ឆ្នាំជូត (រាសីខ្ពស់ត្រដែត) លោកអ្នកនឹងទទួលបានប្រាក់កាក់នៅថ្ងៃនេះ។ ចូរចំណាយវាសម្រាប់គ្រួសារ និងមិត្តភក្តិ។ ព្រោះពួកគេប្រហែលជាអាចចាប់អារម្មណ៍ និងយកចិត្តទុកដល់លោកអ្នកនៅពេលនេះ។ ជ្រើសរើសអំណោយដ៏ល្អសម្រាប់មិត្តសម្លាញ់របស់លោកអ្នកហើយលោកអ្នកនឹងទទួលបានការតបស្នងដ៏ពេញចិត្តធំមួយត្រលប់មកលោកអ្នកវិញ។ |
|
ឆ្នាំឆ្លូវ (រាសីល្អមធ្យម) តើអ្វីជាវិធីល្អបំផុតដើម្បីរៀនអភ័យទោស? តើលោកអ្នកធ្លាប់បានធ្វើរឿងដែលលោកអ្នកកំពុងរិះគន់អ្នកផ្សេងឬអត់?ប្រសិនបើធ្លាប់នោះ លោកអ្នកអាចយល់ថា លោកអ្នកគួររៀនអភ័យទោសដល់អ្នកដទៃផងដែរ។ |
|
ឆ្នាំខាល (រាសីល្អមធ្យម) ចូរប្រយ័ត្ន! លោកអ្នកប្រហែលមិនមានមនោសញ្ចេតនាដូចដែលគេយល់ឃើញទេ។ នរណាម្នាក់ដែលលោកអ្នកស្និទ្ធស្នាលជាមួយអាចយល់ខុសពីអារម្មណ៍របស់លោកអ្នកនៅថ្ងៃនេះ។ លោកអ្នកប្រហែលជាគិតថាវាជាការឈ្លើយក្នុងការបង្ហាញអារម្មណ៍ត្រង់ៗទៅកាន់គេ ប៉ុន្តែក្នុងស្ថានភាពនេះ លោកអ្នកគប្បីបញ្ចប់ការយល់ច្រលំ។ |
|
ឆ្នាំថោះ (រាសីស្រុតចុះ) តើលោកអ្នកបញ្ហាលុយកាក់មែនទេ? លោកអ្នកប្រហែលជាកំពុងរវល់ទូទាត់វិក្កយបត្រចំណូលចំណាយ។ ចូររៀបចំការចាយវាយរបស់លោកអ្នកប្រសើរជាងការចាយសប្បាយទាំងការតានតឹងក្នុងពេលក្រោយ។ |
|
ឆ្នាំរោង (រាសីល្អមធ្យម) លោកអ្នកប្រហែលជាមានមិត្តភ័ក្តិឬមិត្តរួមការងារដែលលោកអ្នកខាននិយាយជាមួយគ្នាយូរហើយ មករកលោកអ្នកក្នុងថ្ងៃនេះ។ កុំរវល់តែជាមួយអ្នកដែលមករកលោកអ្នកអី។ ព្រោះនរណាម្នាក់ដែលតែងនៅក្បែរលោកអ្នកប្រហែលជាចង់បានការកំដរ និងកម្លាំងចិត្តពីលោកអ្នកដូចគ្នា។ |
|
ឆ្នាំម្សាញ់ (រាសីល្អមធ្យម) វាអាចជាថ្ងៃដ៏រំភើបសម្រាប់លោកអ្នក ប្រសិនបើលោកអ្នកចេញក្រៅក្នុងថ្ងៃនេះ! លោកអ្នកប្រហែលជាចង់សំងំក្នុងផ្ទះ ប៉ុន្តែសូមព្យាយាមចូលប្រឡូកក្នុងសង្គម។ បើលោកអ្នកបង្កើតការសន្ទនាជាមួយមនុស្សប្លែកមុខ វាប្រែទៅជាទំនាក់ទំនងស្នេហាឬអាជីវកម្ម។ |
|
