BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ការវាយប្រហារនៅក្នុងអ៊ុយក្រែនបន្សល់ទុកយ៉ាងហោចណាស់១៣៧នាក់បាត់បង់ជីវិត បន្ទាប់ពីមានការឈ្លានពាននៅថ្ងៃទី១

ថ្ងៃសុក្រ, 25 ខែកុម្ភៈ 2022 09:42  គុន ច័ន្ទរដ្ឋា

35827a8e3a3d3c2903942ab768cbcbc1b6976af7 (1)

CNA-Kyiv

កងកម្លាំងឈ្លានពានរុស្សីបានជ្រៀតចូលទៅយ៉ាងជ្រៅទៅក្នុងអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ខណៈដែលសមរភូមិមរណៈបានឈានទៅដល់ជាយនៃទីក្រុង Kyiv ហើយបស្ចឹមប្រទេសបានឆ្លើយតបជាមួយនឹងការដាក់ទណ្ឌកម្មដ៏ខ្លាំងក្លា។ គ្រាប់មីស៊ីល និងកាំភ្លើងផ្លោងបានធ្លាក់ដូចទឹកភ្លៀងទៅលើទីក្រុងជាច្រើននៃអ៊ុយក្រែន បន្ទាប់ពីលោកប្រធានាធិបតី Vladimir Putin បានបញ្ជាឲ្យមានការវាយលុកទ្រង់ទ្រាយធំតាមផ្លូវគោក និងផ្លូវអាកាស បង្ខំឲ្យជនស៊ីវិលរត់ទៅជ្រកនៅតាមស្ថានីយ៍រថភ្លើងក្រោមដី និងបណ្តាលឲ្យមនុស្ស ១០០,០០០នាក់គ្មានជំរក។

នៅទូទាំងអ៊ុយក្រែន យ៉ាងហោចណាស់ក៏មានវីរជន១៣៧នាក់ត្រូវបានបាត់បង់ជីវិត និង៣១៦នាក់រងរបួស បន្ទាប់ពីមានការប្រយុទ្ធគ្នានៅថ្ងៃទី១ ប្រធានាធិបតី Volodymyr Zelensky បាននិយាយ និងបានអំពាវនាវឲ្យមានកំណែនកងទ័ព និងទាហ៊ានបំរុងទូទាំងប្រទេស ដើម្បីប្រយុទ្ធនៅក្នុងការធ្វើកំណែនកងទ័ពទូទាំងប្រទេស។ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មទៅលើក្រុមអភិជននិងធនាគារ ប៉ុន្តែបានបញ្ជាក់ថានឹងមិនបញ្ជូនទៅអឺរ៉ុបខាងកើត ដើម្បីប្រយុទ្ធក្នុងអ៊ុយក្រែនទេ ប៉ុន្តែបានប្តេជ្ញាចិត្តថានឹងការពារទឹកដី NATO សូម្បីតែ១អុីញ។

ប្រធានាធិបតីអ៊ុយក្រែន Zelensky បាននិយាយថាឥឡូវនេះមានវាំងននដែកមួយថ្មី រវាងរុស្សីហើយនិងប្រទេសដ៏ទៃទៀតក្នុងពិភពលោក ដូចនៅក្នុងសម័យសង្រ្គាមត្រជាក់។ Ukraine បាននិយាយថា រុស្សីបានចូលកាន់កាប់ រោងចក្រនុយគ្លេអ៊ែរ Chernobyl និងកន្លែងដែលនៅមានការរាលដាលនៃវិទ្យុសកម្មដ៏ធ្ងន់ធ្ងរបន្ទាប់ពីមានឧប្បត្តិហេតុបំផ្លិចបំផ្លាញកាលពីឆ្នាំ១៩៨៦ ដែលជំរុញឲ្យអង្គការអន្តរជាតិនៃឋាមពលអាតូមិកនុយគ្លេអ៊ែរអំពាវនាវឲ្យមានការអត់ធ្មត់។

សាក្សីបាននិយាយប្រាប់ AFP ថាកងទ័ពឆ័ត្រយោងរុស្សីបានចូលកាន់កាប់អាកាសយានដ្ឋានដែលជាយុទ្ធសាស្រ្ត Gostome. នៅផ្នែកពាយ័ព្យនៃជាយក្រុង Kyiv បន្ទាប់ពីបានវាយលុកចេញពីទិសនៃប្រទេស បែលឡារុស ជាមួយនឹងឧទ្ធម្ភាគចក្រ និងយន្តហោះប្រយុទ្ធ។ "នៅពេលដែលឧទ្ធម្ភាគចក្របានចូលមកការប្រយុទ្ធក៏បានចាប់ផ្តើមឡើង ពួកគេបានបាញ់កាំភ្លើងយន្ត និងបាញ់គ្រាប់បែក" ប្រជាពលរដ្ឋដែលបានឃើញផ្ទាល់ភ្នែកបាននិយាយ។ ប្រភពចារកម្មបស្ចឹមប្រទេសបាននិយាយថា រុស្សីបានប្រមូលផ្តុំកងកម្លាំងយ៉ាងច្រើន ឡោមព័ទ្ធទីក្រុង Kyiv ហើយបានគ្រប់គ្រងដែនអាកាសទាំងស្រុងនៅលើអ៊ុយក្រែន៕

af86201e8e9a81eea6b0360bf96498129c975168

 


ថ្ងៃសុក្រ, 25 ខែកុម្ភៈ 2022 09:42  គុន ច័ន្ទរដ្ឋា