BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

វិស័យទេសចរនៅកម្ពុជា ក៏នឹង​​រង​​​ផល​ប៉ះ​ពាល់​ពីសង្រ្គាម​​រវាងរុស្ស៊ី និងអ៊ុយក្រែន ផងដែរ​ ​

ថ្ងៃពុធ, 02 ខែមីនា 2022 08:47  មានជ័យ

2022-03-02 08.44.55 (1)

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណិ្ឌត្យសភាកម្ពុជា ហើយ​​​ជាអ្នកតាមដាន​នយោបាយលើពិភពលោក​បាន​អះ​អាងនៅថ្ងៃនេះ​​​ថា ជា​ការពិតណាស់សង្គ្រាម ទោះ​បីកើត​នៅទីណាក៏ដោយ នៅជ្រុងណា​នៃពិភពលោ​ក​ក៏ដោយ តែងតែផ្ដល់ផលអវិជ្ជមានទៅដល់តំបន់ ក៏ដូចជាប្រទេសផ្សេងៗ​លើពិភពលោក ហើយ​ចំពោះសង្រ្គាម រវាងរុស្ស៊ី និងអ៊ុយក្រែន​នេះ ​វានឹងជះឥទ្ធិពលមក​លើ​​កម្ពុជា​​យើងផងដែរ ទាំង​ទេសចរ ​សេដ្ឋកិច្ច និងពាណិជ្ជកម្ម​​។​

​​លោកបណ្ឌិត គិន ភា អះអាងថា ​​​​សម្រាប់វិស័យ​ទេសចរណ៍នៅកម្ពុជា ​នៅពេលដែលរុស្ស៊ីជួបវិបត្តិសេដ្ឋកិច្ច ​ប្រជាពលរដ្ឋក៏ជួបវិបត្តិហិរញ្ញវត្ថុដូចគ្នាដែរ ដូច្នេះពួកគាត់មានទឹកចិត្តឯណា ដើម្បី​ធ្វើទេសចរណ៍ទៅកាន់បណ្ដាប្រទេសផ្សេងៗ​។ លោកថា ​កម្ពុជា​យើងទើបតែទទួលបានព័ត៌មានថាថ្មីៗនេះថា ទេសចរណ៍រុស្ស៊ីបានកើនឡើងច្រើន​នៅក្រុងព្រះសីហនុ ដូច្នេះ​នៅពេលរុស្ស៊ី​មានបញ្ហា​ ​វិបត្តិ​​​​ទេសចរ​​មក​កាន់​កម្ពុជា​​ នឹងមានបញ្ហាផងដែរ​។ បន្ថែ​មលើបញ្ហានេះ ក្រោយ​ផ្ទុះ​សង្រ្គាម មានបណ្ដាប្រទេសមួយចំនួន ក៏បានបិទជើងហោះហើរ​របស់ប្រទេសរុស្ស៊ី ​ដូច្នេះនេះគឺជាបញ្ហាប្រឈម និងជា​បញ្ហាប៉ះពាល់ផលអវិជ្ជមាន។​

សូមបញ្ជាក់ថា ថ្មីៗនេះ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ​ ទើបតែអះអាងថា ​ទេស​ចររុស្ស៊ី ជាប់ចំណាត់ថ្នាក់លេខ៣ បន្ទាប់ពី​ចិន និងវៀតណាម សម្រាប់ខេត្តព្រះសីហនុ។ បើ​តាម​លោក គួច ចំរើន ​​ក្រោយពីជំងឺកូវីដ-១៩ នៅកម្ពុជាបាន​ធូរស្រាល ហើយបើកឲ្យទេសចរវ៉ាក់​សាំងចូលនោះ មាន​អ្នកទេសចរ​រុស្ស៊ី​​យ៉ាងច្រើន បាន​ចូលទៅកាន់ខេត្តព្រះសីហនុ ធ្វើឲ្យ​ចំនួន​នៃអ្នកទេសចរ​រុស្ស៊ី​ បាន​ជាប់ចំណា​ត់​​ថ្នាក់​លេខ៣​។

​បើតាមលោក គួច ចំរើន អះអាងថា ខេត្តព្រះសីហនុ ក៏មានអ្នកវិនិយោគរុស្សី​ច្រើនផង​ដែរ ដែលពួកគេបានមកវិនិយោគលើវិស័យ​ទេសចរ ជាពិសេសការវិនិយោគនៅកោះ​ក្របី ក្នុងឃុំរាម ស្រុកព្រៃនប់ ដែលមានភាពល្បីល្បាញ ដោយបានរៀបចំយ៉ាងប្រណិត និងការថែទាំបរិស្ថានជាគំរូ ក្នុងការវិនិយោគ។​​

ទាក់ទងសង្រ្គាម​រវាងរុស្ស៊ី និងអ៊ុយក្រែន​នេះ​ដែរ លោកបណ្ឌិត គិន ភា​ បានអះអាង​ថា ​កុំថា​ឡើយ​វិស័យទេសចរ សូម្បីតែ​វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក៏រងផលប៉ះពាល់ផងដែរ។ ​លោ​ក​ថា វិស័យពាណិជ្ជកម្ម នៅពេលដែលរុស្ស៊ីជាប់ទណ្ឌកម្ម ឬទទួលការ​ដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ឬ​ប្រទេសផ្សេងៗ​ អាចធ្វើឱ្យប៉ះពាល់ដល់​វិស័យពាណិជ្ជកម្មរបស់រុស្ស៊ី ជាមួយបណ្ដាប្រទេសផ្សេងៗ រាប់ទាំងប្រទេសកម្ពុជាផង​។

ចំណែក​វិស័យសេដ្ឋកិច្ច​ បើកើតសង្គ្រាមនេះ តម្លៃប្រេងនឹងមានការហក់ឡើង ពីព្រោះរុស្ស៊ី​ជាប្រទេស​ដែលផ្គត់ផ្គង់ប្រេង ផ្គត់ផ្គង់ថាមពលធំផងដែរ​នៅលើពិភពលោក ដូច្នេះវានឹងជះឥទ្ធិពលជាអវិជ្ជមាន នៅពេលដែលតម្លៃប្រេងហក់ឡើង  ហើយវាធ្វើនឹងធ្វើឲ្យប៉ះពាល់ដល់ខ្សែច្រវ៉ាក់ផលិតកម្មផ្សេងៗនៅជុំវិញពិភពលោក៕ 


ថ្ងៃពុធ, 02 ខែមីនា 2022 08:47  មានជ័យ