លោក អៀង ចេនឡា ដែលប្រជាជនខ្មែរយើងភាគច្រើនបានស្គាល់លោកតាមរយៈការច្រៀង និងសម្តែងជាតារាកំប្លែងនៅលើកញ្ចក់ទូរទស្សន៍ ក៏ដូចជាតាមរយៈកម្មវិធីផ្សេងៗ បានទទួលមរណៈភាពហើយដោយសារជំងឺរលាកស្រោមខួរក្បាលធ្ងន់ធ្ងរ។ គួររំលឹកដែរថា មុនពេលដែលលោកបានធ្វើមរណៈកាលទៅ លោកធ្លាប់បានទៅទទួលការព្យាបាលជាច្រើនដងដែរ តែមិនជាហើយចុងក្រោយបានធ្លាក់ខ្លួនឈឺធ្ងន់នៅក្នុងពាក់កណ្តាលខែ កុម្ភៈ ហើយរហូតមកដល់ថ្ងៃទី២៨ លោកក៏បានអស់អាយុហើយលាចាកចេញពីពួកយើងទៅជារៀងរហូត។
តាមរយៈការបង្ហោះសារនៅលើគណនី Facebook របស់លោក សុខ រ៉ាស៊ី បានឲ្យដឹងថា បងប្រុសរបស់លោកបានដកអ៊ុកស៊ីសែនចេញហើយផុតដង្ហើមនៅម៉ោង ៨: ៣៨ នាទីយប់ ហើយសពនឹងត្រូវយកទៅធ្វើពិធីបុណ្យតាមប្រពៃណីនៅ ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។ នៅក្នុងមរណៈភាពរបស់លោក អៀង ចេនឡានេះ គេឃើញមានតារានិងអ្នកគាំទ្រជាច្រើនបានចេញសារជួយរំលែកទុក្ខផងដែរ។ ជាចុងក្រោយ សូមឲ្យលោក អៀង ចេនឡា បានទៅកាន់សុគតិភព និង បានទៅកើតនៅទីឋានល្អៗកុំបីឃ្លៀងឃ្លាតឡើយ!
អត្ថបទដោយ លោក Mao KuyDorng