Dailymail-
រុស្សីបានសន្យាពីថ្ងៃច័ន្ទថា គេនឹងសងត្រឡប់ទៅអឺរ៉ុបវិញ ក្នុងដែលអឺរ៉ុបគាំទ្រអ៊ុយក្រែន និងព្រមានអឺរ៉ុបចំពោះការផ្តល់អាវុធដល់អ៊ុយក្រែន។ "អ្នកត្រូវយល់ពីគ្រោះថ្នាក់នៃផលវិបាក" ការព្រមានជាចុងក្រោយរបស់រុស្សីទៅកាន់បស្ចឹមប្រទេស និងប្រជាពលរដ្ឋលោកខាងលិច ខណៈដែលមូស្គូសន្យាថា នឹងធ្វើការឆ្លើយតបយ៉ាងឃោឃៅ។ ប្រភពបាននិយាយថា Zelensky បានធ្វើសំណូមពរចំពោះអាវុធធុនធ្ងន់ ហើយលោក Boris Johnson បានឆ្លើយថាអាវុធនឹងបញ្ជូនទៅក្នុងរយៈពេលប៉ុន្មានម៉ោងទៀតតែប៉ុណ្ណោះ ដោយអង់គ្លេសបានបញ្ជូនអាវុធបាញ់រថក្រោះតាមកាប៉ាល់ទៅឲ្យអ៊ុយក្រែនចំនួន២,០០០ដើម បន្ទាប់ពីរុស្សីបាននិយាយថាអ្នកដែលផ្តល់អាវុធដ៏មានគ្រោះថ្នាក់នេះត្រូវទទួលខុសត្រូវ។
លោកប្រធានាធិបតី អ៊ុយក្រែបានបញ្ជូនបញ្ជីរនៃការទិញអាវុធ ដែលត្រូវការក្នុងការប្រយុទ្ធប្រឆាំងទៅកងកម្លាំង Vladimir Putin លោកបានត្រូវគេនិយាយកាលពីយប់ម៉ិញ។ ប្រភពបាននិយាយប្រាប់ The Sun ថា Volodymyr Zelensky បានធ្វើសំណូមពរដោយជាក់លាក់សំរាប់អាវុធធុនធ្ងន់សឹងតែជារៀងរាល់ថ្ងៃហើយបានធ្វើការសឹងតែគ្រប់ម៉ោង ដើម្បីឲ្យបានមកដល់អ៊ុយក្រែន។ Boris Johnson បានឆ្លើយតបវិញដោយនិយាយថា ចំនួននៃអាវុធនឹងត្រូវដឹកដោយយន្តហោះទៅកាន់ប៉ូឡូញក្នុងរយៈពេលម៉ោង ឬថ្ងៃមុនពេលដែលត្រូវបញ្ជូនបន្តទៅអ៊ុយក្រែន។
លោកនាយករដ្ឋមន្ត្រនឹងត្រូវហោះទៅប៉ូឡូញក្នុងថ្ងៃនេះ ដើម្បីត្រួតពិនិត្យពលទាហ៊ានអង់គ្លេស ដែលបានឈរជើងនៅព្រំប្រទល់ NATO និងរុស្សី។ អង់គ្លេសបានបញ្ជូនតាមនាវានូវអាវុធប្រឆាំងរថក្រោះជំនាន់ថ្មី NLAW ចំនួន២,០០០ដើមទៅកាន់អ៊ុយក្រែន ខណៈដែលអាមេរិក អាល្លឺម៉ង់ និងបែលហ្សិកស្ថិតនៅក្នុងចំណោមប្រទេសដែលបានបញ្ជូន ឬកំពុងរៀបចំបញ្ជូនអាវុធទៅកាន់អ៊ុយក្រែន។ រឿងនេះបានលេចចេញមកបន្ទាប់ពីរុស្សីបានសន្យាថា នឹងវាយបកទៅវិញចំពោះការគាំទ្ររបស់អឺរ៉ុបចំពោះអ៊ុយក្រែន។
អ្នកនាំពាក្យរបស់ក្រសួងការបរទេសបាននិយាយថា ការដែលប្លុកអឺរ៉ុបហ៊ានប្រឆាំងទៅនឹងការឈ្លានពានរបស់ខ្លួនទៅលើអ៊ុយក្រែន រួមបញ្ចូលទាំងការដាក់ទណ្ឌកម្មផងនោះនឹងមិនមែនគ្មានការឆ្លើយតបនោះទេ។ ក្រសួងការបរទេសរុស្សីបានព្រមានទៀតថា ប្រជាពលរដ្ឋអឺរ៉ុបនិងរចនាសម្ព័ន្ធដែលពាក់ព័ន្ធក្នុងការបញ្ជូនអាវុធទៅកាន់អ៊ុយក្រែននឹងទទួលខុសត្រូវចំពោះផលវិបាកផ្សេងៗដែលនឹងកើតមានឡើង៕