BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កងកម្លាំងរុស្សីជួបប្រទះនឹងការតស៊ូយ៉ាងស្វិតស្វាញរបស់អ៊ុយក្រែន

ថ្ងៃអាទិត្យ, 27 ខែកុម្ភៈ 2022 15:35  គុន ច័ន្ទរដ្ឋា

photo_2022-02-27_00-28-40

Aljazeera-

អ្នកវិភាគនិយាយថាកងទ័ពរុស្សីអាចនឹងប្រឈមនឹងការទប់ទល់យ៉ាងស្វិតស្វាញនិងការរុញច្រានត្រឡប់មកវិញដោយអ្នកប្រយុទ្ធអ៊ុយក្រែន។ កងកម្លាំងអ៊ុយក្រែនត្រូវបានរាយការណ៍បានធ្វើការទប់ទល់ចំពោះការឈ្លានពានរបស់កងកម្លាំងរុស្សី ខណៈដែលពួកគេបានឡោមព័ទ្ធនិងទម្លាក់គ្រាប់បែកទៅលើទីក្រុង Kyiv កាលពីថ្ងឋៃអាទិត្យ។ បើយោលទៅតាមព័ត៌មានយោធាសហរដ្ឋអាមេរិក រុស្សីបច្ចុប្បន្នមានយ៉ាងហោចណាស់ ៥០% នៃកងទ័ពដែលមានចំនួយ ១៥០,០០០ នាក់ដែលធ្វើការឈ្លានពានយ៉ាងខ្លាំងនៅក្នុងអ៊ុយក្រែន។

អ្នកវិភាគដែលត្រូវបានគេវិភាគបាននិយាយថា យោធារុស្សីអាចមានការទប់ទល់យាមល្បាតដោយការុញច្រានត្រឡប់មកវិញដោយអ្នកប្រយុទ្ធអ៊ុយក្រែន ហើយកងទ័ពបន្ថែមទៀតនឹងចូលទៅក្នុងសមរភូមិក្នុងពេលប៉ុន្មានថ្ងៃទៀត។” រុស្សីច្បាស់ណាស់កំពុងជួបប្រទះនឹងការវាយបកមកវិញដែលខ្លួនមិនដែលគិតដល់ កំពុងតែទទួលនូវចំនួនអ្នករងរបួសជាច្រើននិងត្រូវបានចាប់ខ្លួនជាឈ្លើយសឹក រួមបញ្ចូលទាំងមន្ត្រីយោធាជាន់ខ្ពស់ យ៉ាងហោចណាស់ក៏មួយ ឬក៏២ដែលជាមេបញ្ជាការកងពល” Nigel Gould-David ពីវិទ្យាស្ថានអន្តរជាតិផ្នែកស្រាវជ្រាវយុទ្ធសាស្ត្រ។

“ ដូច្នេះ រុស្សីឥឡូវនេះត្រូវបានជំរុញដោយបង្កើនកម្លាំងដែលនឹងត្រូវហក់ចូលទៅក្នុងជម្លោះនេះ។ រហូតមកដល់ពេលនេះ គេបានប្រើប្រាស់ប្រហែលជាពាក់កណ្តាលនៃកងកម្លាំងដែលពួកគេបានចល័តនិងរៀបចំក្នុងរយៈពេលជាច្រើនថ្ងៃ។” វាប្រាកដណាស់ ថារុស្សីបានរុលមកមុខយ៉ាងខ្លាំងក្លា ប៉ុន្តែទិដ្ឋភាពនៃចំណាប់អារម្មណ៍នៃការតស៊ូរបស់អ៊ុយក្រែនរហូតមកដល់ពេលនេះតើខ្លាំងក្លាប៉ិនណានិងទូលំទូលាយប៉ិនណា? អតីតឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំបែលឡារុសបាននិយាយ។

Tom Bullock  បាននិយាយថាកងកម្លាំងរុស្សីរហូតមកដល់ពេលនេះគ្មានសមត្ថភាពនឹងទាញយកចំណេញពីឧត្តមភាពផ្នែកយោធារបស់ខ្លួនបានទេ។ លោកបាននិយាយថាការប្រយុទ្ធនៅតាមទីក្រុងធំៗហាក់ដូចជាមានការយឺតយ៉ាវបន្ទាប់ពីកងទ័ពនិងសព្វាវុធរុស្សីបានស្រោចមកលើប្រទេសកាលពីថ្ងៃព្រហស្បត៍។ “ទំនោរដែលយើងបានមើលឃើញគឺថារុស្សីមានការខូចខាតច្រើន ពួកគេបានបាត់បង់គ្រឿងសព្វាវុធ និងបាតបង់ជីវិតពលទាហ៊ានច្រើន មិនចាញ់ពលទាហ៊ានអ៊ុយក្រែនប៉ន្មានទេ។


ថ្ងៃអាទិត្យ, 27 ខែកុម្ភៈ 2022 15:35  គុន ច័ន្ទរដ្ឋា