AP-
សហគមន៍អឺរ៉ុបបានសន្យាថារាល់ជនភៀសខ្លួនដោយសង្រ្គាមចេញពីអ៊ុយក្រែននឹងទទួលយកទាំងអស់ ដូច្នេះតើវាមានន័យយ៉ាងដូចម្តេច ?ឬក៏គ្រាន់តែជាជានជាតិអ៊ុយក្រែន? បន្ទាប់មកសហគមន៍អឺរ៉ុបបាននិយាយបំភ្លឺថា មានន័យថានិស្សិតមកពីអាហ្រ្វិកផងដែរ។” ខ្ញុំមិនដឹងថាតើនឹងមានប៉ុន្មានាក់ដែលមក?” អគ្គស្នងការអឺរ៉ុបទទួលបន្ទុកកិច្ចការមហាផ្ទៃ Yiva Johansson បានឆ្លើយនៅក្នុងការប្រជុំពិសេសមួយនៃរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអឺរ៉ុបនៅក្នុងទីក្រុងប្រ៊ុចសែល នៅពេលដែលគេសួរថា តើលោកស្រីរំពឹងថាចំនួននៃការហូរចូលនៃជនភៀសខ្លួនមកពីអ៊ុយក្រែនមានចំនួនប៉ុន្មាន?” ខ្ញុំគិតថាយើងត្រូវរៀបចំសំរាប់រាប់លាននាក់”
នៅថ្ងៃអាទិត្យ បន្ទាប់ពី៤ថ្ងៃនៃការវាយលុករបស់រុស្សីបានចាប់ផ្តើម យ៉ាងហោចណាស់ក៏មានមនុស្ស២០០,០០០នាក់ ភាគច្រើនជាកូនក្មេងស្ត្រីនិងមនុស្សចាស់ បានចូលទៅក្នុងប៉ូឡូញ បើយោលទៅតាមឆ្មាំព្រំដែនប៉ូឡូញ។ មនុស្សប្រុសដែលដែលមានអាយុតម្រូវនឹងកំណែនកងទ័ពបច្ចុប្បន្នមិនអនុញ្ញាតិឲ្យចេញពីប្រទេសទេ។ការប៉ាន់ស្មានរបស់អ.ស.ប.និងអង្គការជនភៀសខ្លួន បានដាក់ចំនួនពលរដ្ឋដែលភៀសខ្លួនចេញពីការឈ្លានពានរបស់រុស្សីមានចំនួនប្រហែលជា៤-៧លាននាក់ ។
“ នេះគឺជាសង្រ្គាមនៅក្នុងអឺរ៉ុបម្តងទៀតជាលើកទី១ហើយក៏ឆ្ពោះទៅរកភាពខុសគ្នាផងដែរចំពោះការគិតរបស់រដ្ឋជាសមាជិក” រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់ Nancy Faeser បាននិយាយនៅក្នុងអង្គប្រជុំជាមួយនឹងសមភាគីអឺរ៉ុបនៅក្នុងទីក្រុងប្រ៊ុចសែល “លោកស្រីបានមើលឃើញពីការផ្លាស់ប្តូរទាំងស្រុងនៃចក្ខុវិស័យ”។ជនភៀសខ្លួនដែលមកពីអ៊ុយក្រែនត្រូវស្វាគមន៍ ប្រធានស្នងការសហគមន៍អឺរ៉ុប Ursula Avon Der Leyen បានសន្យា។ “អ្នកផងទាំងឡាយណាដែលរត់គេចចេញពីគ្រាប់របស់Putin នឹងត្រូវស្វាគមន៍ដៃ២។
ដែលជាគំនិតផ្តួចផ្តើម ប្រទេសអឺរ៉ុបជាច្រើនរួមទាំងអាល្លឺម៉ង់បានស្វគមន៍ជនភៀសខ្លួនក្នុងឆ្នាំ២០១៥ ទោះជាយ៉ាងណាក៏អារម្មណ៍ត្រូវបានផ្លាស់ប្តូរខណៈដែលចំនួនត្រូវបានកើនឡើង។មនុស្សភាគច្រើនជាជនភៀសខ្លួនដែលចេញពីអ៊ុយក្រែនបានស្នាក់នៅជាមួយបងប្អូនឬមិត្តភ័ក្រ្តនៅក្នុង ប៉ូឡូញ ស្លូវ៉ាគី ហុងគ្រីឬរ៉ូម៉ានី។អាជ្ញាធរប៉ូឡូញនិយាយថាទទួលឲ្យស្នាក់នៅជាពិសេសជាលើកដំបូងមានការពិបាក រហូតមកដល់ពេលនេះ។ មានសេចក្តីរាយការណ៍មកថាជានជាតិអាហ្រ្វិកដែលរស់នៅក្នុងប្រទេសអ៊ុយក្រែនហើយមានបំណងរត់ចូលទៅក្នុងប៉ូឡូញត្រូវបានធ្វើទុក្ខបុកម្នេញព្រមទាំងរុញច្រានឲ្យត្រឡប់មកវិញ។