Theguardian-
ចក្រភពអង់គ្លេសបានប្រកាសជាលើកទី១ ក្នុងការដាក់ទណ្ឌកម្មប្រឆាំងទៅនឹងបែលឡារុស ជាពិសេសទៅលើមន្ត្រីជាន់ខ្ពស់យោធាបែលឡារុស ក្នុងការចូលរួមសំរួលឲ្យរុស្សីចូលឈ្លានពានអ៊ុយក្រែន។ នាយអគ្គសេនាធិការកងទ័ពបែលឡារុស លោកឧត្តមសេនីយ៍ Victor Gulevic និងអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស៣រូបទៀតនឹងប្រឈមទៅនឹងការដាក់ទណ្ឌកម្មដែរ ជាមួយនឹងសហគ្រិនយោធា២រូបទៀត។ សហគមន៍អឺរ៉ុប ដែលអង់គ្លេសបានធ្វើការជាមួយក្នុងកិច្ចសហការណ៍យ៉ាងជិស្និទ្ធលើការដាក់ទណ្ឌកម្មនេះ ទំនងជានឹងចាត់វិធានការណ៍ស្រដៀងគ្នានេះដែរ។
បែលឡារុសត្រូវបានត្រូវបានគេប្រើជាមូលដ្ឋានមួយសំរាប់ទាហ៊ានរុស្សី ដើម្បីចូលទៅក្នុងអ៊ុយក្រែន ទាហ៊ានបែលឡារុសបានចូលរួមក្នុងការឈ្លានពាននេះដែរ។ កររិយោល័យការបរទេសបានពណ៌នាថា Gulrvich គឺជាអ្នកទទួលខុសត្រូវក្នុងដឹកនាំសកម្មភាពនៃកងទ័ពបែលឡារុស ដែលបានគាំទ្រនិងពង្រឹងសមត្ថភាពក្នុងការឈ្លានពានចូលទៅក្នុងអ៊ុយក្រែន។ លោកបានដឹកនាំបញ្ជានូវការធ្វើសមយុទ្ធរួមគ្នាជាមួយរុស្សី និងអនុញ្ញាតនូវការដាក់ពង្រាយកងទ័ពរុស្សីនៅតាមព្រំប្រទល់បែលឡារុសនិងអ៊ុយក្រែន ដែលបានដឹកនាំការធ្វើវិភាគទានសមត្ថភាពកងទ័ពរុស្សីក្នុងការវាយប្រហារទៅលើអ៊ុយក្រែន។
សហគ្រាសរដ្ឋ២ ដែលទទួលរងនូវទណ្ឌកម្មដែរពីអង់គ្លេស គឺរោងចក្រជួសជុលយន្តហោះ JSC558 និង JSC Intergral ដែលជារោងចក្រយោធាមួយផលិតផលមិនទាន់សំរេច។ JSC 558 បានផ្តល់នូវការថែទាំ និងសេវាកម្មចំពោះយន្តហោះនៅមូលដ្ឋាន Baranivichi ដែលយន្តហោះរុស្សីបានធ្វើប្រតិបត្តិការណ៍ ដែលជាផ្នែកមួយក្នុងការឈ្លានពាន។ អង់គ្លេសបានដាក់ទណ្ឌកម្មទៅលើសមាជិករដ្ឋាភីបាលបែលឡារុសចំនួនជាង១០០នាក់រួចមកហើយ ដែលបានចាប់មនុស្សដាក់ក្នុងពន្ធនាគារជាច្រើនពាន់នាក់ ក្នុងការតវ៉ាការបោះឆ្នោតដែលលួចសន្លឹកឆ្នោតកាលពីឆ្នាំ២០២០។
ឥឡូវនេះសហរដ្ឋអាមេរិកបានបង្ហាញសញ្ញាថា មានបំណងនឹងប្រើប្រាស់នូវឥទ្ធិពលដុល្លារដើម្បីចាប់ផ្តើមកំទេចសេដ្ឋកិច្ចបែលឡារុសនៅក្នុងរបៀបដែលប៉ុនប៉ងចូលរួមសេដ្ឋកិច្ចជាមួយរុស្សី។ ក្នុងសប្តាហ៍នេះក្រសួងរតនាគារអាមេរិកបានរៀបគំរោងចំពោះធនាគាររដ្ឋ២ នៅក្នុងបែលឡារុសដែលនឹងត្រូវដាក់ទណ្ឌកម្ម។អាមេរិកបានដាក់ទណ្ឌកម្មធនគារចំនួន៥រួចមកហើយ នឹងមានគំរោងដាក់ទណ្ឌកម្មទៅលើបុគ្គលជាឯកជន និងស្ថាប័ន្តចំនួន២៤ទៀត៕