ឆ្នាំជូត (រាសីស្រុតចុះ) អារម្មណ៍របស់លោកអ្នកកំពុងតែប្រឆាំងនឹងខួរក្បាលរបស់លោកអ្នកនៅពេលនេះ។ អារម្មណ៍លោកអ្នកអាចនឹងនាំមុខ ប៉ុន្តែកុំឱ្យវាដឹកនាំលោកអ្នកបានឲ្យសោះនៅថ្ងៃនេះ។ លោកអ្នកត្រូវដឹងថា លោកអ្នកត្រូវតែឆ្លាតឡើង ដើម្បីដោះស្រាយបញ្ហាឥឡូវនេះ ទោះបីជាមានភាពចលាចលដែលធ្វើឱ្យលោកអ្នកច្របូកច្របល់គេងមិនលក់បក់មិនរហើយក៏ដោយ។ ដកអារម្មណ៍អោយវែងហើយធ្វើការដោយវិចារណញាណ។ |
|
ឆ្នាំឆ្លូវ (រាសីល្អមធ្យម) លោកអ្នកកំពុងដើរលើខ្សែបន្ទាត់ដ៏ល្អរវាងការងារ និងការរីករាយសប្បាយជាមួយមិត្ត និងគ្រួសារ។ លោកអ្នកមានរឿងជាច្រើនដែលត្រូវធ្វើ ប៉ុន្តែលោកអ្នកប្រហែលជា នៅតែត្រូវរៀនសម្របខ្លួនទៅនឹងទំនួលខុសត្រូវថ្មីទាំងអស់នៅក្នុងជីវិតរបស់លោកអ្នកនាពេលថ្មីៗនេះ។ ការសប្បាយនៅតែអាចជាផ្នែកមួយរបស់លោកអ្នក ប៉ុន្តែលោកអ្នកនឹងត្រូវកំណត់ពេលលេងសើច និងធ្វើការនៅសល់របស់លោកអ្នក ដើម្បីកុំឱ្យវាហួសប្រមាណ។ |
|
ឆ្នាំខាល (រាសីខ្ពស់ត្រដែត) សុភមង្គល និងអារម្មណ៍ដែលមានសេរីភាពទាំងនោះគឺ ជាលទ្ធផលដ៏អស្ចារ្យរបស់ជីវិតរបស់លោកអ្នក! ចូរដឹងគុណចំពោះអ្វីដែលលោកអ្នកមាន ហើយទទួលស្គាល់ថាលោកអ្នកបានមកដល់ឆ្ងាយប៉ុណ្ណា។ ជឿជាក់ថាលោកអ្នកសមនឹងទទួលបានលទ្ធផលនេះដោយសារតែលោកអ្នកបានខិតខំបង្កើតវា។ |
|
ឆ្នាំថោះ (រាសីស្រុតចុះ) តើលោកអ្នកច្រឡំការស្រមើស្រមៃរបស់លោកអ្នកជាមួយនឹងការពិតមែនទេ? អ្វីដែលគួរឱ្យអស់សំណើចគឺលោកអ្នកកំពុងមានការពិតនៅចំពោះមុខអ្នករួចហើយ។ ទោះយ៉ាងណាក៏ដោយ អ្នកប្រហែលចង់បំភ្លៃការពិត ដើម្បីឱ្យវាមើលទៅល្អសម្រាប់ខ្លួនលោកអ្នក។ ត្រូវប្រុងប្រយ័ត្ន ព្រោះការគិតបែបនេះនឹងក្លាយជាទម្លាប់ ដែលធ្វើឱ្យលោកអ្នកមានបញ្ហា។ |
|
ឆ្នាំរោង (រាសីស្រុតចុះ) លោកអ្នកចង់ឲ្យគេស្រលាញ់អ្នក ប៉ុន្តែលោកអ្នកក៏ចង់បានសេរីភាពរបស់ខ្លួនឯងដែរ។ ភាគច្រើនលោកអ្នកអាចធ្វើឲ្យគេស្រលាញ់អ្នក និងរីករាយជាមួយពេលវេលាផ្ទាល់ខ្លួនក្នុងពេលតែមួយ យ៉ាងងាយស្រួលជាមួយដៃគូ ឬមិត្តភ័ក្តិរបស់លោកអ្នក។ ប៉ុន្តែថ្ងៃនេះ លោកអ្នកអាចមានអារម្មណ៍ដូចថា វាមិនងាយបែបនេះទេ។ ដូចនេះ ព្យាយាមជ្រើសរើសថាគួរចំណាយពេលជាមួយមនុស្សជុំវិញខ្លួនបង្កើនភាពស្និតស្នាល ឬចំណាយពេលជាមួយខ្លួនឯង។ |
|
ឆ្នាំម្សាញ់ (រាសីល្អមធ្យម) លោកអ្នកអាចធ្វើអោយថ្ងៃនេះជាថ្ងៃដែលអស្ចារ្យដោយមិនចាំបាច់ប្រឹងប្រែងច្រើនទេ។ អ្នកមានយុទ្ធសាស្ត្រក្នុងការចំណាយពេលយ៉ាងរីករាយ ព្រមទាំងធ្វើការបានយ៉ាងប្រសើរផងដែរ! ប៉ុន្តែការលោភលន់ចង់បានច្រើនពេកនឹងធ្វើឱ្យលោកអ្នកមិនពេញចិត្តនឹងសមិត្តផលដែលលោកអ្នកទទួលបាន។ ថ្ងែនេះលោកអ្នកត្រូវភាពអត់ធ្មត់ ព្រោះអ្វីៗកំពុងដំណើរការល្អហើយ។ |
