BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ទីក្រុងធំៗ២ដែលកំពុងត្រូវឡោមព័ទ្ធដោយកងទ័ពរុស្សី បានប្រុងទប់ទល់ចំពោះការវាយសម្រុក

ថ្ងៃពុធ, 02 ខែមីនា 2022 09:39  គុន ច័ន្ទរដ្ឋា

2022-03-02 09.28.15 (1)

Reuters-

ទីក្រុងធំៗ២ដែលត្រូវបានឡោមព័ទ្ធ កំពុងតែប្រឹងទប់ទល់ពីការវាយប្រហារពីកងទ័ពរុស្សីកាលពីថ្ងៃអាទិត្យ ខណៈដែលមេបញ្ជាការរុស្សីបានប្រឈមទៅនឹងការតស៊ូយ៉ាងស្វិតស្វាញនិងតឹងតែងចំពោះការទម្លាក់គ្រាប់បែកនៅក្នុងតំបន់ទីប្រជុំជនដើម្បីរុញច្រានឆ្ពោះទៅកាន់ទីក្រុង Kyiv ។ ក្នុងការបញ្ចៀសដោយលោកខាងលិចចំពោះការឈ្លានពានទៅលើអ៊ុយក្រែន រុស្សីមិនបានបង្ហាញសញ្ញានូវការបញ្ឈប់នៃការវាយលុកនោះទេ រួមទាំងការវាយប្រហារទៅលើទីក្រុង Kyiv និងបាញ់រ៉ុក្កែតចូលទៅក្នុងទីក្រុងធំទឹ២ Kharkiv ដែលបណ្តាលឲ្យមនុស្សជិត២០នាក់ស្លាប់បាត់បង់ជីវិត។

ក្នុងការប្រឈមទៅនឹងភាពក្លាហានមោះមុតនៃកងទ័ពអ៊ុយក្រែនដែលលើកទឹកចិត្តដោយប្រជាពលរដ្ឋចូលធ្វើទាហ៊ាន រុស្សីបានបរាជ័យក្នុងការកាន់កាប់ទីក្រុងសូម្បីតែ១ ចាប់តាំងពីបានបើកការវាយលុកដ៏ធំជិត១សប្តាហ៍កន្លងមក។ អ្នកវិភាគលោកខាងលិចបាននិយាយថារុស្សី បានធ្លាក់ចូលទៅក្នុងតាក់ទិកដែលគេហៅថាបំផ្លិចបំផ្លាញកន្លែងនិមួយៗមុនពេលដែលចូលទៅកាន់កាប់។ ជនជាតិអ៊ុយក្រែនជាច្រើនរយពាន់នាក់បានរត់គេចចេញពីការប្រយុទ្ធ ខណៈដែលក្បួនរថយន្តកងទ័ពរុស្សីដ៏វែងបានរំកិលចូលទៅមុខសំដៅទីក្រុង Kyiv។

នៅខាងលិចទីក្រុង Kyiv ក្នុងទីក្រុង Zhymtomyr មនុស្ស៤នាក់បានស្លាប់ រួមទាំងកូនក្មេងម្នាក់ កាលពីថ្ងៃអង្គារ៍ដោយកាំជ្រួច Cruise ,មន្ត្រីអ៊ុយក្រែនម្នាក់បាននិយាយ។ លោកប្រធានាធិបតី Vladimir Putin បានធ្វើឲ្យមានការថ្កោលទោសទូទាំងពិភពលោកនិងការដាក់ទណ្ឌកម្មដែលបានធ្វើឲ្យលុយ Rouble ធ្លាក់ចុះជាប្រវត្តិសាស្ត្រនិងបង្ខំពលរដ្ឋរុស្សីឈរបន្តកន្ទុយគ្នានៅខាងក្រៅធនាគារដើម្បីដកប្រាក់។ Putin បានបញ្ជានូវ "ប្រតិបត្តិការយោធាពិសេស" កាលពីថ្ងៃព្រហស្បត៍ក្នុងគោលបំណងដកអាវុធអ៊ុយក្រែនដែលលោកបានចោទថារបបទីក្រុង Kyiv ជាពួក "Neo-Nazis" ដែលគ្រប់គ្រងប្រទេសបានបំផ្លាញក្តីសង្ឃឹមរបស់លោកហើយមានទំនាក់ទំនងជាមួយលោកខាងលិច។

អ៊ុយក្រែន ដែលជាប្រទេសមិនមែនសមាជិក NATO  បានអំពាវនាវឲ្យសម្ព័ន្ធមិត្តដែលសឹកនាំដោយសហរដ្ឋអាមេរិក ឲ្យអនុវត្តិន៍នូវតំបន់គ្មានការហោះហើរ ដែលជាសំណូមពរមួយបដិសេធដោយទីក្រុងវ៉ាស៊ិនតោន ដោយខ្លាចមានការប៉ះទង្គិចដោយផ្ទាល់និងទំនាស់រវាងមហាអំណាចនុយគ្លេអ៊ែរដ៏ធំជាងគេលើពិភពលោកទាំង២។ ជំនួសដោយរឿងនេះសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តបានបញ្ជូនអាវុធទៅឲ្យទីក្រុង Kyiv និងបានបង្កកទ្រព្យសម្បត្តិរបស់មនុស្សជំនិតនឹងPutin។


ថ្ងៃពុធ, 02 ខែមីនា 2022 09:39  គុន ច័ន្ទរដ្ឋា