ឆ្នាំមមី (រាសីស្រុតចុះ) លោកអ្នកកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកគោលដៅរបស់លោកអ្នកហើយ ប៉ុន្តែត្រូវប្រយ័ត្នកុំទាន់ត្រេកអរពេក។ ប្រហែលជាមានរឿងផ្សេងទៀត ដែលត្រូវយកចិត្តទុកដាក់ និងពិនិត្យកិច្ចការទាំងអស់ដែលលោកអ្នកបានធ្វើឡើងវិញ។ |
|
ឆ្នាំមមែ (រាសីស្រុតចុះ) តើលោកអ្នកកំពុងប្រឈមមុខនឹងការខ្វែងមតិច្រើននៅថ្ងៃនេះមែនទេ? ពាក្យពេចន៍មួយចំនួនអាចចាប់អារម្មណ៍លោកអ្នក ប៉ុន្តែយកល្អលោកអ្នកត្រូវស្តាប់ដោយបើកចិត្តទូលាយ។ កុំប្រញាប់ឆ្លើយតបប្រឆាំងនឹងគេ! លោកអ្នកអាចនឹងយល់ស្របនឹងមតិទាំងនោះ បើលោកអ្នកយកវាមកគិតល្អិតល្អន់។ |
|
ឆ្នាំវក (រាសីល្អមធ្យម) តើលោកអ្នកមានអារម្មណ៍ធុញទ្រាន់មែនទេ? លោកអ្នកអាចមានអារម្មណ៍ថាគ្រប់យ៉ាងទាំងអស់ ដែលលោកអ្នកចាប់ផ្តើមកំពុងតែកប់នៅក្នុងបាតសមុទ្រ។ មកដល់ចំណុចេលោកអ្នកអាចចង់បោះបង់។ ប៉ុន្តែកុំទាន់សម្រេចចិត្តលឿនពេក។ ព្រោះការខិតខំប្រឹងប្រែងរបស់លោកអ្នក នឹងផ្តល់ផលជាទីគាប់ចិត្តនាពេលខាងមុខ។ |
|
ឆ្នាំរកា (រាសីល្អមធ្យម) សូមស្តាប់បេះដូងរបស់លោកអ្នកប្រសិនបើលោកអ្នកត្រូវការសន្តិភាពជាមួយមនុស្សជាទីស្រឡាញ់។ លោកអ្នកមានចម្លើយទាំងអស់ហើយ ដែលលោកអ្នកត្រូវការដើម្បីកែកំហុសនៅក្នុងដៃ។ កុំស្តាប់ដំបូន្មានរបស់មិត្តភ័ក្តិព្រោះគ្មាននរណាម្នាក់យល់ពីស្ថានភាពលោកអ្នកជាងលោកអ្នកទេ។ |
|
ឆ្នាំច (រាសីល្អមធ្យម) ថ្ងៃនេះលោកអ្នកប្រហែលជាមានសកម្មភាពជាច្រើនជាមួយមិត្តភក្តិ ហើយលោកអ្នកនឹងពិបាកក្នុងការជ្រើសរើសផ្លូវសម្រាប់ដើរ។ ចូរនៅក្បែរមិត្តជិតស្និទ្ធបំផុតរបស់លោកអ្នក។ មិត្តដទៃអាចនឹងចង់បានពេលវេលាខ្លះរបស់លោកអ្នក ប៉ុន្តែលោកអ្នកនឹងរីករាយជាមួយក្រុមចាស់របស់លោកអ្នកជាង។ |
|
ឆ្នាំកុរ (រាសីខ្ពស់ត្រដែត) នៅពេលលោកអ្នកគិតឱ្យបានច្បាស់លាស់ និងប្រើការវិនិច្ឆ័យល្អ លោកអ្នកអាចសម្រេចចិត្តបានត្រឹមត្រូវច្រើន។ វាហាក់បីដូចជាកំប្លែងបន្តិច ប៉ុន្តែលោកអ្នកប្រហែលជាមិនបានធ្វើការសម្រេចចិត្តដ៏ល្អបំផុតប៉ុន្មានទេនាពេលថ្មីៗនេះ។ ចូរពិចារណាលើរឿងនេះ ហើយត្រូវតែសម្រេចអ្វីមួយដោយភាពឈ្លាសវៃ។ |