BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្នុងឆ្នាំ២០២១ អាជ្ញាធរថៃ បញ្ជូនពលករខ្មែរជាង ៤.០០០នាក់ មកកម្ពុជា តាមច្រកប៉ោយប៉ែត

ថ្ងៃពុធ, 02 ខែមីនា 2022 11:59  លាង ឡា

2022-03-02 11.55.34 (1)

បន្ទាយមានជ័យ៖ របាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ក្នុងឆ្នាំ២០២១កន្លងទៅ អាជ្ញាធរថៃ ចាប់បញ្ជូនពលករខ្មែរប្រមាណ ៤.០០០នាក់ មកកម្ពុជាវិញតាមច្រកអន្តរជាតិ ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

របាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ក្នុងសន្និបាតបូកសរុបលទ្ធផលការងាឆ្នាំ២០២១ និងលើកទិសដៅបន្តឆ្នាំ២០២២ បានឱ្យដឹងថា សម្រាប់ខេត្តបន្ទាយមានជ័យ មានពលរដ្ឋខ្មែរធ្វើចំណាកស្រុក ចំនួនជាង ៦៣.០០០នាក់ ក្នុងនោះមានកុមារចំនួនជាង ៧.០០០នាក់ និងព្រះសង្ឃចំនួន ៩អង្គ ផងដែរ។

របាយការណ៍ដដែលបានបញ្ជាក់ថា នាពេលកន្លងទៅអាជ្ញាធរថៃ បានចាប់បញ្ជូនពលករខ្មែរឆ្លងដែនខុសច្បាប់ តាមច្រកអន្តរជាតិ ប៉ោយប៉ែត មានចំនួន ៣៤១លើក សរុបចំនួន ៤.៦៩២នាក់ (ស្រីចំនួន ២.១៩៨នាក់ និងកុមារចំនួន ៤៥៩នាក់) ដោយពិនិត្យឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៤៩នាក់ (ស្រី១៩នាក់)។

សូមបញ្ជាក់ថា អាជ្ញាធរខេត្តបន្ទាយមានជ័យ បានពង្រឹងការត្រួតពិនិត្យនៅតាមច្រកមួយចំនួនដូចជា ច្រកបឹងត្រកួន ច្រកប៉ោយប៉ែត ច្រកអូរបីជាន់ និងច្រកស្រុកម៉ាឡៃ ដើម្បីការពារសកម្មភាពឆ្លងដែនខុសច្បាប់ ខណៈមេខ្យល់មួយចំនួន ក៏ត្រូវបានចាប់ខ្លួនបញ្ជូនទៅតុលាការផងដែរ៕

2022-03-02 11.55.40


 


ថ្ងៃពុធ, 02 ខែមីនា 2022 11:59  លាង ឡា