យើងជាសមាជិកគណបក្សប្រជាជនកម្ពុជា កុំភ្លេចចលនា សាច់ញាតិ មិត្តភ័ក្តិ បងប្អូន ឲ្យចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយមិនប្រកាន់អតីតកាល ដើម្បីការពារសិមិទ្ធផលសង្គមជាតិ ថែរក្សាបាននូវសុខសន្តិភាព និងវឌ្ឍនភាពសង្គម ។
ខាងលើនេះជាប្រសាសន៍របស់ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម ក្នុងពិធីសំណេះសំណាល ប្រកាសបញ្ជូលជាសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីមកពីអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយដោយច្បាប់ ដោយសារអំពើក្បត់ជាតិរបស់មេដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ, នាល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២នៅទីស្នាក់ការគណបក្សខេត្តកំពង់ចាម។
អតីត CNRP ដែនបានស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះ មានចំនួន០៧រូប/ស្រី០២រូប ៖
១-លោក យង់ សារិ អតីតគណ:កម្មាធិការនាយកCNRP
២-លោក លី អៀង អតីតបេក្ខជនបម្រុងក្រុមប្រឹក្សាក្រុងកំពង់ចាម
៣-លោក ស៊ឹម សុផល អតីតសមាជិកក្រុមប្រឹក្សាសង្កាត់បឹងកុក
៤-លោក ហ៊ត់ ម៉េងលាង អតីតបេក្ខជក្រុមប្រឹក្សាសង្កាត់ កំពង់ចាម
៥-លោកស្រី យ៉ុង គឹមនី អតីតបេក្ខជនបម្រុងក្រុមប្រឹក្សាសង្កាត់កំពង់ចាម
៦-លោកស្រី វ៉ាញ ស៊ីណេត អតីតសមាជិកCNRP សង្កាត់សំបួរមាស
៧-លោក ហម យុន អតីតសមាជិកCNRP សង្កាត់សំបួរមាស។
ឯកឧត្តមបានផ្ដាំផ្ញើដល់សមាជិក សមាជិកាគណបក្សទើបបញ្ចូលថ្មី ត្រូវមានភាពស្មោះត្រង់ សាមគ្គីភាព ឯកភាពផ្ទៃក្នុង ប្រកាន់គោលការណ៍ប្រជាធិបតេយ្យ សមូហភាពដឹកនាំ បុគ្គលម្នាក់ៗទទួលខុសត្រូវ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា តាមគោលការណ៍ "សមាជិកបក្សម្នាក់ គឺជាសំឡេងឆ្នោតគាំទ្រគណបក្ស០១សន្លឹក " ។