Istanbul(Reuters)-
សមាជិក NATO ទួរគី បានផ្លាស់ប្តូរវោហារសាស្ត្ររបស់ខ្លួនក្នុងការហៅការវាយលុករបស់រុស្សីទៅលើអ៊ុយក្រែនថាជា សង្រ្គាមកាលពីថ្ងៃអាទិត្យនិងបាននិយាយថា នឹងអនុវត្តិផ្នែកនៃកិច្ចព្រមព្រៀងអន្តរជាតិដែលនឹងកំណត់នូវការសំចតនាវចម្បាំងរុស្សីពីសមុទ្ទម៉េឌីទែរ៉ាន់ណេទៅកាន់សមុទ្ទខ្មៅ។ ទីក្រុង Kyiv បានធ្វើការអំពាវនាវទៅកាន់ទីក្រុង Ankara ដើម្បីរាំងខ្ទប់នាវាចម្បាំងរុស្សីក្នុងការចូលទៅក្នុងសមុទ្ទខ្មៅបន្តទៀត ដែលជាកន្លែងដែលរុស្សីបារៀបចំការទន្រ្ទានចូលទៅកាន់កោះភាគខាងត្បូងអ៊ុយក្រែន។ យ៉ាងហោចណាស់ក៏មាននាវាចម្បាំងរុស្សីចំនួន៦គ្រឿងនិងនាវាមុជទឹក១គ្រឿងបានសំចតនៅក្នុងជ្រោយរបស់ ទួរគីក្នុងខែនេះ។
“វាមិនមែនជាការទម្លាក់គ្រាប់បែកបន្តិចបន្តួចនោះទេ ស្ថានភាពនៅក្នុងអ៊ុយក្រែនឥឡូវនេះជាផ្លូវការ គឺសង្រ្គាម យើងនឹងអនុវត្តិនូវសទ្ធិសញ្ញា Montreux” លោក Mevlut Cavusoglu រដ្ឋមន្ត្រីក្រសួងការបរទេសទួរគី បាននិយាយនៅក្នុងបទសម្ភាសន៍ដែលផ្សាយក្នុង CNN ក្នុងទួរគី។ ក្នុងការធ្វើឲ្យមានតុល្យភាពនៃការប្តេជ្ញាចិត្តចំពោះលោកខាងលិចនិងចំណងទាក់ទងជិតស្និទ្ធជាមួយទីក្រុងមូស្គូ ,ទីក្រុង Ankara ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះបានហៅការវាយលុកចូលអ៊ុយក្រែនរបស់រុស្សីថាជារឿងដែលមិនអាចទទួលយកបាន ប៉ុន្តែរហូតមកដល់ថ្ងៃអាទិត្យទើបហៅថាស្ថានភាពនៅអ៊ុយក្រែនជាសង្រ្គាម។
ការផ្លាស់ប្តូរវោហារសាស្ត្រនេះបានអនុញ្ញាត្តិឲ្យទួរគីអនុម័ត្តនូវមាត្រានៃសទ្ធិសញ្ញា Montreux1936 ដែលអនុញ្ញាតិឲ្យកំណត់នូវការសំចតនាវានៅជ្រោយ Dardanelles និង Bosporus ក្នុងអម្លុងពេលមានសង្រ្គាម ឬក៏មានការគំរាមកំហែង។ Carvusoglu បាននិយាយដោយទទូចថា ទួរគីមិនអាចរាំងខ្ទប់នាវាចម្បាំងដែលចូលទៅក្នុងសមុទ្ទខ្មៅទាំងអស់បានទេ ដោយសារតែនៅក្នុងវាក្យខ័ណ្ឌមួយបានចែងថានៅក្នុងកិច្ចព្រមព្រៀងបានលើកលែងចំពោះនាវាដែលបានចុះបញ្ជីរថានឹងវិលត្រឡប់ទៅកាន់មូលដ្ឋានរបស់គេវិញ។
“មិនគួរឲ្យមានការរំលោភណាមួយទៅលើការលើកលែងនេះទេ នាវាដែលបានប្រកាសថានឹងវិលត្រឡប់ទៅកាន់មូដ្ឋានវិញ និងបានឆ្លងកាត់ជ្រោយមិនត្រូវពាក់ព័ន្ធនឹងសង្រ្គាមទេ” Cavusogluបាននិយាយ។ ទួរគីមានទំនាក់ទំនងការទូតល្អជាមួយអ៊ុយក្រែននិងរុស្សី ទោះបីជាសមាជិក NATO បានដាក់ទណ្ឌកម្មទៅលើក្រុងមូស្គូក៏ដោយ ជំហ៊ានណាមួយដែលបោះទៅឆ្ងាយអាចនឹងប៉ះពាល់ទៅដល់ការនាំចូលយ៉ាងធ្ងន់ធ្ងរពីរុស្សី នូវឋាមពល,ពាណិជ្ជកម្ម,និងវិស័យទេសចរណ៍នៅក្នុងពេលដែលសេដ្ឋកិច្ចនៅក្នុងស្រុកកំពុងតែមានការជ្រួលច្របល់។