Berlin-
អាល្លឺម៉ង់កាលពីថ្ងៃសៅរ៍បានផ្លាស់ប្តូរជំហររបស់ខ្លួនក្នុងការគាំទ្រសមរភូមិអ៊ុយក្រែនប្រឆាំងនឹងរុស្សី អនុម័តក្នុងការបញ្ជូនសព្វាវុធសំរាប់ទីក្រុង Kyiv ដែលជានយោបាយត្រឡប់ក្រោយ និងយល់ព្រមកំរិតនូវការចូលទៅដល់របស់រុស្សីក្នុងប្រព័ន្ធអន្តរធនាគារ SWIFT។ "ការឈ្លានពានរបស់រុស្សីចូលទៅក្នុងអ៊ុយក្រែនបានបញ្ជាក់ពីការវិលត្រឡប់នៃប្រវត្តិសាស្ត្រ" វាជាការគំរាមកំហែងដល់របៀបរៀបរយមុនពេលសង្រ្គាមទាំងមូលរបស់យើង អធិការបតីអាល្លឺម៉ង់ Olaf Scholz បាននិយាយខណៈដែលរដ្ឋាភិបាលរបស់លោក បានអនុម័តនូវការផ្តល់អាវុធយុទ្ធភ័ណ្ឌទៅឲ្យទីក្រុង Kyiv។
នៅក្នុងស្ថានភាពបែបនេះ វាជាភារៈកិច្ចរបស់យើងក្នុងការគាំទ្រអ៊ុយក្រែនឲ្យអស់ពីសមត្ថភាពរបស់យើង ក្នុងការការពារប្រឆាំងទៅនឹងកងទ័ពឈ្លានពានរបស់ប្រធានាធិបតី Vladimir Putin, អធិការបតីអាល្លឺម៉ង់បាននិយាយថា ជំហរអាល្លឺម៉ង់ឈរនៅយ៉ាងប្រកៀកជាមួយនឹងអ៊ុយក្រែន។ នៅក្នុងការផ្លាស់ប្តូរពីជំហរដ៏យូរលង់ដែលរារាំងក្នុងការបញ្ជូនអាវុធទៅឲ្យអ៊ុយក្រែន Berlin បានបើកឃ្លាំងរបស់ខ្លួន Bundeswerhr ដោយនិយាយអះអាងថា និងបញ្ជូនអាវុធប្រឆាំងនឹងរថក្រោះ ១,០០០ គ្រឿង និងកាំជ្រួច Stinger ដែលបាញ់ពីលើដីទៅលើអាកាស ៥០០ គ្រឿង ទៅកាន់អ៊ុយក្រែន។
ហើយក៏អនុម័តផងដែរនូវការបញ្ជូនរ៉ុក្កែត ៤០០ គ្រឿងប្រឆាំងនឹងរថក្រោះតាមរយៈហូល្លង់ទៅអ៊ុយក្រែនកាលពីថ្ងៃសៅរ៍។ រុក្កែតប្រឆាំងនឹងរថក្រោះត្រូវបានទិញដោយហុល្លង់ពីទីក្រុង Berlin ដូច្នេះទីក្រុង Hague ត្រូវការភ្លើងខៀវពីអាល្លឺម៉ង់ដើម្បីប្រគល់ឲ្យអ៊ុយក្រែន។ ស្រដៀងគ្នានេះដែរសំណូមពរអស់រយៈពេល ១សប្តាហ៍ ពីប្រទេស Estonia ដើម្បីបញ្ជួនឲ្យ អ៊ុយក្រែននូវអាវុធចាស់ដែលទិញពីអតីតអាល្លឺម៉ង់ខាងកើត Howitzer ៩ដើម ក៏ទទួលបាននូវការអនញ្ញាត។ ក្រៅពីអាវុធ រថពាសដែកចំនួន ១៤ គ្រឿងនឹងត្រូវប្រគល់ឲ្យអ៊ុយក្រែនសំរាប់ការពារ និងបំរើការឲ្យក្នុងការការពារកងទ័ព ដែលអាចធ្វើទៅបានក្នុងគោលបំណងជំលៀស ប្រភពរដ្ឋាភិបាលបាននិយាយ។
ប្រេងឥន្ធនៈ ច្រើនជាង ១០,០០០ តោននឹងបញ្ជូនផងដែរតាមរយៈប៉ឡូញទៅកាន់អ៊ុយក្រែន ប្រភពបាននិយាយដោយបន្ថែមថា ការគាំទ្រដ៏ទៃទៀតដែលអាចធ្វើទៅបានក្នុងការផ្តល់សេវាកម្មពេលនេះកំពុងតែធ្វើការវិភាគ”ក្នុងការស្វាគមន៍នូវសេចក្តីសំរេចចិត្តនេះ លោកប្រធានាធិបតី អ៊ុយក្រែន Volodymyr Zelensky បាន Tweeted ថា "សូមបន្តធ្វើតទៅទៀត លោកអធិការបតី Olaf Scholz"៕