BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អឺរ៉ុបត្រៀមទប់ទល់នឹងកំហឹងបន្ថែមទៀតខណៈដែលវិបត្តិអ៊ុយក្រែនឡើងកំដៅ

ថ្ងៃព្រហស្បតិ៍, 24 ខែកុម្ភៈ 2022 09:00  គុន ច័ន្ទរដ្ឋា

photo_2022-02-23_17-14-27 (1)

Kyiv AP-

អឺរ៉ុបត្រៀមទប់ទល់សំរាប់ការប្រឈមនៅថ្ងៃពុធ ហើយអ៊ុយក្រែនបានជំរុញឲ្យប្រជាពលរដ្ឋរបស់ខ្លួនចាកចេញពីរុស្សីបន្ទាប់ពីភាពតានតឹងបានកើនឡើងយ៉ាងធ្ងន់ធ្ងរនៅពេលដែលមេដឹកនាំរុស្សីបានទទួលការយល់ព្រមឲ្យប្រើកំលាំងទ័ពនៅក្រៅប្រទេសនិងបស្ចឹមប្រទេសបានឆ្លើយតបជាមួយនឹងទណ្ឌកម្មមួយចំនួន។ ក្តីសង្ឃឹមក្នុងការទូតជាច្រកចេញថ្មីមួយ គឺជាសក្តានុពលសង្រ្គាមដ៏បំផ្លិចបំផ្លាញបានលេចចេញមកខណៈដែលសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តអឺរ៉ុបបានចោទប្រកាន់ទីក្រុងមូស្គូកាលពីថ្ងៃអង្គារ៍ថាបានឆ្លងកាត់បន្ទាត់ក្រហមក្នុងការចូលទៅក្នុងព្រំប្រទល់អ៊ុយក្រែនក្នុងតំបន់បំបែករដ្ឋ ដែលប្រទេសភាគច្រើនហៅថាជាការឈ្លានពាន។

អ្នកការទូតអាមេរិកបានផ្អាកការប្រជុំជាមួយសមភាគីរុស្សីរបស់ខ្លួន ទីក្រុង Kyiv បានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួននិងពិចារណារផ្តាច់ទំនាក់ទំនងការទូតទាំងអស់ជាមួយក្រុងមូស្គូ ប្រទេសជាង១០បានកៀបក្រុមអ្នកមានរុស្សីមួយចំនួនរួមទាំងធនាគារឲ្យចេញពីទីផ្សារអន្តរជាតិ,​ អាល្លឺម៉ង់បានបញ្ឈប់បញ្ចប់ទំនាក់ទំនងបពង់បង្ហូរឧស្ម័ន​​​ Nord Stream2 ហើយអាមេរិកបានរើទីតាំងយោធានិងបន្ថែមកងទ័ពនៅទីតាំងអឺរ៉ុបខាងកើតរបស់ NATo ដែលស្ថិតនៅជាប់ជាមួយព្រំប្រទល់រុស្សី។

ប្រធានសន្តិសុខជាតិអ៊ុយក្រែននិងក្រុមប្រឹក្សារក្រសួងបានអំពាវនាវដាក់ប្រទេសក្នុងគ្រាមានអាសន្នទូទាំងប្រទេសដោយយោងទៅតាមការអនុម័តរបស់សភា។  Oleksiy Danilo បាននិយាយថាវាអាស្រ័យទៅលើអជ្ញាធរតំបន់ក្នុងការប្តេជ្ញាចិត្ត តើវិធានការណាមួយនឹងត្រូវយកមកអនុវត្តិ ប៉ុន្តែពួកគេអាចរួមបញ្ចូលបន្ថែមនូវការការពាររបស់ប្រើប្រាស់ជាសាធារណៈ បំរាមនូវចរាចរណ៍និងបន្ថែមទៅលើការឆែកឆេរទៅលើឯកសារនៃការដឹកជញ្ជូន។

ការគំរាមកំហែងនៃសង្រ្គាមបានហែកសេដ្ឋកិច្ចនៃអ៊ុយក្រែនឲ្យទៅជាចម្រៀកៗនិងបានធ្វើឲ្យអ្នករងរបួសកើនឡើងកាន់តែច្រើន,ខ្វះខាតឋាមពលទូទាំងអឺរ៉ុបនិសរដ្ឋកិច្ចពិភពលោកធ្លាក់ចុះ។ទោះបីជាទំនាស់ទើបតែកើតឡើងថ្មីៗបង្ករជាគ្រោះថ្នាក់ មេដឹកនាំទាំងឡាយបានព្រមានថាវានឹងអាចក្លាយទៅជារឿងដ៏អាក្រក់មួយ។ មេដឹកនាំរុស្សី លោក Putin មិនទាន់បញ្ជាឲ្យកងទ័ពទាំង១៥០,០០០ពាន់នាក់ចូលឈ្លានពានអ៊ុយក្រែននៅឡើយទេនខណៈដែលលោក Biden បានតបតរវិញនូវទណ្ឌកម្មដែលអាចនឹងធ្វើឲ្យសេដ្ឋកិច្ចរុស្សីជួបប្រទះនឹងភាពចលាចល។


ថ្ងៃព្រហស្បតិ៍, 24 ខែកុម្ភៈ 2022 09:00  គុន ច័ន្ទរដ្ឋា