ឆ្នាំជូត (រាសីល្អមធ្យម) ថ្ងៃនេះលោកអ្នកអាចស្វែងរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតចំពោះបញ្ហាដែលកំពុងកើតមានចំពោះលោកអ្នក។ ទោះយ៉ាងណាអ្នកដទៃអាច ចោទសួរពីវិធីសាស្ត្ររបស់លោកអ្នក។ ចូរត្រៀមខ្លួនដើម្បីការពារទស្សនៈរបស់លោកអ្នក ឬអ្វីដែលលោកអ្នកនឹងធ្វើនៅថ្ងៃនេះ។ |
|
ឆ្នាំឆ្លូវ (រាសីខ្ពស់ត្រដែត) ថ្ងៃនេះលោកអ្នកនឹងមានភាពស្វាហាប់ប៉ិនប្រសប់សម្រាប់ការប្រកួតដ៏អស្ចារ្យ ហើយអ្នកផ្សេងទៀតកំពុងចាប់អារម្មណ៍លើលោកអ្នក។ លោកអ្នកមានភាពទាក់ទាញ សិចស៊ី និងទាក់ចិត្តអ្នកជុំវិញខ្លួន។ ដោយឡែកអ្នកដទៃ អាចនឹងមើលមកលោកអ្នកជាមនុស្សដែលកំពុងទាមទារចំនាប់អារម្មណ៍។ អ្នកនឹងទាក់ទាញចិត្តមនុស្សជុំវិញខ្លួនដោយមិនបាច់ខំប្រឹងនោះទេ។ |
|
ឆ្នាំខាល (រាសីស្រុតចុះ) ថ្ងៃនេះលោកអ្នកនឹងជួបប្រទះរឿងជាច្រើនដែលលោកអ្នកប្រហែលជាឆ្ងល់ថាតើលោកអ្នកនឹងដោះស្រាយវាដោយរបៀបណា? ដំបូន្មានដ៏ប្រពៃសម្រាប់ថ្ងៃនេះគឺរក្សាថាមពលរបស់លោកអ្នក និងសម្រាកឱ្យបានច្រើន។ ត្រូវប្រាកដថាលោកអ្នកទទួលទានអាហារដែលល្អចំពោះសុខភាព និងចំណាយពេលជាមួយមនុស្សមួយចំនួនដែលធ្វើឱ្យលោកអ្នករីករាយ។ |
|
ឆ្នាំថោះ (រាសីខ្ពស់ត្រដែត) តើពន្លឺអ្វីនៅក្នុងកែវភ្នែករបស់លោកអ្នក? ថ្ងៃនេះលោកអ្នកមានអ្វីម៉្យាងដែលទាក់ទាញការចាប់អារម្មណ៍ពីមហាជន។ កុំខ្លាចនឹងបង្ហាញអ្វីដែលជាធម្មតាលោកអ្នកមិនហ៊ានបង្ហាញវា។ លោកអ្នកអាចប្រថុយធ្វើអ្វីដែលលោកអ្នកចង់ធ្វើហើយលោកអ្នកនឹងមិនខាតបង់ឡើយ។ |
|
ឆ្នាំរោង (រាសីស្រុតចុះ) មនុស្សគ្រប់គ្នាត្រូវការការគោរព។ ដូចនេះទោះបីជាលោកអ្នកមិនយល់ព្រម ឬមានទស្សនៈប្រឆាំងក៏ដោយ លោកអ្នកមិនត្រូវមានគំនិតចង្អៀតចង្អល់ នោះទេ។ ព្រោះវាអាចផ្តល់គ្រោះថ្នាក់ដល់លោកអ្នកនៅពេលនេះ។ ចូរព្យាយាមបើកចិត្តឱ្យទូលាយ និងចងចាំថាលោកអ្នកមិនមែនជាមនុស្សតែម្នាក់ដែលមាន ចំណេះដឹង និងបទពិសោធន៍នោះទេ។ |
|
ឆ្នាំម្សាញ់ (រាសីល្អមធ្យម) ថ្វីត្បិតតែគ្រប់យ៉ាងពេលនេះមិនមានដំណើរការល្អ ប៉ុន្តែលោកអ្នកប្រហែល ជាមានជំនឿចិត្តខ្ពស់លើខ្លួនឯង។ នេះជាថាមពលដ៏ល្អ! វាគឺជាកំម្លាំងចិត្តដែលនឹងធ្វើឱ្យលោកអ្នកអាចឆ្លងកាត់ពេលវេលាដ៏លំបាកបំផុតនេះបាន។ សូមរក្សាគំនិតល្អៗហើយអនុញ្ញាតឱ្យខ្លួនលោកអ្នកមានសុភមង្គល។ |
|
