BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មន្រ្តីបញ្ជាក់ពីវត្តមានអតីតនិស្សិតខ្មែរ២៣នាក់ កំពុងរស់នៅប្រទេសអ៊ុយក្រែន

ថ្ងៃសៅរ៍, 26 ខែកុម្ភៈ 2022 11:17  លាង ឡា

photo_2022-02-26_11-10-47 (1)

ភ្នំពេញ៖ មន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា មានអតីតនិស្សិតកម្ពុជា ដែលបានទៅសិក្សាក្នុងជំនាន់អតីតសហភាពសូវៀត ក្នុងរង្វង់ទស្សវត្សទី៨០ និង ដើមទស្សវត្សទី៩០ ចំនួន ២៣នាក់ កំពុងរស់នៅលើទឹកដីប្រទេសអ៊ុយក្រែន។
 
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រាប់សារព័ត៌មានក្នុងស្រុកថា តាមព័ត៌មានទទួលបានពី សមាគមអតីតនិស្សិតកម្ពុជានៅសហភាពសូវៀត  ពុំមាននិស្សិតកម្ពុជា ដែលបច្ចុប្បន្នកំពុងសិក្សានៅក្នុងប្រទេសអ៊ុយក្រែនទេ ប៉ុន្តែមានអតីតនិស្សិតដែលបានទៅសិក្សាក្នុងជំនាន់អតីតសហភាពសូវៀត ក្នុងរង្វង់ទស្សវត្សទី៨០ និង ដើមទស្សវត្សទី៩០  ចំនួន ២៣នាក់ បានរស់នៅលើទឹកដីប្រទេសអ៊ុយក្រែន ជាមួយគ្រួសាររបស់ពួកគេ។

អ្នកនាំពាក្យក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងដែរថា ស្ថានទូតកម្ពុជា ប្រចាំនៅរុស្សី កំពុងខិតខំទំនាក់ទំនងជាមួយពលរដ្ឋខ្មែរទាំងនោះ ដើម្បីទទួលបានព័ត៌មានអំពីស្ថានភាពរបស់ពួកគាត់។

សូមបញ្ជាក់ថា ប្រទេសអ៊ុយក្រែន កំពុងរងការឈ្លានពានដោយកម្លាំងយោធារុស្ស៊ី ក្នុងប្រតិបត្តិការយោធាពិសេស ដែលចុះហត្ថលេខាដោយលោក Vladimir Putin។ ក្នុងប្រតិបត្តិការឈ្លានពាននេះ បានធ្វើឱ្យពលរដ្ឋ និងទាហ៊ានអ៊ុយក្រែន ជាង១០០នាក់ បានស្លាប់និងមួយចំនួនទៀតបានរងរបួស៕

photo_2022-02-26_11-10-53

photo_2022-02-26_11-10-50

អត្ថបទ៖លាង ឡា


ថ្ងៃសៅរ៍, 26 ខែកុម្ភៈ 2022 11:17  លាង ឡា