ឆ្នាំជូត (រាសីស្រុតចុះ) ប្រយ័ត្នពេលដែលលោកអ្នកចំនាយលុយកាក់នៅថ្ងៃនេះ។ លោកអ្នកគួរពិនិត្យមើលម្ដងទៀតថាលុយមិនមានបញ្ហា ឬរហែកក្នុងវិធីណាមួយទេ។ ចំនាយប្រាក់របស់លោកអ្នកទៅលើរបស់ដែលមានគុណភាពល្អជាជាងចំណាយលើការចាយវាយលើរបស់ជាច្រើនដែលងាយខូចខាត ឬបែកបាក់។ |
|
ឆ្នាំឆ្លូវ (រាសីខ្ពស់ត្រដែត) ថ្ងៃនេះជាពេលវេលាដ៏ស័ក្តិសមក្នុងការជួបជុំគ្រួសាររបស់លោកអ្នក ដើម្បីទទួលលាភសំណាង និងរីករាយអាហារពេលល្ងាច។ ចែករំលែកជីវិតរបស់លោកអ្នកនឹងនរណាម្នាក់ ហើយនៅចាំផ្តល់កម្លាំងចិត្តដល់គេផងដែរ។ លោកអ្នកមានជំនាញផ្តល់ការកម្សាន្តដល់មនុស្សជំុវិញខ្លួននៅថ្ងៃនេះ។ ហេតុអ្វីមិនពាក់អាវផាយរបស់លោកអ្នក ហើយធ្វើជាចុងភៅនៅយប់នេះ? |
|
ឆ្នាំខាល (រាសីល្អមធ្យម) ថ្ងៃនេះលោកអ្នកដល់ពេលដែលត្រូវកម្ចាត់ការងារតូចៗ ដែលដក់ជាប់ក្នុងចិត្តលោកអ្នក។ លោកអ្នកប្រហែលជាត្រូវចង្អុលបង្ហាញពីអំពីអាកប្បកិរិយាមិនល្អ និងចំណុចមិនល្អមួយចំនួនរបស់មិត្តរួមការងាររបស់លោកអ្នក។ ទោះយ៉ាងណាក៏ដោយ ត្រូវឧស្សាហ៍ព្យាយាមជាមួយដំណើរការនេះ។ លោកអ្នកនឹងទទួលបានចម្លើយរបស់លោកអ្នកប្រសិនបើលោកអ្នកនៅតែបន្តមិនបោះបង់។ |
|
ឆ្នាំថោះ (រាសីស្រុតចុះ) ប្រសិនបើគ្រប់គ្នាមានមតិខុសគ្នា កិច្ចការប្រជុំជាក្រុមអាចមានភាពលំបាក។ ព្យាយាមកុំចូលរួមខ្លាំងពេកក្នុងការពិភាក្សាទាំងនេះ ទោះបីជាលោកអ្នកមានអារម្មណ៍ចង់បញ្ចេញមតិខ្លាំងប៉ុណ្ណាក៏ដោយ។ លោកអ្នកនឹងមិនអាចបង្ហាញពីចំណុចដែលលោកអ្នកចង់ចែករំលែក ក្នុងកំឡុងពេលដែលក្រុមការងារកំពុងក្តៅក្រហាយបានទេ។ |
|
ឆ្នាំរោង (រាសីស្រុតចុះ) សូមប្រើប្រាស់ពេលវេលាក្នុងថ្ងៃនេះ ដើម្បីលើកទឹកចិត្តខ្លួនលោកអ្នកសម្រាប់ប្រកបកិច្ចការផ្សេងៗក្នុងថ្ងៃនេះ។ តើលោកអ្នកកំពុងតែបាត់បង់កម្លាំងចិត្ត និងអត្ថន័យក្នុងអាជីពរបស់លោកអ្នកមែនឬទេ? បើដូច្នេះមែន ហេតុអ្វីបានជាលោកអ្នកនៅបន្តធ្វើការងារ ដែលលោកអ្នកមិនពេញចិត្តដល់ពេលណា? ចូរលោកអ្នកគិតអំពីអ្វីដែលធ្វើឱ្យលោកអ្នកក្រោកពីគេងនៅពេលព្រឹក និងចាប់ផ្តើមធ្វើអ្វីដែលលោកអ្នកពេញចិត្ត។ |
|
ឆ្នាំម្សាញ់ (រាសីល្អមធ្យម) ត្រៀមខ្លួន! លោកអ្នកអាចនឹងក្លាយជាទីចាប់អារម្មណ៍នៅក្នុងភ្នែកសាធារណៈជននៅថ្ងៃនេះ។ ដោយសារលោកអ្នកអាចនឹងមិនទម្លាប់នឹងបទពិសោធន៍នេះ ដូចនេះសូមរកនរណាម្នាក់ដែលលោកអ្នកអាចទទួលកម្លាំងចិត្តពីគេបាន។ លោកអ្នកនឹងធ្វើការបានល្អ បើមានអ្នកជំនាញនៅក្បែរលោកអ្នក។ |
