BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

បើកប្រដេញរថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ បែរជាសំណាងអាក្រក់ទៅបុកជាមួយរថភ្លើង

ថ្ងៃអង្គារ, 01 ខែមីនា 2022 11:32  លាង ឡា

2022-03-01 11.28.15

ភ្នំពេញ៖ រថយន្តម៉ាក Ford មួយគ្រឿង ត្រូវបានរថភ្លើងបុកខ្ទេចមួយកំណាត់ផ្នែកខាងមុខ ក្រោយពេលបើកបំពានបារ៉ាស់ហាមឃាត់ក្នុងពេលរថភ្លើងកំពុងធ្វើដំណើរ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០ យប់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ កែងនិងផ្លូវរថភ្លើង ស្ថិតក្នុងសង្កាត់ចោមចៅទី៣  ខណ្ឌពោធិ៍សែនជ័យ។

នៅក្នុងហេតុការណ៍នេះ បណ្ដាលឲ្យរថយន្តពាក់ស្លាកលេខសៀមរាប 2C-4536 រងការខូចខាតផ្នែកខាងមុខ តែមិនបង្កឲ្យមានអ្នករងរបួសទេ។

អ្នកបើកបររថយន្តបានឱ្យដឹងថា មុនកើតហេតុ មានរថយន្តមួយគ្រឿង បានបើកបុករថយន្ត ប្អូនរបស់ខ្លួន នៅចំណុចផ្លូវកប់ស្រូវ ហើយមិនបានឈប់ដោះស្រាយគ្នាទេ តែបែរជាព្យាយាមបើករត់ ជាហេតុធ្វើឱ្យគាត់បើកដេញពីក្រោយ លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលបុកជាមួយរថភ្លើងតែម្តង។

ក្រោយមានហេតុការណ៍កើតឡើង សមត្ថកិច្ចបានចុះដល់ទីតាំង ដើម្បីជួយអន្តរាគមន៍ ហើយម្ចាស់រថយន្តបានសុំយករថយន្តទៅជួសជុលដោយខ្លួនឯង តែភាគីខាងរថភ្លើង សុំឱ្យសមត្ថកិច្ចយកទៅរក្សាទុកសិន ដើម្បីរង់ចាំធ្វើការដោះស្រាយតាមក្រោយ៕

2022-03-01 11.28.10

2022-03-01 11.28.20


 


ថ្ងៃអង្គារ, 01 ខែមីនា 2022 11:32  លាង ឡា