BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មហាសន្និបាតអ.ស.ប.បានបោះឆ្នោតគាំទ្រដ៏ច្រើនលើសលុបប្រឆាំងជំទាស់ ទៅនឹងការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែន

ថ្ងៃព្រហស្បតិ៍, 03 ខែមីនា 2022 10:07  គុន ច័ន្ទរដ្ឋា

063_1376404704 (1) (1)

United Nations-

មហាសន្និបាតអ.ស.ប.កាលពីថ្ងៃពុធ បានបោះឆ្នោតសម្រេចដ៏ច្រើនលើសលុបទៅលើសេចក្តីសម្រេចមួយ ដោយទាមទារឲ្យរុស្សីដកកងទ័ពជាបន្ទាន់ចេញពីអ៊ុយក្រែន នៅក្នុងកាេស្តីបន្ទោសមួយដ៏ខ្លាំងក្លានៃការឈ្លានពានរបស់រុស្សី ដោយសំឡេងភាគច្រើនដ៏លើសលុបនៃប្រជាជាតិក្នុងពិភពលោក។ បន្ទាប់ពីមានការពិភាក្សារដេញដោលអស់រយៈពេល២ថ្ងៃនៃការពិភាក្សារវិសាមញ្ញ ដែលគេបានឃើញលោកឯកអគ្គរដ្ឋទូត អ៊ុយក្រែន បានចោទប្រកាន់រុស្សីនៃការប្រល័យពូជសាសន៍ សំឡេងគាំទ្រ ១៤១សម្លេងលើ១៩៣នៃរដ្ឋជាសមាជិកអ.ស.ប.បានបោះឆ្នោតទៅលើសេចក្តីសម្រេចនោះ។

ចិនបានស្ថិតនៅក្នុងចំណោមប្រទេសចំនួន៣៥ដែលបោះឆ្នោតអនុប្បវាទ ដែលមានតែ៥ប្រទេសទេដែលគាំទ្រនៃការឈ្លានពានរបស់រុស្សី គឺ Eritrea ,កូរ៉េខាងជើង,ស៊ីរី,បែលឡារុស និងរុស្សីខ្លួនឯងដែលបានបោះឆ្នោតប្រឆាំង។ សេចក្តីសម្រេចបានប្រឆាំងជំទាស់ទៅនឹងការឈ្លានពានទៅលើអ៊ុយក្រែន នៅក្នុងពាក្យសំដីដ៏ខ្លាំងៗ និងបានថ្កោលទោសសេចក្តីសម្រេចរបស់លោកប្រធានាធិបតី Vladimir Putin ក្នុងការដាក់ កងកម្លាំងនុយគ្លេអ៊ែររបស់លោកក្នុងភាពប្រកាសអាសន្ន។ លទ្ធផលឆ្នោតនេះត្រូវបានប្រកូកប្រកាសដោយអ្នការទូតជាច្រើនថាជា ក្បាលម៉ាស៊ីននៃប្រជាធិបតេយ្យនៅក្នុងពិភពលោកដែលលទ្ធិអត្តាធិបតេយ្យកំពុងតែរះឡើង ហើយវាបានចេញមកចំពេលដែលកងកម្លាំងរបស់ Putin បានហ៊ំព័ទ្ធទីក្រុង Kyiv និងប្រជាពលរដ្ឋកំពុងភៀសខ្លួន។

“ពូកគេបានចូលមកដកហូត សិទ្ធិគ្រប់យ៉ាងរបស់អ៊ុយក្រែនដែលមាន” ឯកអគ្គរដ្ឋទូតអ៊ុយក្រែន Sergio Kyslytsya បានប្រាប់មហាសន្និបាតមុនពេលបោះឆ្នោត។ “វាប្រាកដណាស់ថា គោលបំណងរបស់រុស្សីគឺមិនមែនដើម្បីកាន់កាប់តែប៉ុណ្ណោះទេ គឺប្រល័យពូជសាសន៍” ។ Putin បានរៀបចំការវាយប្រហារនិងឈ្លានពានជាទ្រង់ទ្រាយធំមកលើអ៊ុយក្រែនកាលពីថ្ងៃទី២៤ខែកុម្ភះ ដោយក្រុងមូស្គូបានបញ្ជាក់ថា “វាជាការការពារខ្លួន” នៅក្រោមធម្មនុញ្ញនៃអ.ស.ប.មាត្រាទី៥។

ប៉ុន្តែត្រូវបានច្រានចោលទាំងស្រុងដោយប្រទេសលោកខាងលិច ដែលបានចោទប្រកាន់ទីក្រុងមូស្គូថាបានរំលោភទៅលើមាត្រា២នៃធម្មនុញ្ញអ.ស.ប. ដែលតម្រុូវឲ្យសមាជិកអ.ស.ប.ត្រូវមានការអត់ធ្មត់ក្នុងការគំរាមកំហែងឬក៏ប្រើកម្លាំងដើម្បីដោះស្រាយបញ្ហា។ លោកអគ្គរដ្ឋទូត អឺរ៉ុបប្រចាំអ.ស.ប. Olof Skoog  បាននិយាយថា "ការបោះឆ្នោតនេះមិនមែនសំរាប់តែអ៊ុយក្រែនទេ គឺដើម្បីការពារនូវរបៀបរៀបរយនៃអន្តរជាតិដែលឈរនៅលើច្បាប់ដែលយើងទាំងអស់គ្នាជាហត្ថលេខី" លោកបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍។

 


ថ្ងៃព្រហស្បតិ៍, 03 ខែមីនា 2022 10:07  គុន ច័ន្ទរដ្ឋា