DW-
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច អាល្លឺម៉ង់ Robert Habeck បាននិយាយថាអាល្លឺម៉ង់អាចរស់រានបានបើគ្មានឧស្ម័នពីរុស្សី។ អធិការបតី អាល្លឺម៉ង់ Olaf Scholz បានបញ្ឈប់នូវការអនុញ្ញាតិឲ្យដំណើរការបំពង់បង្ហូរឧស្ម័នដ៏ចម្រូងចម្រាស់ដើម្បីបង្ហូរឧស្ម័នពីរុស្សី។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច Robert Habeck បានប្រាប់វិទ្យុសាធារណៈអាល្លឺម៉ង់កាលពីថ្ងៃពុធថាប្រទេសរបស់លោកអាចមានឧស្ម័នដោយមិនចាំបាច់ប្រើហ្គាស់ឋាមពលរបស់រុស្សី។ "ប្រាកដណាស់វាអាច" Habeckបាននិយាយក្នុងការឆ្លើយតបទៅនឹងសំណួររបស់អ្នកកាសែត ។ លោកបានបន្ថែមថា "អ្នកប្រើប្រាស់អាចនឹងទទួលនូវជំនួយនៅពេលដែលតម្លៃឧស្ម័នឡើងថ្លៃខ្ពស់"។
Habeck ដែលជាសមាជិកមួយនៃដៃគូររដ្ឋាភិបាលចម្រុះមកពីគណបក្សបៃតង បានទទួលស្គាលថា បើសិនជាអាល្លឺម៉ង់ត្រូវបានកាត់ផ្តាច់ការផ្គត់ផ្គង់ពីឧស្ម័នរបស់រុស្សី វានឹងមានគម្លាតដែលនឹងនាំឲ្យតម្លៃឧស្ម័នឡើងខ្ពស់។ Habeck បានបន្ថែមទៀតថា “បើសិនជាតម្លៃក្នុងរយៈពេលខ្លីបានកើនឡើងហើយនិងបន្ទុកទៅលើអ្នកប្រើប្រាស់និងអ្នករកស៊ីមានការពាក់ព័ន្ធ យើងនឹងផ្តល់នូវការជួយសង្រ្គោះទៅកន្លែងផ្សេងទៀត”។ Habeck បាននិយាយថាអាល្លឺម៉ង់អាចទប់ទល់នឹងសេចក្តីត្រូវការនៃឋាមពលនិងមានគម្លាតនៃការផ្គត់ផ្គង់ដែលនឹងមានការបំពេញបន្ថែមពីប្រភពឋាមពលនិងអ្នកផ្គត់ផ្គង់ផ្សេងទៀត។
លោកបានជូនជាយោបល់ថារដ្ឋាភិបាលអាចធ្វើគឺបញ្ចុះតម្លៃដែលលោកហៅថា "ពន្ធបៃតង" ទៅលើឧស្ម័នដើម្បីជួយជាហិររញ្ញវត្ថុអន្តរកាលទៅលើឋាមពលថ្មី ទោះជាយ៉ាងណាក៏ដោយលោកបាននិយាយផងដែរថា រដ្ឋាភិបាលគួរតែគូសវាសនូវផែនការដើម្បីបង្កើននូវការរុញច្រានសំរាប់ឋាមពលដែលផលិតថ្មី។ ការរុញច្រាននេះអាចជួយត្បិតត្បៀតថវិការនៅពេលដែលតម្លៃឧស្ម័នឡើងថ្លៃ។ លោកអធិការបតី Olaf Scholz បានបញ្ឈប់នូវដំណើរការនៃការអនុម័ត បំពង់បង្ហូរ Nord Stream 2 កាលពីថ្ងៃអង្គារ៍ក្នុងការឆ្លើយតបទៅនឹងសេចក្តីសំរេចរបស់ Putin ដែលទទួលស្គាល់ឯករាជ្យរបស់តំបន់២នៅភាគខាងកើតអ៊ុយក្រែន។
បំពង់បង្ហូរឧស្ម័នដែលបានធ្វើរួចរាល់ហើយប៉ុន្តែមិនទាន់ចេញវិញ្ញាបនប័ត្រ បំពង់បង្ហូរឧស្ម័ន Nord Stream 2 នឹងបង្កើនការពឹងពាក់របស់អាល្លឺម៉ង់ទៅលើឧស្ម័នរបស់រុស្សីចំនួន៧០% ។ Scholz និងអតីតមេដឹកនាំមុនលោកសុទ្ធតែបានគាំទ្រនូវគំរោងនៃគំរោង Nord Stream 2 ដោយបាននិយាយថាគម្រោងបំពង់បង្ហូរឧស្ម័ននេះមិនមានទាក់ទងអ្វីទៅនឹងរឿងនយោបាយនោះទេ។