|
ឆ្នាំមមី (រាសីល្អមធ្យម) លោកអ្នកមានការកើនឡើងនៃគំនិតថ្មីៗ សម្រាប់ការរស់ប្រចាំថ្ងៃ សុខភាពល្អ និងក្លាយជាមនុស្សដែលមានសមត្ថិភាពក្នុងការបង្កើនគំនិតឆ្នៃប្រឌិត។ ក្លាហានឡើង! សូមចងចាំថា អ្នកដទៃប្រហែលជាមិនយល់ ឬយល់ព្រម ប៉ុន្តែវាមិនសំខាន់នោះទេ។ លោកអ្នកគួរបន្តផែនការរបស់អ្នក។ |
|
ឆ្នាំមមែ (រាសីស្រុតចុះ) ថ្ងៃនេះក្តីសង្ឃឹមរបស់លោកអ្នកអាចនឹងត្រូវបានបំផ្លាញដោយការពិត។តើអ្នកមានគម្រោងការងារតូចតាចជាច្រើនដែលរំខានដល់ការងារធំដែរឬទេ? លោកអ្នកគួរដោះស្រាយរឿងតូចតាចទាំងនោះចេញសិន ទើបអាចដោះស្រាយរឿងធំៗបាន។ លោកអ្នកប្រហែលជាមិនពេញចិត្តទេ ប៉ុន្តែអ្នកនឹងរីករាយនៅពេលដែលអ្នកមានបញ្ចប់ការងារតូចៗទាំងនោះរួចរាល់ ហើយបន្តទៅអ្វីដែលសំខាន់ជាងនេះ។ |
|
ឆ្នាំវក (រាសីល្អមធ្យម) នរណាម្នាក់ដែលនៅជិតអ្នកកំពុងតែត្រូវការជំនួយនៅពេលនេះ។ អ្នកប្រហែលជាចង់ផ្តល់អំណោយ ឬនាំមនុស្សម្នាក់នេះចេញរឿងស្មគស្មាញទាំងនោះ។ ប៉ុន្តែវិធីសាស្រ្តដែលល្អគឺ ការស្តាប់ដោយបើកចំហចិត្ត និងផ្តល់មតិល្អដល់ពួកគេ។ គួរបង្ហាញថា លោកអ្នកពេញចិត្តនៅគាំទ្រផ្តល់កម្លាំងចិត្តដោយក្តីស្រឡាញ់ ក្តីមេត្តា និងការយោគយល់។ |
|
ឆ្នាំរកា (រាសីស្រុតចុះ) លោកអ្នកនឹងមិនអាចបញ្ចប់អ្វីគ្រប់យ៉ាងដែលអ្នកចាប់ផ្តើមថ្ងៃនេះបានទេ។ កុំកំណត់ពេលវេលាដែលលោកអ្នកមិនប្រាកដថាអ្នកធ្វើបាន។ ប្រសិនបើអ្នកមិនអាចផ្តល់ឱ្យនូវអ្វីដែលអ្នកបានសន្យាទេនោះ អ្នកអាចនឹងធ្វើអោយមនុស្សជាច្រើនដែលនៅជុំវិញខ្លួនលោកអ្នកមិនសប្បាយចិត្ត។ |
|
ឆ្នាំច (រាសីស្រុតចុះ) ថ្ងៃនេះនរណាម្នាក់នៅក្នុងក្រុមរបស់អ្នកអាចសម្រេចចិត្តភ្លាមៗដែលខុសពីគោលការណ៍។ វាអាចធ្វើឱ្យលោកអ្នកភ្ញាក់ផ្អើល និងខឹងសម្បារ។ អ្វីដែលដ៏ល្អបំផុតសម្រាប់លោកអ្នកគឺ ព្យាយាមមិនបង្កើតរឿងធំ។ បើលោកអ្នកបង្ហាញថា លោកអ្នកមិនពេញចិត្ត វានឹងជម្រុញម្នាក់នោះអោយគេធ្វើប្រឆាំងនឹងច្បាប់លើសដើម។ |
|
ឆ្នាំកុរ (រាសីល្អមធ្យម) លោកអ្នកប្រហែលមិនចង់ជឿនូវអ្វីដែលអ្នកដទៃកំពុងនិយាយពេលនេះទេ ហើយលោកអ្នកកំពុងមានគំនិតច្របូកច្របល់នៅក្នុងចិត្តថាអ្វីដែលគេនិយាយជាការពិតឬកុហក។ព្យាយាមលាក់អ្វីដែលលោកអ្នកកំពុងសង្ស័យសិន។ព្រោះលោកអ្នកនឹងទទួលបានព័ត៌មានគួរឱ្យចាប់អារម្មណ៍មួយចំនួនដែលអ្នកអាចប្រើដើម្បីប្រយោជន៍របស់អ្នកនៅពេលក្រោយ។ |