ឆ្នាំមមី (រាសីស្រុតចុះ) អ្វីមួយដែលលោកអ្នកបានស្រមើស្រមៃប្រហែលជាលែងមានន័យនៅពេលដែលវាក្លាយជាការពិត។ លោកអ្នកកាន់តែខិតទៅជិតអ្វីដែលលោកអ្នកធ្លាប់គិតប្រាថ្នាចង់បាននោះលោកអ្នកនឹងកាន់តែច្បាស់ថាលោកអ្នកមិនចង់បានវាទៀតទេ។ ដូចនេះលោកអ្នកគប្បីគិតអោយបានវែងឆ្ងាយមុននឹងចាប់ផ្តើមឈ្លក់វង្វេងនឹងអ្វីមួយនៅថ្ងៃក្រោយ។ |
|
ឆ្នាំមមែ (រាសីស្រុតចុះ) តើលោកអ្នកកំពុងរំពឹងច្រើនពេកពីមនុស្សជាទីស្រលាញ់ឬសមាជិកគ្រួសារថ្ងៃនេះមែនទេ? បើដូច្នេះមែនលោកអ្នកប្រហែលជាត្រូវកាត់ចិត្តបន្តិច។ ព្រោះពួកគេក៏មានបញ្ហាច្រើនណាស់ដែលត្រូវដោះស្រាយ។ លោកអ្នកគួរគាំទ្រផ្តល់កម្លាំងចិត្តដល់ពួកគេ។ ប្រសិនបើលោកអ្នកត្រូវការជំនួយ ចូរទៅរកអ្នកក្រៅសិន នៅពេលនេះ។ |
|
ឆ្នាំវក (រាសីល្អមធ្យម) តើលោកអ្នកកំពុងរីករាយក្នុងការស្រមើរស្រម៉ៃជាងការធ្វើវាអោយក្លាយជាការពិតមែនទេ? វាប្រហែលជាងាយស្រួលក្នុងការវង្វេងនៅក្នុងពិភពរវើរវាយដែលលោកអ្នកគឺជាមនុស្សអស្ចារ្យ ប៉ុន្តែនៅទីបំផុតលោកអ្នកត្រូវតែប្រឈមមុខនឹងការពិត។ កុំបណ្តោយឱ្យការប្តេជ្ញាចិត្តរបស់លោកអ្នកធ្លាក់ចុះ។ វាដល់ពេលដែលលោកអ្នកគួរផ្តោតល់ើអ្វីៗដែលលោកអ្នកចង់ធ្វើនិងចង់បាន។ |
|
ឆ្នាំរកា (រាសីស្រុតចុះ) លោកអ្នកមិនចាប់អារម្មណ៍ជាមួយភាពនឹងនរនោះទេនៅថ្ងៃនេះ។ លោកអ្នកគ្រាន់តែ ចង់សប្បាយ! អារម្មណ៍រំភើបនឹងអ្វីដែលថ្មីៗបានទាក់ទាញចំណាប់អារម្មណ៍របស់លោកអ្នកអោយវង្វែងនឹងភាពសប្បាយរីករាយ។ ទោះជាយ៉ាងនេះក្តីវាមិនមែន ជារឿងល្អនោះទេ។ ចូរបង្វែរពេលវេលាលេងសើចរបស់លោកអ្នកមកជាការប្រឹងប្រែងធ្វើការវិញ។ |
|
ឆ្នាំច (រាសីល្អមធ្យម) មជ្ឈដ្ឋានជុំវិញលោកអ្នកកំពុងកត់សម្គាល់ពីឥទ្ធិពលវិជ្ជមានដែលលោកអ្នកកំពុងមានលើជីវិតរបស់ពួកគេ។ ទោះបីជាឆ្លងកាត់ពេលវេលាដ៏លំបាកក៏ដោយ ក៏លោកអ្នកអាចបង្ហាញនូវបរិយាកាសសុទិដ្ឋិនិយម ដែលមនុស្សគ្រប់រូបកំពុងចាប់អារម្មណ៍។ ចូរប្រាកដថាវាមិនមែនជាស្នាមញញឹមក្លែងក្លាយ! ព្រោះពេលខ្លះលោកអ្នកអាចចែករំលែកការឈឺចាប់របស់លោកអ្នកទៅកាន់មនុស្សជាទីស្រលាញ់របស់លោកអ្នកបាន។ |
|
ឆ្នាំកុរ (រាសីស្រុតចុះ) ចូរប្រយ័ត្នប្រយែងលុយកាក់របស់លោកអ្នកនៅថ្ងៃនេះ! លោកអ្នកអាចកំពុងចំណាយច្រើនជាងចំណូលដែលលោកអ្នកមាននាពេលថ្មីៗនេះ។ លោកអ្នកគប្បីស្វែងរកសកម្មភាពដ៏មានអត្ថន័យមួយចំនួនជាមួយមនុស្សជាទីស្រលាញ់ដោយមិនខ្ជះខ្ជាយលុយកាក់។ គួរទទួលទាននៅផ្ទះដើម្បីកាត់បន្ថយការចំណាយ! |