BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រសួងកសិកម្ម បញ្ជាមន្រ្តីឱ្យរឹតបន្តឹងការនាំចេញ នាំចូលសារធាតុគីមី

ថ្ងៃចន្ទ, 28 ខែកុម្ភៈ 2022 14:54  លាង ឡា

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាប់ផ្តើមប្រាប់មន្រ្តីពាក់ព័ន្ឋរបស់ខ្លួនឱ្យពិនិត្យរឹតបន្តឹងសកម្មភាពនាំចេញ នាំចូលនូវរាល់សារធាតុគីមី ថ្នាំកសិកម្ម និងសារធាតុផ្សំនានា ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្រោយពេលមានការរកឃើញសារធាតុផ្សំនាំចូលខ្លះ ត្រូវបានឧក្រិដ្ឋជនយកទៅផលិតគ្រឿងញៀន។

photo_2022-02-28_11-27-07

លោក វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំ ដល់គ្រប់អង្គភាពក្រោមឱវាតរបស់ខ្លួន ក្នុងកិច្ចប្រជុំស្តីពី "ការចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងដែនសមត្ថកិច្ចរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ"នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឲ្យបង្កើនការយចិត្តទុកដាក់ខ្ពស់ ដោយត្រូវធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយតាមគ្រប់រូបភាពអំពីហានីភ័យ នៃការផលិត ការចរាចរ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ដល់មន្ត្រី សហគមន៍កសិកម្ម សហគមន៍ព្រៃឈើ សហគមន៍វារីវប្បកម្ម និសិ្សត ក្រុមហ៊ុន ដែលកំពុងធ្វើអាជីវកម្មទាក់ទងនឹងវិស័យកសិកម្ម ជាពិសេសវត្ថុធាតុដើមផ្សំ ផលិតជី និងថ្នាំកសិកម្ម វត្ថុធាតុដើមផ្សំ និងផលិតបសុឱសថ ថ្នាំការពារជំងឺសត្វ និងសារធាតុផ្សំ ឬបន្ថែមក្នុងចំណីសត្វ។

photo_2022-02-28_11-27-07 (2)

រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានណែនាំឲ្យប្រធានក្រុមការងាររបស់ខ្លួនបង្កើនកិច្ចសហការឲ្យបានទូលំទូលាយ និងស៊ីជម្រៅ ជាមួយអាជ្ញាធរគ្រឿងញៀនដើម្បីឲ្យការអនុវត្តផែនការសកម្មភាពសម្រេចទទួលបានជោគជ័យ។

photo_2022-02-28_11-27-07 (3)

សូមរម្លឹកថា កាលពីថ្ងៃទី២៥ ខែមកករា ឆ្នាំ២០២២ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រតិកម្មចំពោះការរកឃើញនូវសារធាតុផ្សំគ្រឿងញៀន ទម្ងន់ជាង១០០តោន និងជំរុញដល់អ្នកពាក់ព័ន្ឋទាំងអស់ ឱ្យត្រួតពិនិត្យច្បាស់លាស់ មុននឹងអនុញ្ញាត ឱ្យនាំសារធាតុនានា ចូលកម្ពុជា បើពុំនោះទេ នឹងជាប់ជំពាក់ទទួលខុសត្រូវចំពោះសង្គមកម្ពុជា ទាក់ទងនឹងការបំផ្លាញសុខភាពសាធារណៈ៕

អត្ថបទ៖លាង ឡា


ថ្ងៃចន្ទ, 28 ខែកុម្ភៈ 2022 14:54  លាង ឡា