BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ឆ្លងចរន្តអគ្គីសនី បណ្តាលឱ្យឆេះផ្ទះ១៣ខ្នង នៅជ្រោយចង្វារ

ថ្ងៃព្រហស្បតិ៍, 24 ខែកុម្ភៈ 2022 11:05  លាង ឡា

photo_2022-02-24_10-48-00 (2)C (1)

ភ្នំពេញ ៖ ផ្ទះចំនួន១៣ខ្នង បានរងការឆាបឆេះអស់ទាំងស្រុង និងទ្រព្យសម្បត្តិមួយចំនួនទៀតបានខូចខាត និងបាត់បង់ ដោយសារគ្រោះអគ្គិភ័យ កាលពីវេលាម៉ោង១ និង១៥នាទីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចផ្លូវបេតុង ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

នគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឱ្យដឹងថា ករណីអគ្គិភ័យនេះ បណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋចំនួន ១៣ខ្នងផ្ទះ និងបានបំផ្លាញសម្ភារអស់ទាំងស្រុង រួមទាំងម៉ូតូចំនួន២គ្រឿងផងដែរ។ 

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះបានប្រាប់ឲ្យដឹងថា នៅក្នុងរង្វង់ នៃប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់ រថយន្ដពន្លត់អគ្គិភ័យ ចំនួន ១២គ្រឿង ក្នុងនោះការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ ៧ឡាន និងរថយន្តក្រុមហ៊ុន OCIC ជ្រោយចង្វារ ចំនួន ៩គ្រឿង ប្រើប្រាស់ទឹកអស់ ៩ឡាន និងពុំបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសឡើយ។

សូមបញ្ជាក់ថា ប្រតិបត្តិការនេះ ត្រូវបានកម្លាំងសមត្ថកិច្ចគ្រប់គ្រងបាននៅវេលាម៉ោង២ និង១៥នាទី ខណៈមូលហេតុដែលនាំឲ្យមានអគ្គិភ័យ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនី៕

photo_2022-02-24_10-48-00M

photo_2022-02-24_10-48-00 (3)M

photo_2022-02-24_10-48-30M


 


ថ្ងៃព្រហស្បតិ៍, 24 ខែកុម្ភៈ 2022 11:05  លាង ឡា