BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

គយ កែសម្រួលការនាំសាច់បង្កក និងទំនិញបង្កក ចូលកម្ពុជា

ថ្ងៃព្រហស្បតិ៍, 24 ខែកុម្ភៈ 2022 16:17  លាង ឡា

photo_2022-02-24_15-39-00

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានកែសម្រួលវិធានការក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវី៥-១៩ ពាក់ព័ន្ធនឹងការនាំចូលសាច់បង្កក និងទំនិញបង្កកផ្សេងទៀតចូលមកព្រះរាជាណាចក្រកម្ពុជា។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ការកែសម្រួលនេះ ដោយសារសង្កេតឃើញស្ថានភាព នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាពិសេសវីរុសប្រភេទ Delta នៅតាមបណ្តាប្រទេស ប្រភពនាំចូលសាច់បង្កក និងទំនិញបង្កកផ្សេងទៀតចូលមកកម្ពុជា មានភាពធូរស្រាល ស្របពេលដែលស្ថានភាពការរីករាលដាល នៃវីរុសប្រភេទ បំប្លែងថ្មី Omaron ស្ថិតក្នុងស្ថានភាពអាចគ្រប់គ្រងបាន ហើយលទ្ធផល នៃការធ្វើតេស្ត លើសាច់បង្កក នាពេលកន្លងមក ពុំឃើញមានវត្តមានវីរុសកូវីដ-១៩។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងដែរថា ការសម្រេចលើកលែង “ការតម្រូវឱ្យមាន វិញ្ញាបនបត្រ ឬលិខិតបញ្ជាក់ថា គ្មានវីរុសកូវីដ-១៩ ចេញដោយអាជ្ញាធរមានសមត្ថកិច្ចនាំចេញ” ដូចមានចែងក្នុងចំណុច ២ នៃលិខិតលេខ ២២៩៩/២១ អគរ ។

យ៉ាងណាក៏ដោយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានលើកឡើងថា ដោយឡែក ចំពោះមុខទំនិញត្រជាក់ និងទំនិញបង្កក នាំចូលពីប្រទេសជិតខាង មន្ត្រីគយ និងរដ្ឋាករ មានសមត្ថកិច្ចត្រូវបន្តអនុវត្តវិធានការអនាម័យ និងវិធានការសុខាភិបាល ឲ្យបានហ្មត់ចត់ ដោយបាញ់ថ្នាំសម្លាប់មេរោគ លើសំបកវេចខ្ចប់ និងមធ្យោបាយដឹកជញ្ជូនទំនិញ៕

photo_2022-02-24_15-39-03

អត្ថបទ៖លាង ឡា


ថ្ងៃព្រហស្បតិ៍, 24 ខែកុម្ភៈ 2022 16:17  លាង ឡា