BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ៊ុយក្រែនសំណូមពរឲ្យមានការប្រជុំក្រុមប្រឹក្សារសន្តិសុខជាតិអ.ស.ប.ជាបន្ទាន់

ថ្ងៃព្រហស្បតិ៍, 24 ខែកុម្ភៈ 2022 08:31  គុន ច័ន្ទរដ្ឋា

photo_2022-02-23_16-02-37 (1) (1)

DW-

អ៊ុយក្រែនបានសំណូមពរឲ្យមានការប្រជុំជាបន្ទាន់មួយនៃក្រុមប្រឹក្សារសន្តិសុខអ.ស.ប. បន្ទាប់ពីតំបន់បំបែករដ្ឋរុស្សីនៅក្នុងភាគខាងកើតរបស់ខ្លួនបានសុំជំនួយយោធាពីទីក្រុងមូស្គូ។​ លោកប្រធានាធិបតី Volodymyr Zelensky បាននិយាយកាលពីថ្ងៃពុធថា លោកបានស្វែងរកការជជែកជាមួយលោកប្រធានាធិបតី Vladimir Putin តែមិនបានជោគជ័យ នៅក្នុងពេលដែលវិបត្តិនៅអ៊ុយក្រែនខាងកើតបានឡើងកំដៅកាន់តែខ្លាំង។ “ខ្ញុំបានផ្តួចផ្តើមនូវការហៅទូរស័ព្ទទៅកាន់លោកប្រធានាធិបតីសហព័ន្ធរុស្សី លទ្ធផលគឺ សូន្យ Zelensky បាននិយាយនៅក្នុងសុន្ទរកថាដែលបង្ហោះតាម តេឡេក្រាម។

Zelensky បានបដិសេធការអះអាងរបស់ទីក្រុងមូស្គូដែលថាអ៊ុយក្រែនគឺជាការគំរាមកំហែងចំពោះទីក្រុង មូស្គូ។ "រដ្ឋាភិបាលនិងប្រជាពលរដ្ឋអ៊ុយក្រែនចង់បានសន្តិភាព" Zelensky និយាយដោយបន្ថែមថាការឈ្លានពានណាមួយរបស់រុស្សីនឹងធ្វើឲ្យបាត់បង់ជីវិតមនុស្សរាប់សែននាក់។ Zelensky បានបន្ថែមទៀតថា ឥឡូវនេះមានកងទ័ពរុស្សីប្រហែល ២០០,០០០នាក់ប្រមូលផ្តុំនៅជិតព្រំប្រទល់អ៊ុយក្រែន។ Zelensky បាននិយាយថា ប្រជាពលរដ្ឋរុស្សីត្រូវបានគេនិយាយប្រាប់ដោយកុហកអំពីអ៊ុយក្រែននិងបានជំរុញពួកគេឲ្យបញ្ឍប់សង្រ្គាមមួយដែលអាចកើតមានបាន។

លោករដ្ឋមន្ត្រីក្រសួងការបរទេស Dmytro Kubela បានអំពាវនាវឲ្យមានការប្រជុំជាបន្ទាន់នៃក្រុមប្រឹក្សារសន្តិសុខអ.ស.ប. “អ៊ុយក្រែនបានសំណូមពរឲ្យមានការប្រជុំជាបន្ទាន់មួយនៃក្រុមប្រឹក្សារសន្តិសុខជាតិ ដោយសារមានការអំពាវនាវពីរដ្ឋបាល Donetsk និង Luhansk ដែលចូលកាន់កាប់ដោយរុស្សី បានសំណូមពរឲ្យរុស្សីផ្តល់ជំនួយយោធា ដែលជាការកើនឡើងកាន់តែខ្លាំងនូវភាពតានតឹងនៃស្ថានការណ៍សន្តិសុខ” Kubela បាននិយាយនៅក្នុង Twitter ។

តំបន់ Donetskនិង Luhanks នៅភាគខាងកើតនៃអ៊ុយក្រែនបានសុំជំនួយយោធាពីរុស្សី។ អាមេរិកបានិយាយាល្បិចកលក្នុងការបង្កើតលេសសំរាប់ការឈ្លានពានរបស់រុស្សី។ មេដឹកនាំនៃក្រុមបំបែករដ្ឋទាំង២ថែមទាំងបានសុំឲ្យក្រុងមូស្គូជួយបណ្តេញអ៊ុយក្រែនទៀតផង។​ អ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov បាននិយាយថា មេដឹកនាំបំបែករដ្ឋទាំង២បានសុំឲ្យរុស្សីជួយទប់ទល់នឹងការឈ្លានពានរបស់អ៊ុយក្រែន ហើយលោកប្រធានាធិតី Putin បានទទួលនូវលិខិតពីមេដឹកនាំឧទ្ទាមទាំង២រូបនោះផងដែរ។


ថ្ងៃព្រហស្បតិ៍, 24 ខែកុម្ភៈ 2022 08:31  គុន ច័ន្ទរដ្ឋា