BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ឃាត់ខ្លួនជនសង្ស័យ៣៦នាក់ ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ថ្ងៃទី២៣ ខែកុម្ភៈ

ថ្ងៃព្រហស្បតិ៍, 24 ខែកុម្ភៈ 2022 11:25  លាង ឡា

photo_2022-02-24_11-13-03C (1)

ភ្នំពេញ ៖ ជនសង្ស័យប្រុស ស្រី ចំនួន៣៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅក្នុងរង្វង់ប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស កាលពីទី២៣ ខែកុម្ភៈ និងដកហូតបានសារធាតុញៀនមួយចំនួន។

របាយការណ៍របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ បានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ចំនួន៣៦នាក់ (ស្រី២នាក់) ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន១៩ករណី ទូទាំងប្រទេស។

របាយការណ៍បានឱ្យដឹងដែរថា ក្នុងចំណោមជនសង្ស័យទាំង៣៦នាក់ រួមមាន ៖ ជួញដូរ ១៣ករណី ឃាត់ ២៦នាក់,ប្រើប្រាស់៣ករណី ឃាត់ ៧នាក់ និងដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់៣នាក់ ។

photo_2022-02-24_11-13-04M

ជាមួយគ្នានេះ សមត្ថកិច្ចចាប់យកវត្ថុតាងសរុប រួមមាន៖មេតំហ្វេតាមីន (Ice) = ២៤១,៥៥ក្រាម និង២១កញ្ចប់តូច,កេតាមីន (Ke) = ២៨,៩០ក្រាម,អ៊ិចស្តាស៊ី (mdma) = ១៣,៦៥ក្រាម និងកញ្ឆា១៥០០,០ក្រាមផងដែរ។

នៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅបន្ដរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់អង្គភាពពាក់ព័ន្ធឱ្យធ្វើការរួមគ្នាលុបបំបាត់បញ្ហាគ្រឿងញៀននៅកម្ពុជា។

សម្ដេចក្រឡាហោម ស ខេង បានកត់សម្គាល់ថា តាមការវាយតម្លៃទូទៅ និន្នាការនៃការផលិត ការចរាចរជួញដូរគ្រឿងញៀនខុសច្បាប់ជាសកល ជាពិសេសគ្រឿងញៀនសំយោគកាន់តែមានការកើនឡើង ហើយបានជះឥទ្ធិពលមកលើប្រទេសក្នុងតំបន់ ក្នុងនោះរួមទាំងកម្ពុជាផងដែរ៕


ថ្ងៃព្រហស្បតិ៍, 24 ខែកុម្ភៈ 2022 11:25  លាង ឡា