|
ឆ្នាំមមី (រាសីស្រុតចុះ) សូមកុំបង្ហាញអាក្បកិរិយាដែលអាចធ្វើឲ្យអ្នកដទៃយល់ច្រលំ។ នៅកន្លែងធ្វើការ លោកអ្នកត្រូវមានភាពច្បាស់លាស់ជាមួយនឹងការប្រាស្រ័យទាក់ទងគ្នា និងជៀសវាងការគេចវេសជាមួយអតិថិជន។ រីឯជីវិតស្នេហាក៏ដូចគ្នាដែរ។ ប្រសិនបើលោកអ្នកនៅតែព្យាយាមគេចវេសបញ្ហា នោះលោកអ្នកនឹងមិនអាចដោះស្រាយវាបានទេ។ |
|
ឆ្នាំមមែ (រាសីស្រុតចុះ) ថ្ងៃនេះ គ្រប់យ៉ាងហាក់បីដូចជាតានតឹងបន្តិចហើយ។ តើលោកអ្នកកំពុងតែមិនស្ងប់ចិត្តនិងចង់បានការផ្លាស់ប្តូរមែនឬទេ? ទោះបីជាលោកអ្នកចង់ចាប់ផ្តើមអ្វីថ្មីក៏ដោយ ក៏លោកអ្នកមិនទាន់ត្រៀមខ្លួនទាំងស្រុង ដើម្បីធ្វើការផ្លាស់ប្តូរនោះទេ។ សូមរក្សាគោលជំហរនឹងនរមុននឹងសម្រេចធ្វើអ្វីមួយ។ |
|
ឆ្នាំវក (រាសីល្អមធ្យម) មិត្តភ័ក្តិដែលរស់នៅឆ្ងាយប្រហែលជាកំពុងត្រូវការជំនួយខ្លះនៅពេលនេះ។ កុំរង់ចាំដល់ពេលគេមកទាក់ទងសុំជំនួយពីលោកអ្នក។ លើកទូរស័ព្ទ ឬផ្ញើសារទៅគេឥឡូវនេះ។ ពាក្យលើកទឹកចិត្តរបស់លោកអ្នកពិតជាសំខាន់ណាស់ សម្រាប់មនុស្សម្នាក់នេះ នៅពេលដែលគេកំពុងតែគ្មានអ្នកនៅក្បែរ។ |
|
ឆ្នាំរកា (រាសីល្អមធ្យម) លោកអ្នកអាចមានកាលវិភាគទំនេរច្រើនថ្ងៃនេះ ព្រោះលោកអ្នកបានរវល់ប៉ុន្មានសប្តាហ៍កន្លងមកហើយ។ លោកអ្នកអាចបិទកុំព្យូទ័ររបស់លោកអ្នក ឬចេញពីការិយាល័យមុនម៉ោងដើម្បីសម្រាក។ ការឈប់សម្រាកបន្ថែមពិតជាមានតម្លៃណាស់សម្រាប់លោកអ្នកឥឡូវនេះ។ |
|
ឆ្នាំច (រាសីល្អមធ្យម) នៅថ្ងៃនេះ នរណាម្នាក់ដែលលេចធ្លោនៅក្នុងសហគមន៍ប្រហែលជាចង់នៅក្បែរលោកអ្នក។ ខណៈពេលដែលលោកអ្នកពេញចិត្តនឹងចំនាប់អារម្មណ៍ដែលលោកអ្នកកំពុងទទួលបាននេះ លោកអ្នកប្រហែលជាមិនដឹងថាហេតុអ្វីបានជាលោកអ្នកទទួលបានចំនាប់អារម្មណ៍នេះទេ។ តើវាអាចទៅរួចទេ ដែលបុគ្គលនេះមានគំនិតមិនល្អលើលោកអ្នក? សូមគិតគូរវែងឆ្ងាយមុននឹងសម្រេចចិត្តលើអ្វីមួយ។ |
|
ឆ្នាំកុរ (រាសីខ្ពស់ត្រដែត) ថ្ងៃនេះពិតជាពិសេសសម្រាប់លោកអ្នក ប្រសិនបើលោកអ្នកបានធ្វើអ្វីដ៏ធំមួយក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ ថាមពលនៃថ្ងៃនេះនឹងគាំទ្រការបោះជំហានដ៏ធំ និងសំណាងល្អដល់លោកអ្នក។ ទោះជាយ៉ាងណាក៏ដោយ លោកអ្នកប្រហែលជាត្រូវបើកចិត្តទូលាយ និងគិតគូរលំអិតអំពីបញ្ហាហិរញ្ញវត្ថុ ដើម្បីទទួលបានជោគជ័យ។ |