BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ចិនគឺជាក្តីសង្ឃឹមរបស់រុស្សីក្នុងការទប់ទល់ជាមួយទណ្ឌកម្មពិភពលោក ដើម្បីឈ្លានពានអ៊ុយក្រែន

ថ្ងៃសៅរ៍, 26 ខែកុម្ភៈ 2022 15:39  គុន ច័ន្ទរដ្ឋា

photo_2022-02-26_15-28-05

Beijing AP-

ចិនគឺជាមិត្តតែមួយគត់ដែលអាចជួយរុស្សីទប់ទល់នឹងផលប៉ះពាល់នៃទណ្ឌកម្មសេដ្ឋកិច្ចលើការឈ្លានពានទៅលើអ៊ុយក្រែន ប៉ុន្តែរដ្ឋាភិបាលលោកប្រធានាធិបតី Xi Jing Ping មិនបានផ្តល់សញ្ញាថាខ្លួនអាចនឹងប្រថុយប្រថាននឹងធ្វើយ៉ាងដូច្នេះច្រើនពេក ដែលនាំឲ្យមានការកាត់ផ្តាច់ចេញពីទីផ្សារអាមេរិកនិងអឺរ៉ុបនោះទេ។ តែបើសិនជាចិនមានចិត្តចង់ សមត្ថភាពក្នុងការគាំទ្រលោកប្រធានាធិបតី Vladimir Putin ដោយនាំចេញនូវឧស្ម័នរបស់រុស្សីនិងទំនិញផ្សេងទៀតក៏មានកំរិតដែរ។

ទំនាក់ទំនងជាមួយទីក្រុងមូស្គូមានភាពកក់ក្តៅចាប់តាំងពីលោកប្រធានាធិបតី Xi បានឡើងកាន់អំណាចក្នុងឆ្នាំ២០១២ មានការជំរុញដោយការអាក់អន់ស្រពន់ចិត្តជាមួយទីក្រុងវ៉ាស៊ិនតោន ប៉ុន្តែផលប្រយោជន៍របស់ពួកគេអាចមានទំនាស់។ ក្នុងអំឡុងពេលដែលធ្វើយុទ្ធនាការសមយុទ្ធរួមគ្នា Putin មានអារម្មណ៍មិនសូវល្អអំពីការកើនឡើងនៃវត្តមានសេដ្ឋកិច្ចចិននៅក្នុងអាស៊ីកណ្តាលនិងរុស្សីចុងបូព៌ា។ “ទំនាក់ទំនងចិនរុស្សីបានឡើងទៅដល់កំរិតខ្ពស់ក្នុងប្រវត្តិសាស្ត្រ ប៉ុន្តែប្រទេសទាំង២មិនមែនជាសម្ព័ន្ធមិត្តទេ” Li Xin អ្នកជំនាញខាងកិច្ចការអន្តរជាតិនៅសកលមហាវិទ្យាល័យ សៀងហៃ ផ្នែកខាងវិទ្យាសាស្ត្រនយោបាយនិងច្បាប់បាននិយាយ។

ក្នុងការឆ្លើយតបទៅនឹងការឈ្លានពាន វ៉ាស៊ិនតោន, អង់គ្លេស និង២៧ប្រជាជាតិនៃសហគមន៍អឺរ៉ុបនិងសម្ព័ន្ធមិត្តលោកខាងលិចដ៏ទៃទៀតបានប្រកាស​ ឬក៏សន្យាដាក់ទណ្ឌកម្មប្រឆាំងទៅនឹងធនាគាររុស្សី, មន្ត្រី ,ប្រធានក្រុមហ៊ុនក៏ដូចជាត្រួតពិនិត្យលើការនាំចេញផងដែរក្នុងគោលបំណងបំបាក់ផ្នែកឧស្សហកម្មរុស្សីនិងផលិតផលបច្ចេកវិទ្យាជាន់ខ្ពស់របស់រុស្សី។ រដ្ឋាភិបាលលោក​ Xi នឹងគាំទ្រPutin នៅក្នុងកំរិតមួយ ហើយក្រុមហ៊ុនចិននឹងប្រើប្រាស់ឱកាសនោះដើម្បីកេងចំណេញ ប៉ុន្តែវានឹងជះត្រឡប់មកវិញជាចំហរនូវការរំលោភទៅលើការដាក់ទណ្ឌកម្មដែលអាចនឹងរងពិន័យ។

“ចិនមិនចង់ពាក់ព័ន្ធច្រើនទៅលើរឿងនេះទេ ដែលវានឹងបញ្ចប់ទៅនូវការរងទុក្ខដែលជាលទ្ធផលនៃការគាំទ្ររុស្សី” Mark William ប្រធានសេដ្ឋកិច្ចអាសុីបាននិយាយ។ ទំនាក់ទំនងពាណិជ្ជកម្មចិន-រុស្សីបានឡើងដល់ ១៤៦,៩ពាន់លានដុល្លារ ឆ្នាំមុនប៉ុន្តែតិចជាង១ភាគ១០ក្នុងការធ្វើពាណិជ្ជកម្មជាមួយអាមេរិកដែលមានចំនួនសរុប១,៦ពាន់ពាន់លានដុល្លារអាមេរិក និងសហគមន៍អឺរ៉ុប។ ចិនគឺជាមហាអំណាចសេដ្ឋកិច្ចលេខ២ក្នុងពិភពលោកដែលមិនបានថ្កោលទោសរុស្សីក្នុងការឈ្លានពានអ៊ុយក្រែន៕


ថ្ងៃសៅរ៍, 26 ខែកុម្ភៈ 2022 15:39  គុន ច័ន្ទរដ្ឋា