Reuters-
រោងចក្រដែលដើរដោយឋាមពលបរិមាណូធំជាងគេនៅអឺរ៉ុបកំពុងតែឆាបឆេះបន្ទាប់ពីមានការវាយប្រហារដោយរុស្សី រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែនបាបនិយាយកាលពីថ្ងសុក្រ ខណៈដែលលោកបានអំពាវនាវឲ្យមានតំបន់សន្តិសុខនិងអនុញ្ញាតិឲ្យក្រុមពន្លត់អគ្គីភ័យចូលទៅដោះស្រាយឧប្បទ្ទវហេតុនេះ។ ផ្នែកដែលបញ្ចេញនូវឋាមពលអគ្គីសនីត្រូវបានវាយប្រហារចំនៅពេលដែលមានការបាញ់ប្រហារដោយកងទ័ពរុស្សីនិងផ្នែកនៃស្ថានីយ៍នេះកំពុងតែឆាបឆេះ ទីភ្នាក់ងារ RIA បាននិយាយថាក្រសួងឋាមពលអាតូមិកអ៊ុយក្រែនបាននិយាយកាលពីថ្ងៃព្រហស្បត៍។
អ្នកនាំពាក្យនៃរោងចក្របានប្រាប់ RIA ថាកំរិតនៃបាតវិទ្យុសកម្មមិនមានការផ្លាស់ប្តូរទេ។ ”កងទ័ពរុស្សីបានបាញ់មកពីគ្រប់ទិសទីមកលើ Zapotizhzhia NPP ដែលជារោងចក្រអគ្គីសនីដែលដើរដោយឋាមពលបរិមាណូធំជាងគេនៅអឺរ៉ុប” រដ្ឋមន្ត្រីក្រសួងការបរទេស Dmytro Kuleba បានសរសេរនៅក្នុង Twitter។ "ភ្លើងបានឆាបឆេះយ៉ាងខ្លាំង រុស្សីត្រូវតែបញ្ឍប់បាញ់ជាបន្ទាន់មកលើរោងចក្រហើយអនុញ្ញាតិឲ្យក្រុមអ្នកពន្លត់អគ្គីភ័យ ចតចំនូវតំបន់សន្តិសុខ"។ មានការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញនៅក្នុងកន្លែងដែលមានចម្ងាយប្រហែលជា៥៥០គ.មនៅប៉ែកអាគ្នេយ៍នៃទីក្រុង Kyiv។
ចៅហ្វាយក្រុងដែលនៅដែលជាក្រុងនៅជិតនោះ Energodar បាននិយាយតាមការបង្ហោះអនឡាញ លោកនិយាយថាមិនមានអ្នរងរបួសទេដោយមិនបានធ្វើការលំអិត។ រុស្សីបានកាន់កាប់រោងចក្រ Chernobyl រួចទៅហើយ ដែលមានចម្ងាយប្រហែល១០០គ.ម ខាងជើងទីក្រុង Kyiv រដ្ឋធានីនៃប្រទេសអ៊ុយក្រែន។ អង្គការឋាមពលអាតូមិកអន្តរជាតិ ( IAEA) បាននិយាយនៅក្នុង Tweet ថាគេបានដឹងអំពីរបាយការណ៍នៃការបាញ់ផ្លោងដាក់រោងចក្រហើយកំពុងតែធ្វើការទាក់ទងជាមួយអាជ្ញាធរអ៊ុយក្រែនអំពីស្ថានភាពនេះ។
ពេលថ្មីៗនេះ អាជ្ញាធេអ៊ុយក្រែនបានរាយការណ៍អំពី កងទ័ពរុស្សីបានខិតខំប្រឹងប្រែងដើម្បីចាប់យករោងចក្រនេះហើយបានចូលមកកាន់ទីក្រុងដោយមានរថក្រោះ ដែលជាលទ្ធផលមួយបន្តឲ្យមានការបាញ់ផ្លោងពីសត្រូវមកលើអគារនិងផ្នែកនៃរោងចក្រដែលដើរដោយឋាមពលបរិមាណូដ៏ធំជាងគេក្នុងអឺរ៉ុប រោងចក្រ Zaporizhzhia កំពុងតែឆាបឆេះ Ordovician បាននិយាយនៅក្នុងតេលសក្រាម ដោយបានហៅថាជាការគំរាមកំហែងចំពោះសន្តិសុខពិភពលោក លោកមិនបានផ្តល់នូវសេចក្តីលំអិតទេ។