រុតចុះ) តើលោកអ្នកកំពុងមានអារម្មណ៌វិលវល់ ហើយទទួលបានពត៌មានដែលធ្វើឱ្យលោកអ្នកយល់ច្រលំនៅថ្ងៃនេះឬ? លោកអ្នកអាចយល់ឃើញថាទំនាក់ទំនងរបស់លោកអ្នកកំពុងជាប់គាំង ខណៈពេលលោកអ្នកពិតជាត្រូវការឱ្យជីវិតមានភាពងាយស្រួល។ ចូរចាំថា ជីវិតគឺបែបនេះ។ សូមកុំបោះបង់អ្នកណាម្នាក់ដោយសារតែលោកអ្នកកំពុងធុញថប់ និងមានកំហឹង។ |
|
ឆ្នាំថោះ (រាសីល្អមធ្យម) តើលោកអ្នកកំពុងស្ទាក់ស្ទើរក្នុងការលាតត្រដាងការពិតទៅកាន់មនុស្សជាទីស្រលាញ់មែនឬទេ? ចូរចាំថាការបិទបាំងវាក៏មិនអាចជួយលោកអ្នកបានដែរ។ ក្លាហានបង្ហាញការពិត! |
|
ឆ្នាំរោង (រាសីល្អមធ្យម) ថ្ងៃនេះលោកអ្នកអាចមានអារម្មណ៌ភ័យខ្លាចលើស្ថានភាពលេចឡើងក្នុងខួរក្បាលរបស់លោកអ្នក។ លោកអ្នកទាមទារភាពក្លាហាន ការតាំងចិត្ត និងការគិតរហ័ស។ កុំបណ្តោយឱ្យឱកាសល្អកន្លងផុតទៅ។ លោកអ្នកនឹងមានអារម្មណ៍អស្ចារ្យចំពោះខ្លួនលោកអ្នក នៅពេលលោកអ្នកបង្ហាញទេពកោសល្យរបស់លោកអ្នក។ |
|
ឆ្នាំម្សាញ់ (រាសីល្អមធ្យម) តើមាននរណាម្នាក់ ឬមនុស្សម្នាក់កំពុងលេងសើចហួសហេតុ អសុរស និងមិនសមរម្យជាមួយលោកអ្នកមែនទេ? លោកអ្នកអាចមិនពេញចិត្ត និងមានអារម្មណ៌ថាទើសទាល់។ កុំទុកក្នុងចិត្ត ឬព្យាយាមសងសឹកជាមួយមនុស្សគ្មានសីលធម៌ទាំងនោះអី។ |
|
ឆ្នាំមមី (រាសីល្អមធ្យម) ដំណឹងមួយចំនួនអាចនឹងបង្អាក់លោកអ្នកពីការធ្វើកិច្ចការណាមួយនៅថ្ងៃនេះ។ មិនអីទេ! លោកអ្នកអាចមានពេលវេលាគ្រប់គ្រាន់សម្រាប់ធ្វើការ និងប្រមូលផ្តុំមនុស្សជុំវិញខ្លួនដើម្បីរីករាយសប្បាយនៅថ្ងៃនេះ។ |
|
ឆ្នាំមមែ (រាសីខ្ពស់ត្រដែត) ទីបំផុតលោកអ្នកមានអារម្មណ៍ល្អហើយនៅថ្ងៃនេះ! ថាមពលវិជ្ជមានដែលលោកអ្នកធ្លាប់ខ្វះខាតបានត្រលប់មកវិញហើយ ដូច្នេះសូមទាញយកប្រយោជន៍ពីវានៅថ្ងៃនេះ។ លោកអ្នកប្រហែលជាចង់ធ្វើអ្វីការងារជាច្រើន។ ចូរជ្រើសរើសអ្វីដែលលោកអ្នកគិតថាសំខាន់បី ហើយធ្វើវាអោយបានល្អ។ |
|
ឆ្នាំវក (រាសីល្អមធ្យម) លោកអ្នកគួរធ្វើអ្វីដែលលោកអ្នកអាចធ្វើបាននៅថ្ងៃនេះ។ លោកអ្នកប្រហែលជាមិនអាចធ្វើគ្រប់យ៉ាងបានតាមចិត្តរបស់លោកអ្នកទេ។ ប៉ុន្តែទង្វើល្អរបស់លោកអ្នកអាចធ្វើឱ្យសហគមន៍របស់លោកអ្នកមានភាពផ្លាស់ប្តូរ។ ចូរផ្តល់ពេលវេលារបស់លោកអ្នកដល់មនុស្សពិសេសរបស់លោកអ្នកឱ្យបានច្រើន។ |
|
ឆ្នាំរកា (រាសីស្រុតចុះ) រឿងរាវដែលកើតឡើងចំពោះលោកអ្នកមិនមែនជាឧបសគ្គធំទេ ប៉ុន្តែរបៀបដែលលោកអ្នកដោះស្រាយជាមួយនឹងការផ្លាស់ប្តូរក្នុងជីវិតទើបសំខាន់។ សូមព្យាយាមទប់ទល់នឹងបញ្ហា ហើយព្យាយាមកែតម្រូវវិធីសាស្រ្តរបស់លោកអ្នកឡើងវិញ។ |
|
ឆ្នាំច (រាសីល្អមធ្យម) ចូរព្យាយាមផ្តោតលើព័ត៌មានលម្អិតដែលកើតមានលើលោកអ្នកក្នុងថ្ងៃនេះ ព្រោះវាជាគ្រឹះដ៏ល្អក្នុងការកសាងថ្ងៃខាងមុខ។ លោកអ្នកពូកែធ្វើការកែតម្រូវចំណុចខ្វះខាត ដូច្នេះកុំមើលរំលងអ្វីដែលតូចតាចចំពោះមុខ។ លោកអ្នកនឹងអាចដាំអ្វីដែលអស្ចារ្យ ប្រសិនបើលោកអ្នកចិញ្ចឹមថែទាំដីបានល្អ។ |
|
ឆ្នាំកុរ (រាសីខ្ពស់ត្រដែត) កុំព្យាយាមទៅរកអ្វីៗធ្វើឱ្យលោកអ្នករំភើប ឬវេទមន្តដែលអស្ចារ្យ ព្រោះរាល់ការងារទាំងអស់ត្រូវការពេលវេលា។ ចូរប្រើថាមពលដ៏មានឥទ្ធិពលនៃថ្ងៃដើម្បីផ្តួចផ្តើមការផ្លាស់ប្តូរ និងបំផុសគំនិតអ្នកដទៃឱ្យចូលមកក្បែរលោកអ្នក។ លោកអ្នកមានពេលច្រើនដើម្បីសម្រេចកិច្ចការដែលនៅចំពោះមុខលោកអ្នក។ |