BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ចិននិយាយថាខ្លួនគោរពអធិបតេយ្យភាពអ៊ុយក្រែននិងការខ្វាយខ្វល់ពីសន្តិសុខរបស់រុស្សី

ថ្ងៃសៅរ៍, 26 ខែកុម្ភៈ 2022 14:35  គុន ច័ន្ទរដ្ឋា

2022-02-25t210748z_2_lynxmpei1o170_rtroptp_3_kenya-china (1)

Washington-

រដ្ឋមន្ត្រីក្រសួងការបរទេស Wang Yi បានប្រាប់មន្ត្រីជាន់ខ្ពស់អឺរ៉ុបកាលពីថ្ងៃសុក្រថា ចិនគោរពអធិបតេយ្យភាពរបស់ប្រទេសនានារួមទាំងអ៊ុយក្រែន ប៉ុន្តែការខ្វាយខ្វល់របស់រុស្សីអំពីការពង្រីករបស់ NATO ឆ្ពោះទៅកាន់ភាគខាងកើតក៏គួរតែលើឡើងឲ្យបានត្រឹមត្រូវដែរ។បន្ទាប់ពីមានការព្រមានជាច្រើនសប្តាហ៍ពីមេដឹកនាំលោកខាងលិច លោកប្រធានាធិបតីរុស្សី Vladimir Putin បានបញ្ជាឲ្យមានការឈ្លានពានមួយទៅលើអ៊ុយក្រែន ពីខាងជើង ខាងកើតនិងខាងត្បូងកាលពីថ្ងៃព្រហស្បត៍ ដែលជាការវាយប្រហារដ៏ធំមួយទៅលើរដ្ឋអឺរ៉ុបចាប់តាំងពីសង្រ្គាមលោកលើកទី២។

ជាច្រើនសប្តាហ៍មុនការឈ្លានពាន ចិននិងរុស្សីបានប្រកាសជាដៃគូរយុទ្ធសាស្ត្រ ហើយរហូតមកដល់ពេលនេះចិនបានស្ថិតនៅក្នុងកន្លែងមួយយ៉ាងច្បាស់ដោយមិនថ្កោលទោសរុស្សីនូវទង្វើរបស់រុស្សីទេ។ Wang បាននិយាយថាស្ថានភាពបច្ចុប្បន្ននៅក្នុងអ៊ុយក្រែនគឺមិនមែនជារឿងដែលប៉េកាំងចង់ឃើញនោះទេ ហើយនិយាយថាលោកចង់ឃើញនិងស្វាគមន៍នូវការជជែកគ្នាដោយចំពោះរវាងរុស្សីនិងអ៊ុយក្រែនយ៉ាងឆាប់បំផុតដែលអាចធ្វើទៅបាន។

“ចិនសូមប្រកាសយ៉ាងម៉ឺងម៉ាត់ថាគោរពនិងការពារនូវអធិបតេយ្យភាព និងបូរណភាពដែនដីនៃប្រទេសទាំងឡាយ“ Wang បាននិយាយ ដោយយោលទៅតាម សេចក្តីថ្លែងការណ៍មួយពីក្រសួងការបរទេសចិន “នេះក៏ចង់បញ្ជាក់ដូចគ្នាទៅកាន់អ៊ុយក្រែនដែរ” Wang បានសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេស Liz Truss ,ប្រធានកិច្ចការបរទេសសហគមន៍អឺរ៉ុប Josep Borrel និងទីប្រឹក្សាប្រធានាធិបតីបារាំង។ "ក្នុងការផ្តល់នូវការជួបជជែកជាបន្តបន្ទាប់ចំនួន៥ដងនៃការពង្រីករបស់ NATO ឆ្ពោះទៅកាន់ភាគខាងកើត  ការទាមទាររបស់រុស្សីពីបញ្ហាសន្តិសុខស្របច្បាប់របស់រុស្សីគួរតែយកទៅពិចារណាអោយបានត្រឹមត្រូវនិងជាក់លាក់” Wang និយាយក្នុងសេចក្តីថ្លែងការណ៍។

ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ត្រូវគេរំពឹងថានឹងបោះឆ្នោតនៅថ្ងៃសុក្រលើសេចក្តីសម្រេចថ្កោលទោសការឈ្លានពានរបស់រុស្សី។ រុស្សីត្រូវគេរំពឹងថានឹងវេតូលើវិធានការនេះ ហើយ Wang បាននិយាយថាជាប្រវត្តិសាស្ត្រចិនបានប្រឆាំងទៅនឹងសេចក្តីសំរេចរបស់ក្រុមប្រឹក្សាក្នុងការដាក់ទណ្ឌកម្ម ឬការប្រើកំលាំង លោកបាននិយាយទៀតថា ក្រុមប្រឹក្សារគួរតែស្វែងរកនូវការសម្រួលភាពតានតឹង "មិនត្រូវចាក់សាំងបន្ថែមទេ”។ លោកប្រធានាធិបតី Joe-Biden កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ប្រទេសណាដែលគាំទ្រការឈ្លានពានរបស់រុស្សីលើអ៊ុយក្រែននឺងត្រូវចាត់ទុកថាជាការចូលដៃចូលជើង។


ថ្ងៃសៅរ៍, 26 ខែកុម្ភៈ 2022 14:35  គុន ច័ន្ទរដ្ឋា