BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន ៖ អ៊ុយក្រែន នឹងឈ្នះសង្គ្រាម

ថ្ងៃពុធ, 02 ខែមីនា 2022 10:11  លាង ឡា

2022-03-02 10.04.43

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍លើកឡើងថា រាដ្ឋាភិបាលអ៊ុយក្រែន នឹងឈ្នះសង្គ្រាម ហើយក៏មិនអាចលុប អ៊ុយក្រែន ចេញពីផែនទីពិភពលោកបានដែរ។ មានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៣(ភ្នំពេញ-កំពត) នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ទ័ពដែលទៅពីឆ្ងាយមិនអាចឈ្នះអ្នកនៅខាងក្នុងនោះទេ។

សម្តេចតេជោបន្តថា តាមរយៈបទពិសោធន៍ដែលមើលឃើញកន្លងមក អាណានិគម បារាំង និងប្រទេសដែលដាក់យោធាលើប្រទេសណាមួយ គឺមិនជោគជ័យនោះដែរ ហើយសង្គ្រាមនៅអ៊ុយក្រែន បានក្លាយជាសង្គ្រាមរុស្សី និងអឺរ៉ុប ។

សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ទៀតថា សង្គ្រាមរវាងរុស្សី និងអ៊ុយក្រែននឹងក្លាយជាសង្គ្រាមឈ្លបមួយដែលនឹងបង្ហូរឈាមរាល់ថ្ងៃ ប្រសិនបើរុស្សី នៅតែដាក់យោធានៅអ៊ុយក្រែន។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញគោលជំហររបស់កម្ពុជា ជំទាស់ការគំរាមកំហែងប្រើប្រាស់កម្លាំងទៅលើភាគីមួយទៀត ហើយក៏មិនត្រូវយកសង្គ្រាមប្រឆាំងសង្គ្រាមដែរ។

សូមបញ្ជាក់ថា ប្រទេសអ៊ុយក្រែន កំពុងរងការឈ្លានពានដោយកម្លាំងយោធារុស្ស៊ី ក្នុងប្រតិបត្តិការយោធាពិសេស ដែលចុះហត្ថលេខាដោយលោក Vladimir Putin។ ក្នុងប្រតិបត្តិការឈ្លានពាននេះ បានធ្វើឱ្យពលរដ្ឋ និងទាហ៊ាន អ៊ុយក្រែន ព្រមទាំងទាហ៊ាន រុស្ស៊ី រាប់ពាន់នាក់ បានស្លាប់ និងមួយចំនួនទៀតបានរងរបួស ខណៈពលរដ្ឋ អ៊ុយក្រែន ជាច្រើន បានភៀសខ្លួនទៅកាន់ប្រទេសជិតខាង៕

2022-03-02 10.04.47

2022-03-02 10.04.53


 


ថ្ងៃពុធ, 02 ខែមីនា 2022 10:11  លាង ឡា